អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាឲ្យនគរបាលចរាចរណ៍ទូទាំប្រទេស ចាប់ផ្តើមយុទ្ធនាការជំរុញការពាក់មួកសុវត្ថិភាព, អ្នកមិនពាក់មួកសុវត្ថិភាពនឹងត្រូវឃាត់តម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់រួចទើបអនុញ្ញាតឲ្យបន្តដំណើរ
(ភ្នំពេញ)៖ អនុវត្តតាមការណែនាំ របស់សម្តេចក្រឡា ហោម ស ខេង ឧបនា យ ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិ ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងការកាត់បន្ថយចំនួនជនរងគ្រោះដែលស្លាប់ និងរបួសដោយសារគ្រោះ ថ្នាក់ចរាចរណ៍ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង ការនគរបាលជាតិ បានដាក់ ចេញនូវបទបញ្ជាឲ្យនគរបាលចរា ចរណ៍ទូទាំងប្រ ទេស ចាប់ផ្តើមចាត់ វិធានការជំរុញការ ពាក់មួកសុវត្ថិភាពដល់អ្នកជិះទោចក្រយាន យន្ត និងអ្នក បើក បរត្រីចក្រយានយន្តគ្រប់រូប ។
វិធានការនេះនឹងអនុវត្តនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ដោយធ្វើការឃាត់ តម្រូវ ឲ្យរកមួកសុវត្ថិភាពមកពាក់ រួចទើបអនុញ្ញាតឲ្យបន្ត ដំណើរ ដោយមិន ពិន័យរយៈ ពេល១ខែ គិតពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩។
វិធានការនេះជាការឆ្លើយតបទៅនឹង កំណើនជនរង គ្រោះថ្នាក់ចរាចរណ៍ ដែលភាគច្រើនមានដល់ទៅ ៧៦% ជាអ្នកជិះម៉ូតូ ក្នុងនោះមានចំនួន៧៩% មិនពាក់ មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ហើយដែលត្រូវរងការ ប៉ះទង្គិចក្បាល។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការ នគរបាលជាតិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ពិ សេសអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរសូមគោរព ច្បាប់ចរាចរណ៍ បើកបរដោយពាក់មួកសុវត្ថិភាពគ្រប់ ពេល និងគ្រប់ទីកន្លែង ដើម្បីការពារភាពប៉ះទង្គិចក្បាល ឬ ការពារជីវិតអ្នកពីគ្រោះថ្នាក់ចរា ចរណ៍៕