ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កិច្ចប្រជុំគណៈរដ្ឋ មន្ត្រីនៅសប្ដាហ៍នេះ ត្រូវបានលើកពេល
Wed,24 July 2019 (Time 05:19 PM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1095នាក់)


ភ្នំពេញ៖ ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិតលើកសម័យប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រទី ២៦ កក្កដានៅសប្ដាហ៍នេះ ។ អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីថា ការលើកនេះព្រោះពុំទាន់មានរបៀបវារៈក្នុងគ្រប់គ្រាន់សម្រាប់បើកការប្រជុំ ។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីលោក ប៊ិន ឈិន បានចេញលិខិតនៅថ្ងៃទី ២៣ កក្កដាម្សិលមិញថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលជាទូទៅប្រព្រឹត្តទៅនៅថ្ងៃសុក្ររៀងរាល់សប្ដាហ៍នោះ សម្រាប់សប្ដាហ៍នេះគឺនៅថ្ងៃសុក្រទី ២៦ កក្កដា នឹងមិនបានធ្វើឡើយ ដោយហេតុថានឹងលើកកិច្ចប្រជុំនេះ ។

 

តែយ៉ាងណា ក្នុងលិខិតនោះមិនបានបញ្ជាក់ពីមូលហេតុអ្វីឡើយ ដែលបណ្ដាលឱ្យមានការលើកកិច្ចប្រជុំនេះ ។

 

លោកផៃ ស៊ីផាន ប្រាប់ខ្មែរជាយដែន  យ៉ាងខ្លីថា ការលើកសម័យប្រជុំនេះ ដោយសារមិនប្រជុំ ។

 

លោកថា មូលហេតុនៃការមិនប្រជុំនេះ ដោយសារតែរបៀបវារៈមិនទាន់មានគ្រប់គ្រាន់នៅឡើយនោះទេ ហើយរដ្ឋមន្ត្រីមួយចំនួនចុះបំពេញបេសកកម្មទៅតាមបណ្ដាខេត្ត ផ្ទាល់តែម្ដង  ។

 

អតីតមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា ការលើកនេះអាចដោយសារតែបញ្ហា សុខភាពរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ។

 

យ៉ាងណា សម្ដេច ហ៊ុន សែន បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា សម្ដេចមានសុខភាពជាធម្មតា និងកំពុង ធ្វើសម្រាកតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ហើយ អំឡុងពេលនោះដែល សម្ដេចក៏បាន និងកំពុងតែធ្វើកិច្ចការមួយចំនួន រួមមានចុះហត្ថលេខាលើឯកសារជាច្រើន ដើម្បីសម្រេច ដែលក្នុងមួយៗថ្ងៃមានពីចន្លោះ ១០ ទៅ ១៥ ច្បាប់ ។

 

លោក ផៃ ស៊ីផាន ក៏បានបញ្ជាក់ផងដែរថា សុខភាពសម្ដេចហ៊ុន សែន គឺធម្មតា ហើយសម្ដេចកំពុងមមាញឹកនឹងកិច្ចការជាតិ ។

 

កាលពីថ្ងៃទី ១៦ កក្កដា ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជាបានចេញសេចក្ដីជូនដំណឹងដោយបានសម្រេចយកថ្ងៃទី ២២ សីហាឆ្នាំ ២០១៩ ជាថ្ងៃប្រជុំគណៈកម្មាធិការកណ្ដាលជាថ្មីម្ដងទៀត ។ ការកំណត់យកថ្ងៃនោះ គឺស្របពេលដែលរដ្ឋសភាអាមេរិក អនុម័តច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាមួយចំនួន ដែលសមាជិករដ្ឋសភាទាំងនោះគិតថាចូលរួមបំផ្លាញប្រជាធិបតេយ្យកម្ពុជា ។

 

បើតាមអ្នកនាំពាក្យបក្សកាន់អំណាច គឺលោក  សុខ ឥសាន្ត ធ្លាប់មានប្រសាសន៍ការកំណត់ថ្ងៃប្រជុំគណៈកម្មាធិការកណ្ដាលនេះ គឺត្រូវធ្វើតាំងពីថ្ងៃទី ១០ កក្កដាមកម្ល៉េះ តែត្រូវលើកដោយសារតែសម្ដេច ហ៊ុន សែន មានបញ្ហាគ្រេចស្មារបន្តិចបន្តួច ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
682 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7831 នាក់
ខែនេះ :
27384 នាក់
3 ខែនេះ :
61217 នាក់
សរុប :
2511924 នាក់