ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ថ្នាក់ដឹកនាំ ៣ រូបនេះ កំពុងសកម្មខ្លាំង និង លេចធ្លោបំផុត អាចឆក់យកបេះដូងប្រជាជនខ្មែរ……
Tue,30 July 2019 (Time 11:33 AM)
ដោយ ៖ សុភី (ចំនួនអ្នកអាន: 1147នាក់)


 ភ្នំពេញ៖ ថ្នា់កដឹកនាំ​ជា​មន្ត្រី​សំ​ខាន់​ៗ​ ​ដែល​ជា​ដៃ​ ​ជា​ជើង​ ​របស់​រាជរដ្ឋាភិបាល​ ​គឺជា​ចំណែក​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​រុញច្រាន​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ ​ពិសេស​គឺ​ការ​ផ្ដល់​នូវ​សេវា​ ​នូវ​ភាព​កក់ក្ដៅ​ ​ក្នុងនាម​ជាម​ន្ត្រី​ទៅកាន់​ប្រជាពលរដ្ឋ ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ​។​ ​ថ្ងៃនេះ​ ​«​ប្រជាប្រិយ​»​ ​សូម​បង្ហាញមុខ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ ​៣​ ​រូប​កំពុង​លេចធ្លោ​ ​និង ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាជន​ ​៖​

១​.​ ​ឯកឧត្ដម ស៊ុន​ ​ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង ដឹកជញ្ជូន ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ ​ចាត់ទុកថា​ ​ជារ​ដ្ឋ​មន្ត្រី​មួយ​រូប​ ​ដែល​តែងតែ​ដើរ​ទាន់សម័យ​បច្ចេកវិទ្យា​ ​ចេះ​ទាញ​យក​បច្ចេកវិទ្យា​ទំនើប​ ​មក​បម្រើ​ឱ្យ​ការងារ​កាន់តែ​រលូន​ ​ផ្ដល់​ភាព​ងាយស្រួល​ ​លឿន​រហ័ស​ទាន់ចិត្ត​ ​។​ ​ចាប់តាំងពី​ក្លាយជា​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ ​ដឹកជញ្ជូន​ ​​ឯកឧត្ដម​ ​ស៊ុន​ ​ចាន់​ថុល​ ​បាន​ធ្វើ​កំណែទម្រង់​ជាច្រើន​ដូចជា​ ​ការ​ធ្វើ​ប័ណ្ណបើកបរ​ ​ប័ណ្ណ​សម្គាល់​យានយន្ត​ ​ការប្រឡងយក​ប័ណ្ណបើកបរ​ ​ទៅជា​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ ​ការ​ជួសជុល​ផ្លូវដែក​ ​ផ្លូវថ្នល់​ ​និង​ ​សមិទ្ធផល​ជាច្រើន​ទៀត​ត្រឹម​រយៈពេល​ខ្លី​ប៉ុន​ណោះ​ ​។​

ក្រៅពី​ជារ​ដ្ឋ​មន្ត្រី​ជឿនលឿន​តាមសម័យ​បច្ចេកវិទ្យា​ ​ឯកឧត្ដម​ ​ស៊ុន​ ​ចាន់​ថុល​ ​ក៏​ចាត់ទុកជា​មន្ត្រី​មុខ​ដែក​ ​ដែល​អនុវត្ត​ការងារ​ច្បាស់លាស់​ ​និង​ ​តឹងរ៉ឹង​បំផុត​ ​។​ ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​លោក​តែង​ជិះកង់​ដឹកនាំ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​មើល​គុណភាព​ផ្លូវជាតិ​នានា​ ​ទូទាំង​ប្រទេស​ ​ហើយ​លោក​បានឱ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ​ធ្វើ​ផ្លូវ​ ​ធ្វើការ​សាងសង់​ឡើងវិញ​ ​ទៅលើ​ផ្លូវ​ជាច្រើន​ខ្សែ​ជាក់ស្ដែង​ដូចជា​ផ្លូវជាតិ​ ​លេខ៣​ ​លេខ​ ​៧​ ​ជាដើម​ ​។​ ​បន្ទាប់ពី​លោក​រក​ឃើញថា​ ​ធ្វើ​មិន​ត្រឹមត្រូវ​ទៅ តាម​បច្ចេកទេស​ ​មិន​អាច​ទទួលយក​បាន​ ​ពិសេស​ថែមទាំង​ដក​មន្ត្រី​ ​៦​ ​រូប​ចេញពី​តំណែង​ ​ក្រោយ​មន្ត្រី​ទាំងនោះ​ខ្វះ​ការទទួលខុសត្រូវ​លើ​ការងារ​ ​។​ ​

