ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ទីបំផុតវៀតណាមនិងសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែល នឹងលុបបំបាត់ការយកពន្ធ ទំនិញស្ទើរតែ​ទាំងស្រុង
Mon,01 July 2019 (Time 06:03 PM)
ដោយ ៖ កុសល (ចំនួនអ្នកអាន: 1057នាក់)


(អន្តរជាតិ)៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ សហ ភាពអឺរ៉ុប (EU) និងវៀតណាម បានចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មដោយ​សេរីជាមួយគ្នា ដែលកិច្ចព្រម ព្រៀងនេះនឹងលុបបំបាត់ការយកពន្ធស្ទើរតែលើគ្រប់ មុខទំនិញទាំងអស់ ដែលនាំចេញពីវៀតណាម​​ចូលទៅកាន់​អឺរ៉ុប​។ នេះបើ​តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងពិធីចុះហត្ថលេខានៅថ្ងៃអាទិត្យ ឧត្តមស្នងការពាណិជ្ជកម្មរបស់ EU លោកស្រី សេស៊ីលា ម៉ាលស្រ្តូម (Cecilia Malmstrom) បានថ្លែងសាទរថា វាជាជោគជ័យដ៏សំខាន់មួយរវាងដៃគូពាណិជ្ជកម្មទាំង ពីរ។ យ៉ាងណាមិញ ទាល់តែទទួលបានការផ្តល់​សច្ចាប័នពីសភាអឺរ៉ុប ទើបកិច្ចព្រមព្រៀងនេះអាចចូលជាធរមានផ្លូវការ ដែលវានឹងកើតឡើងនៅចុងឆ្នាំនេះ ឬក៏នៅដើមឆ្នាំ​ក្រោយ។ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អឺរ៉ុបនេះ ទំនិញអាចរហូត ដល់៩៩ភាគរយ ដែលនាំចូលពី​វៀតណាម នឹង​​មិនត្រូវយកពន្ធឡើយ នៅពេលនាំចូលទៅសហភាពអឺរ៉ុប។

 

គួរជម្រាបថា កិច្ចព្រមព្រៀងខាងលើ ដែលនឹងធ្វើឲ្យទីផ្សារអឺរ៉ុបបើកចំហកាន់តែធំទូលាយថែមទៀតសម្រាប់វៀតណាម នឹងជួយ​ជំរុញផលិតផលនាំចេញចម្បងៗរបស់វៀតណាម រួមមានដូចជា វាយនភណ្ឌ ស្បែកជើង ស្មាតហ្វូន និងគ្រឿងបន្លាស់កុំព្យូទ័រ។ រីឯបណ្តាប្រទេសអឺរ៉ុប ក៏អន្ទះសាចង់ទាញយកផល ប្រយោជន៍ពីទីផ្សារវៀតណាម ដែលមានប្រជាជនប្រមាណ៩៥លាននាក់​ផង​ដែរ។ មួយវិញទៀត កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ បានកើតមានឡើង ស្របពេលដែលវៀតណាម ត្រូវអ្នកវិភាគភាគច្រើនមើល​ឃើញថា កំពុងទទួលផលចំណេញ ពីសង្រ្គាមពាណិជ្ជកម្មរវាងចិន-អាមេរិក ព្រោះក្រុមហ៊ុនជាច្រើនបានរត់មករកវៀតណាម ហើយការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក ក៏មានសន្ទុះកើនឡើងខ្លាំង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1312 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8461 នាក់
ខែនេះ :
28014 នាក់
3 ខែនេះ :
61847 នាក់
សរុប :
2512554 នាក់