ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ត្រូវបានឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចដកចេញ
Wed,24 July 2019 (Time 04:44 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1033នាក់)


កោះកុង៖ ប្រិយមិត្ដបានដឹងហើយ ចំពោះរឿងរ៉ាវស្រ្តីជាប្រពន្ឋដើម តាមទាន់ប្តីជាព្រះរាជអាជ្ញារងខេត្ត កោះ កុង យកស្រីស្នេហ៍ដេកផ្ទះសំណាក់ស្រែនាងផ្អើលអ្នកភូមិទាំងកណ្តាលរាត្រី វេលាម៉ោង ១១នឹង៥០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន។ ខណ:ពេលស្រ្តីជាប្រពន្ធតាមទាន់ប្តីលួចលាក់មានស្រីក្នុងផ្ទះ សំណាក់រួចរូបនាងបានលើដៃសំពះស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ប្រើអភិក្រមទី៥ ចំពោះទង្វើផិតក្បត់របស់ប្តីរូបនាងផង។ ព្រោះកន្លងមកសម្តេចធ្លាប់មាន ប្រ សាសន៍ថា​ មន្ត្រីណាមានប្រពន្ធពីរបីត្រូវដកចេញពីដំណែង​ ដូច្នេះហេីយទេីបនាងដង្ហេីយអោយសម្តេចជួយអន្តរាគមន៍ក្នុងករណីលោកព្រះរាជអាជ្ញារងខេត្តកោះកុងរូបនេះ។

 

ដោយឡែក ស្រាប់តែមុននេះបន្ដិចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយឈ្មោះ ឯកឧត្ដម វីល្លាម បានប្រាប់ឱ្យដឹងថា៖”នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចដកលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ឲ្យទៅបម្រើការងារនៅក្រសួងយុត្តិធម៌ ជាបណ្តោះអាសន្ន បន្ទាប់ពីមានរឿងអាស្រូវស្នេហាត្រីកោណ។ លិខិតបង្គាប់ការ លេខ០១២ កយ.បក/១៩ របស់ក្រសួងយុត្តិធម៌ បានតម្រូវឲ្យលោក អ៊ង រី ទៅបង្ហាញវត្តមាននៅក្រសួងរៀងរាល់ម៉ោងធ្វើការ”។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1181 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8330 នាក់
ខែនេះ :
27883 នាក់
3 ខែនេះ :
61716 នាក់
សរុប :
2512423 នាក់