 

២​.​ ឧត្ដមសេនីយ៍ឯក ​ស​ ​ថេត​ យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​តាម​ក្លឹប​ធំៗ​ ​យ៉ាង​កក្រើក​នៅ​រាជធានី​ភ្នំពេញ​ ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​សាទរ​ជា​ខ្លាំង​ ​ពីព្រោះ​មិនធ្លាប់​មាន​មន្ត្រី​ណា​ហ៊ាន​ចេញមុខ​បង្ក្រាប​យ៉ាង​គគ្រឹក​គ​គ្រេ​ង​បែបនេះ​ឡើយ​ ​។​ ​អ្នក​ដែល​នៅ​ពីក្រោយ​ប្រតិបត្តិ​ការ​ដ៏​សំខាន់​បំផុត​នេះ​ ​គឺ​ឯកឧត្ដម​ ​ឧត្ដមសេនីយ៍ឯក​ ​ស​ ​ថេត​ ​ស្នងការ​រង​នគរបាល​ជាតិ​ ​និង​ ​ជា​អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​។​ ​កេរ​ឈ្មោះ​ឧត្ដមសេនីយ៍​ឯ​ក ស​ ​ថេត​ ​បាន​ល្បី​ខ្ទរខ្ទារ​ក្នុងរយៈពេល​ត្រឹម​មួយ​ប៉​ព្រិច​ភ្នែក​ ​ក្រោយ​លោក​បាន​ចេញ​ប្រតិបត្តិ​ការ​ ​និង​ ​ដឹកនាំ​ ​កម្លាំង​ធ្វើសកម្មភាព​ជាច្រើន​គួរ​ឱ្យ​កត់សម្គាល់​ ​។​

 

បើ​និយាយ​ពី​ក្នុង​អង្គភាព​វិញ​លោក​បាន​កែប្រែ​នគរបាល​ ​កងកម្លាំង​ឱ្យ​ចេះ​គោរពវិន័យ​ ​ចេះ​ទទួលខុសត្រូវ​លើ​តួនាទី​ភារកិច្ច​ ​លោក​យកចិត្ត​ទុកដាក់​សូម្បីតែ​កាត់សក់​របស់​មន្ត្រី​នគរបាល​ឡើង​ទៅ​ ​។​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​លោក​បាន​ដាក់ចេញ​គោល​កា​រណ៍​ថ្មី​ៗ​ ​និង​ ​ទទួលការ​សាទរ​កាន់តែ​ខ្លាំង​ដូចជា​ ​ហាម​មិន​ឱ្យ​មន្ត្រី​ទៅ​ការពារ​ ​ឬ​ ​យាម​នៅ​តាម​ក្លឹប​ ​ខារ៉ាអូខេ​ ​កាស៊ីណូ​ ​និង​ ​បើកឡាន​សារ៉ែន​ ​ហែរ​ហម​ ​ការពារ​អ្នកធំ​ជាដើម​ ​។​ ​ក្រៅពី​នេះ​លោក​បាន​បង្កើត​ក្រុមការងារ​ចល័ត​ ​ចុះ​ជួយ​សម្រួល​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ​ ​និង​ ​ដោះស្រាយ​បញ្ហា​បន្ទាន់​ៗ​ទាន់​ហេតុការណ៍​ ​។​ ​​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​លោក​ឧត្ដម សេនីយ៍ឯក​ ​ស​ ​ថេត​ ​បាន​ចុះ​អនុវត្ត​ច្បាប់​ចរា ចរណ៍​ដោយ​ផ្ទាល់​តែម្ដង​ ​ដោយធ្វើ​ការ​ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ពាក់មួក​សុវត្ថិភាព​ ​និង​ ​ដាក់​គោល​ការណ៍ថា​ ​មិន​ផាកពិន័យ​នោះ​ទេ​ ​តែ​មាន​លក្ខខណ្ឌ​មួយ​ថា​ ​ទាល់តែ​ពលរដ្ឋ​ដែល​គ្មាន​មួក​នោះ​ ​ទៅ​រក​មួក​សុវត្ថិភាព​មក​ពាក់​ឱ្យ​បាន​សិន​ ​ទើប​ប្រគល់​យាន្ត​ជំនិះ​ឱ្យ​វិញ​ ​។​ ​

 

