ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ប្រា​យុទ្ធ ស្គាល់​រសជាតិ​ត្រូវបាន​សួរដេញដោល​នៅក្នុង​សភា
Fri,26 July 2019 (Time 03:16 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1047នាក់)


អន្តរជាតិ៖ ចូលរួម​ប្រជុំ​សភា​លើកដំបូង​នៅ​ថ្ងៃទី​២៥ ខែកក្កដា នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ត្រូវបាន​សមាជិកសភា​បក្សប្រឆាំង​វាយប្រហារ​ខ្លាំង​អំឡុងពេល​ជជែក​ដេញ​ដោ​ញ​ពី​គោលនយោបាយ​រដ្ឋាភិបាល​របស់លោក​។ នេះជា​រសជាតិ​មួយ​ដែល​លោក ប្រា​យុទ្ធ មិនដែល​ជួប​ឡើយ​ចាប់តាំងពី​ការឡើង ​កាន់អំណាច​ដំបូង​ក្នុង​រដ្ឋាភិបាល យោធា​រហូត​ដល់​រដ្ឋាភិបាល​ស៊ីវិល​បច្ចុប្បន្ន​។ អតីត​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ រូបនេះ នឹង​ជួប​ការដេញដោល​របៀបនេះ ​ញឹកញាប់​ទៀត​ក្នុង​អាណត្តិ​របស់ខ្លួន​។​

​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​២៥ ខែកក្កដា បានប្រកាស​គោលនយោបាយ ​របស់​ដ្ឋា​ភិ​បាល​ថ្មី​របស់លោក​ក្នុង ​កិច្ចប្រជុំ​រដ្ឋសភា​។ នេះ ជា​វត្តមាន​លើក ដំបូង​របស់លោក ប្រា​យុទ្ធ ក្រោយ​ក្លាយ ជា​នាយករដ្ឋមន្ត្រី​ថ្មី​ក្នុង​អាណត្តិ​សភា​ស៊ីវិល​ដែល​កើតចេញពី​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា​។ ខុសពី​សភា​ដែល​តែងតាំង​ដោយ​យោធា​ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ សភា​ថៃ​សព្វថ្ងៃ មិនបាន​ទុក​មុខ​ឲ្យ​លោក ប្រា​យុទ្ធ ឡើយ​។​

 

​សមាជិកសភា​ក្រុមប្រឆាំង ចាប់ផ្ដើម​សង្គ្រប់​លោក ប្រា​យុទ្ធ តាំងពី​មុនពេល​លោក​អាន​គោលនយោបាយ​ទៅទៀត​។ លោក Piyabutr Saengka nok kul សមាជិកសភា​បក្ស​អនាគត ​ឈានមុខ បាន​រិះគន់​លោក ប្រា​យុទ្ធ ថា មិនបាន​ស្បថ​ចូល កាន់​តំណែង​ត្រឹមត្រូវ​ចំពោះមុខ​ព្រះ​ភក្ត្រ​ មហាក្សត្រ​។ ប៉ុន្តែ​សមាជិកសភា​បក្ស​កម្លាំង​ប្រជារាស្ត្រ បានចេញ​មុខការ​ពារ​នាយករដ្ឋមន្ត្រី​រូបនេះ​។ តទៅ លោក ប្រា​យុទ្ធ ក៏​បន្ត​អាន​ទៀត​។​

 

​ក្រោយ​ចាប់ផ្ដើម ​ប្រកាស​គោលនយោបាយ​ថ្មី​បន្តិច សមាជិកសភា​មកពី​ប្លុក​ប្រឆាំង ចាប់ផ្ដើម​តវ៉ា​ជាថ្មីទៀត ហើយ​ម្ដងនេះ គឺ​សមាជិកសភា​មកពី​បក្សប្រឆាំង ​ដ៏​ធំ​ភឿ​ថៃ​វិញ​ម្ដង​។ សមាជិកសភា​បក្ស​ភឿ​ថៃ បាន​រិះគន់​លោក ប្រា​យុទ្ធ ដែល​មិន​អាន​គោលនយោបាយ​រដ្ឋាភិបាល​តាម​ឯកសារ​ដើម​ដែល​បាន​ចែក​ឲ្យ​សមាជិកសភា​។ សមាជិកសភា​ទាំងនេះ អះអាងថា បទបញ្ជា​សភា​តម្រូវ​ឲ្យ​លោក ប្រា​យុទ្ធ ត្រូវតែ​អាន​តាម​សំណៅ​ដើម​ដាច់ខាត​។​

 

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ សមាជិកសភា​ក្រុមប្រឆាំង ក៏​និយាយ​ដែរ​ថា លោក ប្រា​យុទ្ធ ក៏​មិនត្រូវ​ស្រមៃ​ថា អាច​ថ្លែង​ទៅកាន់​សមាជិកសភា​ដូច​ដាក់​បញ្ជា​ឲ្យ​កូនទាហាន ឬក៏​ចង់​និយាយ​អ្វី​ក៏បាន​នោះដែរ​។ បានន័យថា អ្វីដែល​លោក​ត្រូវធ្វើ​ក្នុងពេល​ប្រកាស​គោលនយោបាយ​ដឹកនាំ​ប្រទេស​នោះ គឺ​អាន​តាម​ឯកសារ​តែមួយគត់​។ 

 

​សំណើ​របស់​ក្រុម​សមាជិកសភា​បក្ស​ភឿ​ថៃ ត្រូវបាន​ប្រធានសភា Chuan Leekpai នៃ​បក្ស​ប្រជាធិបតេយ្យ​ទទួលយក ហើយ​បាន​ណែនាំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​អនុវត្តតាម​បទបញ្ជា​សភា​។ តម​ក លោក ប្រា​យុទ្ធ ក៏បាន​បន្ថយ​សំឡេង ហើយ​អាន​គោលនយោបាយ​រដ្ឋាភិបាល​របស់លោក​តាម​ឯកសារ​ដើម​រហូតដល់​ចប់​។ ប្រមុខ​រដ្ឋាភិបាល​ស៊ីវិល​រូបនេះ ក៏បាន​អរគុណ​សមាជិកសភា​ម្នាក់​នៃ​បក្ស​ភឿ​ថៃ​ដែល​រិះគន់​រូបលោក​ទៀតផង​។​

 

​លោក ប្រា​យុទ្ធ ដែល​ដឹកនាំ​ប្រទេស​អស់​ប្រាំ​ឆ្នាំ​ក្រោម​រដ្ឋាភិបាលយោធា​នោះ ទំនង​មិនទាន់​ស៊ាំ​នឹង​ការដេញដោល​ក្នុង​សភា​បែប​នេះឡើយ​។ នេះ ក៏​ព្រោះតែ​សមាជិកសភា​ដែល​កើតចេញពី​ការលើក​បន្តុប​របស់​យោធា​មាន​លោក ប្រា​យុទ្ធ ជា​ប្រមុខ​ផ្ទាល់​នោះ មិនបាន​បើក​ឲ្យ​ការ​មាន​ជជែក​អ្វី​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ឡើយ​អ្វី​ឡើយ​។ យ៉ាងណាមិញ នេះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ ព្រោះ​លោក​អាច​ជួប​រឿងនេះ​ច្រើនលើក​ទៀត​ក្នុង​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​។ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1507 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8656 នាក់
ខែនេះ :
28209 នាក់
3 ខែនេះ :
62042 នាក់
សរុប :
2512749 នាក់