ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អភិបាលខេត្តបន្ទាយមានជ័យ ស្នើឲ្យស្ថានទូតអាមេរិកប្រចាំកម្ពុជា ជួយជំរុញវិនិយោគិនមកវិយោគ បន្ថែមទៀត នៅលើទឹកដីខ្លួន
Wed,24 July 2019 (Time 09:39 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 976នាក់)


(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទា យមានជ័យ បានស្នើឱ្យលោក Michael A.Newbill ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពជាដែល បានមកធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច ការរស់នៅប្រជាពលរដ្ឋ និងភាពរីកចម្រើនរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជួយជំរុញវិនិយោ គិនអាមេរិក មកធ្វើការវិយោគបន្ថែមទៀតឱ្យបានកាន់ តែច្រើន នៅលើទឹកដីខេត្តបន្ទាយមានជ័យ។

 

លោក អ៊ុ រាត្រី បានថ្លែងស្នើរយ៉ាងដូចនេះព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែលបានមកធ្វើទស្សនកិច្ចសិក្សា នៅក្នុងខេត្តបន្ទាយ មានជ័យ។

 

លោកបានថ្លែងបន្តទៅកាន់ប្រតិភូស្ថានទូតសហរដ្ឋ អាមេរិកទៀតថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលជាប់ព្រំដែន កម្ពុជា-ថៃ កាលពីអតីតកាលជាសមរភូមិសង្រ្គាមក្តៅគគុក។ ក្រោយពីប្រទេស កម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ខេត្តបន្ទាយមានជ័យ បាននិងកំពុងមានការអភិវឌ្ឍន៍ រីកចម្រើនគ្រប់វិស័យ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយ ដោយប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព កិច្ចសហ ប្រតិបត្តិការ និងការអភិឌ្ឍន៍ឱ្យរីកចម្រើន ហើយខេត្តបន្ទាយមានជ័យមានស្រុក ក្រុងចំនួន ៩ ដោយមានច្រកអន្តរជាតិ២ និងច្រកតំបន់ព្រំដែនចំនួន ២រវាងកម្ពុជា-ថៃ។

 

លោកបានបន្ថែមថា ប្រជាពលរដ្ឋខេត្តបន្ទាយ មាន ជ័យ ភាគច្រើនប្រកមុខរបរកសិកម្ម បច្ចុប្បន្ននេះខេត្ត មានសក្តានុពលផ្នែកកសិកម្ម ជាពិសេសលើដំណាំឧស្សាហកម្ម ហើយខេត្តក៏មានតំបន់ពិសេស នៅក្រុងប៉ោយប៉ែត រោងចក្រភាគច្រើនវិនិយោគិនមកពីប្រ ទេសជប៉ុន។

 

លោក Michael A.Newbill បានជម្រាបជូនអភិបា លខេត្តបន្ទាយមានជ័យថា ការមកធ្វើទស្សនកិច្ចរបស់លោកនៅពេលនេះ ដើម្បីសិក្សាស្វែងយល់ពីស្ថាន ភាពសេដ្ឋកិច្ច ការរស់នៅប្រជាពលរដ្ឋ បញ្ហាសុខភាពប្រជាពលរដ្ឋ និងការវិនិយោគ ព្រមទាំងភាពរីក ចម្រើនរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
135 នាក់
ម្សិលមិញ :
143 នាក់
សប្តាហ៍នេះ :
4044 នាក់
ខែនេះ :
31406 នាក់
3 ខែនេះ :
60001 នាក់
សរុប :
2351637 នាក់