​៣​.​ ​ឯកឧត្ដម គួច​ ​ចំរើន​ ជា​ប្រវត្តិសាស្ត្រ​មិនធ្លាប់​កើតមាន​នៅ​ប្រទេស​កម្ព​ជា​ ​គឺ​ការផ្លាស់ប្ដូរ​មុខ​ ​តំណែង​ ​និង​ ​ទីកន្លែង​បំពេញ​ការ​ងារ​ភ្លាម​ៗ​របស់​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​មួយ​ប៉​ព្រិច​ភ្នែក​ ​។​ ​ឯកឧត្ដម​ ​គួច​ ​ចំរើន​ ​បាន​ផ្លាស់ ប្ដូរ​ពីអ​ភិបាល​ខេត្ត​កំពង់ចាម​ ​ទៅ​ធ្វើជា​អភិបាលខេត្ត​ព្រះ​សី​ហនុ​ភ្លាម​ៗ​ ​បន្ទាប់ពី​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ ​ស្ថិត​ក្នុង​ភាព​វឹកវរ​មាន​គ្រោះអាសន្ន​ ​។​ ​ការ​ចាកចេញ​ពី​ទឹក​ដី​កំពង់ចាម​ ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​នេះ​ ​ដែល​ធ្លាប់​ជ្រក​ក្រោមម្លប់​សុខ​របស់​លោក​ ​មានការ​អាឡោះអាល័យ​ជា​ខ្លាំង​ ​ចំពោះ​ថ្នាក់ដឹកនាំ​ប្រកបដោយ​ព្រហ្មវិហារ​ធម៌​រូប​នេះ​ ​។​

 

ការ​ចូលកាន់​តំណែង​ ​ក្នុងនាម​ជា​អភិបាលខេត្ត​ថ្មី​ ​នៃ​ទឹកដី​ព្រះសីហនុ​ ​គឺបាន​ផ្ដល់​នូវ​ស្នាមញញឹម​ ​និង​ ​ក្ដី​សង្ឃឹម​ថ្មី​មួយទៀត​ដល់​ប្រជាជន​ដែល​កំពុង​រស់នៅ​ពោរពេញ​ក្ដី​បារម្ភ​ ​បាន​ស្រាក​ស្រាន្ត​ក្នុងចិត្ត​ខ្លះ​ ​។​ ​ជា​ការពិត​គេ​ថា​អ្នក​ខ្លាំង​ទៅដល់​ទីណា​នៅតែ​ខ្លាំង​ ​ឯកឧត្ដម​ ​គួច​ ​ចំរើន​ ​បាន​បញ្ចេញ​អស់​នូវ​សមត្ថភាព​គ្មាន​លាក់​ ​និង​ ​ដាក់​ផែនការ​អនុ​វត្ត​បន្ទាន់​ៗ​ដូច​ផ្លេកបន្ទោរ​ ​និង​ ​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ផ្លាស់ប្ដូរ​មក​ប្រសើរ​ឡើងវិញ​ ​ក្នុងរយៈពេល​ដ៏​ខ្លី​ ​។​

 

ឯកឧត្ដម​ ​បាន​ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ​ ​គ្មាន​ច្បាប់​ ​ខុស​បច្ចេកទេស​ដោយ​គ្មាន​ញញើត​ ​លោក​បាន​ដឹកនាំ​ប្រជាជន​ធ្វើ​យុទ្ធនាការ​សំអាត​បរិស្ថាន​ធំ​បំផុត​មិនធ្លាប់​មាន​ ​ការ​ជួសជុល​ផ្លូវថ្នល់​ដែល​រង​ការខូចខាត​ស្ទើរ​ទូទាំង​ខេត្ត​ ​។​ ​ក្រៅពី​នេះ​ឯកឧត្ដម​ ​ថែមទាំង​ស្នើរ​ឱ្យ​មានការ​បើក​ស្ថាន​កុងស៊ុល​ចិនមួយ​ប្រចាំ​ខេត្ត​ ​ដើម្បី​ទុក​ដោះស្រាយ​បញ្ហា​ជាមួយ​ជនជាតិ​ចិន​ទៀតផង​ ​។​ ​ខេត្ត​ព្រះសីហនុ​ ​ធ្លាប់​មាន​កេរ​ឈ្មោះ​ល្បីល្បាញ​ ​បងប្អូន​ខ្មែរ​និយម​ចូលចិត្ត​ទៅលេង​សមុទ្រ​ ​និង​ ​ទទួលទាន​គ្រឿង​សមុទ្រ​ស្រស់ៗ​នឹង​វិល​មករ​ក​ភាព​ប្រក្រតី​វិញ​ជាក់ជា​មិនខាន​ ​ក្រោម​ការដឹកនាំ​របស់​ឯកឧត្ដម​ ​គួច​ ​ចំរើន​ ​៕​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
864 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8013 នាក់
ខែនេះ :
27566 នាក់
3 ខែនេះ :
61399 នាក់
សរុប :
2512106 នាក់