ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រោយពីបានលាលែងតំណែងពីអភិបាលខេត្តព្រះសីហនុរួចមក ពេលនេះឯកឧត្តម យន្ត មីន ត្រូវបានតំឡើងតំណែងជានាយឧត្តមសេនីយ៍ (ផ្កាយ៤)
Wed,03 July 2019 (Time 01:03 PM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 959នាក់)


(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅ ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានបំពាក់ឋានន្តរស័ក្តិថ្នាក់នាយកឧត្តមសេនីយ៍ (ផ្កាយ៤) និងប្រកាសចូលកាន់តំណែង ជារដ្ឋលេខាធិការក្រសួងការពារជាតិ ជូនដល់លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។

 

នៅក្នុងពិធីរៀបចំឡើងក្នុងកិច្ចប្រជុំ បូក សរុប លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តអនុវត្តន៍ការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់​​ ក៏បានបំពាក់ឋានន្តរស័ក្តិ ថ្នាក់នាយកឧត្តមសេនីយ៍ (ផ្កាយ៤) និងប្រកាសចូលកាន់តំណែង ជូននាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ជារដ្ឋលេខាធិការក្រសួងការពារជាតិផងដែរ។

 

គួររំលឹកថា នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខា ធិការក្រសួងការពារជាតិ កាលពីដើមខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។ ជាមួយគ្នានេះ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ លោក យន្ត មីន ក៏ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យមួយដែរ ដោយដំឡើងឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ។

 

ការដំឡើងឋានន្តរស័ក្តិ និងតែងតាំង លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីលោក យន្ត មីន បានសុំលាលែងពីតំណែង អភិបាលខេត្តព្រះសីហនុ បន្ទាប់ពីមានករណីរលំបាក់អគារកម្ពស់ ៧ជាន់ គ្មានច្បាប់អនុញ្ញាតមួយ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ ករណីនេះ បណ្តាលឱ្យមានមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់ ដែលក្រុមអ្នករុករក និងសង្រ្គោះបានប្រើប្រាស់រយៈពេល ២ថ្ងៃកន្លះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1374 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8523 នាក់
ខែនេះ :
28076 នាក់
3 ខែនេះ :
61909 នាក់
សរុប :
2512616 នាក់