ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក George EDGAR៖ EBA បាត់បង់ ឬ​បន្ត គឺ​ស្ថិតក្នុង​ដៃ​រដ្ឋាភិបាល​កម្ពុជា
Fri,19 July 2019 (Time 03:26 PM)
ដោយ ៖ សុធារិទ្ធ (ចំនួនអ្នកអាន: 1006នាក់)


ភ្នំពេញ​៖ មុន​ចាក​ចេញពី​ប្រទេស​កម្ពុជា លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ផុត​អាណត្តិ បាន​ជំរុញ​ឲ្យ​រដ្ឋា​ភិ​បាល​បន្ត​គោរព និង​លើកកម្ពស់​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​«​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​, EBA»​។ លោក​លើកឡើងថា ប្រសិនបើ​កម្ពុជា​បាត់បង់ EBA អ្នករងគ្រោះ​ពិតប្រាកដ​គឺ​ពលរដ្ឋ​ក្រីក្រ ជាពិសេស​អ្នកធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​។ 

​ប្រសាសន៍​របស់លោក George EDGAR ជា​ភាសា​អង់​គ្លេ​ស​៖

 

អគ្គរដ្ឋទូត​ផុត​អាណត្តិ​រូបនេះ បាន​លើកឡើងថា សហភាព​អឺរ៉ុប​មិន​ចង់​ដក EBA ពី​កម្ពុជា​នោះទេ ដូច្នេះ ការបាត់បង់ ឬ​បន្ត​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម  គឺ​ស្ថិតនៅលើ​កណ្ដាប់ដៃ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ 

 

«​យើង​មាន​គោលជំហរ​ច្បាស់លាស់​តាំងពី​ដំណើរការ​លើកដំបូង​មកម្ល៉េះ គោលបំណង​ពិត​របស់​យើង​មិនមែន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​នោះទេ ប៉ុន្តែ​ដំណើការ​នាពេល​បច្ចុប្បន្ន​នេះ​ទាក់ទង​ទៅនឹង​លក្ខខណ្ឌ​ដែល​ប្រទេស​ទទួលបាន EBA ត្រូវតែ​គោរព​ទៅតាម​គោលការណ៍​របស់​អង្គការសហប្រជាជាតិ និង​អនុសញ្ញា​របស់​អង្គការពលកម្ម​អន្តរជាតិ​»។ នេះ​ជា​ប្រសាសន៍​របស់លោក George Edgar ។ ​

 

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជួប​ជាមួយ​យុវជន ក្នុង​កម្មវិធី Politikoffee កាលពី​រសៀល​ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ​២០១៩​ លោក​បាន​បន្ត​ទៀតថា​៖«​មាន​ក្តី​បារ​ម្ភ​មួយចំនួន​ត្រូវបាន​លើកឡើងថា ប្រទេស​កម្ពុជា​បាន​រំលោភ​ទៅនឹង​គោល​ការ​ណ៍ទាំងនោះ​។ ដូច្នេះ​អ្វីដែល​យើង​ចង់ឃើញ​គឺ អាជ្ញាធរ​កម្ពុជា​ត្រូវតែ​ដោះស្រាយ​នូវ​បញ្ហា​ទាំងនោះ ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​ដើរ​ស្របតាម​គោលការណ៍​ដែល​បានដាក់​ចេញ​នោះ​។ ហើយ​ទៅ​ថ្ងៃ​អនាគត​គ្មាន​ការ​ចោទសួរ​លើករណី EBA​ទៀត​នោះទេ​»​។ 

 

​លោក George EDGAR បាន​បន្ថែមថា ក្នុងករណី​ប្រទេស​កម្ពុជា​អាច​ស្ដារ​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ នោះ​កម្ពុជា​នឹង​អាច​បន្ត​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម រហូតដល់​ឆ្នាំ​២០២៥​។ 

 

​គួររម្លឹកថា កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ គណកម្មការ​សហភាព​អឺរ៉ុប​ប្រកាស​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៃ​ការអនុវត្ត​នីតិវិធី​ពិនិត្យ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA  ដែលមាន​រយៈពេល ១៨ ខែ​៕ 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
568 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7717 នាក់
ខែនេះ :
27270 នាក់
3 ខែនេះ :
61103 នាក់
សរុប :
2511810 នាក់