ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន បានប្រាប់ UN ថា រដ្ឋាភិបាលលោកមិនដែលបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ
Fri,05 July 2019 (Time 08:29 AM)
ដោយ ៖ លក្ខិណា (ចំនួនអ្នកអាន: 1077នាក់)


អន្តរៈជាតិ៖ សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា រដ្ឋាភិបាលរបស់លោកមិនដែលមានបំណងបំបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋនោះទេ និងមានតែខិតខំលើកកម្ពស់សិទ្ធិនេះថែមទៀត។

កិច្ចប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃនេះ  សម្តេចបាន ថ្លែងថា សម្តេច មានការសោកស្ដាយដែលរដ្ឋាភិបាលរបស់លោកត្រូវបានគេចោទប្រកាន់ថា បានបំបិទសិទ្ធិសេរីភាព និងសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ និងវាយតម្លៃមិនល្អពីដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។

 

 សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលរបស់សម្តេចបានខិតខំពង្រឹងលទ្ធិប្រជាធិបតេយ្យ និងរៀបចំដំណើរការបោះឆ្នោតថ្នាក់ជាតិ កាលពីខែកក្កដា ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅដោយ «រលូន» ព្រមទាំងធានានូវសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងបណ្ដាញសារព័ត៌មាន។

 

យ៉ាណាក៏ដោយ សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន ថ្លែងទៀតថា លោកមានការសោកស្ដាយ ដែលប្រទេសមួយចំនួនក៏បានយកបញ្ហាសិទ្ធិមនុស្សនេះធ្វើជាចំណាប់ខ្មាំងនយោបាយ និងធ្វើជាមូលហេតុនៃការព្រមានដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

 

សម្តេចបានបន្ដថា៖ «ជារៀងរាល់ថ្ងៃ ខ្ញុំតែងទទួលបាននូវការផ្ដល់មតិជាច្រើនពីប្រជាពលរដ្ឋរបស់ខ្ញុំ ហើយរដ្ឋាភិបាលមិនដែលមានគោលបំណងបំបិទនូវសិទ្ធិបញ្ចេញមតិពីប្រជាពលរដ្ឋនោះទេ។ មានតែលើកទឹកចិត្ត កំណត់យកមតិយោបល់ពីប្រជាពលរដ្ឋ ជាកញ្ចក់ឆ្លុះ»។ 

 

កាលពីខែកញ្ញា ឆ្នាំ២០១៨ ពោលគឺនៅក្រោយការបោះឆ្នោតថ្នាក់ជាតិដ៏ចម្រូងចម្រាសមួយ ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងស្រុកបានបង្ហាញ​របាយការណ៍រកឃើញរបស់ខ្លួនស្ដីពីបញ្ហាសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅប្រទេសកម្ពុជា ដែលថា បានជួបបញ្ហាខ្លាំង ចាប់តាំងពីអំឡុងពេលបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧មកនោះ។

 

ចំណែកអ្នករាយការណ៍ពិសេស​អង្គការ​សហ​ប្រជាជាតិ​ លោកស្រី រ៉ូណា ស្មីត កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ក៏បានដាក់របាយការណ៍មួយបន្ថែមទៀតស្ដីពីបញ្ហាសិទ្ធិមនុស្ស និងការបោះឆ្នោតនៅកម្ពុជា ជូនទៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបានរៀបចំកិច្ចប្រជុំមួយនៅអំឡុងខែ​កញ្ញា​នោះផងដែរ។

 

ក្នុងរបាយការណ៍បន្ថែមនោះ លោកស្រី រ៉ូណា ស្មីត ក៏បានរកឃើញផងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ គឺពោរពេញដោយរឹតត្បិត និងបង្ខិតបង្ខំពលរដ្ឋឲ្យចេញទៅបោះឆ្នោត ការយាយីក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន និងការរារាំងអតីតគណបក្សប្រឆាំងដ៏ធំមួយមិនឲ្យចូលរួមបោះឆ្នោត ជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
460 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7609 នាក់
ខែនេះ :
27162 នាក់
3 ខែនេះ :
60995 នាក់
សរុប :
2511702 នាក់