ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
គយ​ចល័តក្រសួង កំពុង​សម្រុក​ចាប់​រថយន្ត​គេច​ពន្ធ ខណៈ​ដែល​រថយន្ត​ទាំងនេះ​កំពុង​ជ្រក​ក្រោម​ស្លាក ន​.​ប និង ខ​.​ម
Fri,05 July 2019 (Time 08:09 AM)
ដោយ ៖ វណ្ណៈ (ចំនួនអ្នកអាន: 1189នាក់)


បាត់ដំបង ៖ រថយន្ត​គ្មាន​ការបង់ពន្ធ​ជាច្រើន​គ្រឿង ត្រូវបាន​កម្លាំង​គយ​ចល័ត​ក្រសួង ប្រចាំ​ខេត្ត​បាត់ដំបង ដែល​ឈរជើង​នៅ​ចំណុច អូរ​តា​គី តាម​ប្រមាញ់ និង​ស្ទាក់​ចាប់​បានជា​បន្តបន្ទាប់ ស្រប​ពេល​នេះ​ដែរ​ រថយន្ត​ដែល​នៅ​សេស សល់​ជាច្រើន​គ្រឿង​ទៀត  ដែល​ជ្រក​ក្រោម​ស្លាក​លេខ « ន​.​ប និង ខ​.​ម »។​

មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញថា មាន​រថយន្ត​ជាច្រើន ដូចជា ​រថយន្ត​ចង្កូត​ស្តាំ និង រថយន្ត​ដែល​មាន​ស្លាក​លេខ​ប្លែកៗ​ជាច្រើន​ទៀត ត្រូវបាន​កម្លាំង​គយ​ចល័ត​តាម​ប្រមាញ់ និង​ចាប់​បានជា​ញឹកញាប់ ដោយបាន​ដកហូត​យកទៅ​រក្សាទុក​នៅក្នុង​ស្នាក់ការ​គយ​ចល័ត អូរ​តា​គី។​

 

តាម​ប្រភព​មួយចំនួន​បាន​បង្ហើប​ថា នៅក្នុង​ចំណោម​រថយន្ត​ទំនើបៗ​ដែល​គយ​ចាប់​នោះ ក៏មាន​រថយន្ត​មួយចំនួន​ផងដែរ គឺជា​របស់​អស់លោក​មន្ត្រី​ធំៗ ដែល​មានមុខ មាន​មាត់ និង​មាន​ស័ក្ដិយស នៅ​ក្នុង​ខេត្ត​បាត់ដំបង​ថែម​ទៀតផង។​

 

ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា ភាគច្រើន​អ្នក​ដែល​មិន​ព្រម​គោរព ​ច្បាប់ ហើយ​នៅតែ​បន្ត​ លបលួច​ប្រើប្រាស់​រថយន្ត​គ្មាន​បង់ពន្ធ ឬ​ប្រភេទ​រថយន្ត​ចង្កូត​ស្តាំ គឺ​សុទ្ធសឹង​ជា​អ្នកមានអំណាច និង​មាន​បុណ្យ​ស័ក្ដិ​ធំៗ ដោយឡែក​ប្រជាពលរដ្ឋ​សាមញ្ញ ឬក៏​មន្ត្រីរាជការ​តូចតាច គឺ​មិន​ហ៊ាន​សោះឡើយ ព្រោះ​ខ្លាច​គេ​ចាប់។​

 

ស្រប​ពេលដែល​ អង្គភាព​គយ​រាជធានី​ភ្នំពេញ និង​គយ​ខេត្ត​បន្ទាយមានជ័យ​បង្កើន​ការ​រឹត​បន្តឹង​ទៅ លើ​រថយន្ត​ដែល​មិន​ព្រម​បង់ពន្ធ ដោយ​ធ្វើការ​បង្ក្រាប​យ៉ាងខ្លាំង​ក្លា​នោះ អង្គភាព​គយ​ចល័ត​ខេត្ត​បាត់​ដំបង ក៏បាន​ធ្វើការ​រឹត​បន្តឹង​ដូចគ្នា​ ដោយ​មួយរយៈ​នេះ ក៏មាន​ការចាប់​រថយន្ត​បានជា​បន្តបន្ទាប់ យក​ទៅ​រក្សាទុក​នៅ​ស្នាក់​ការ​អូរ​តា​គី។​

 

ទន្ទឹមនឹងនេះ​ផង​ដែរ គេ​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​ក៏​មាន​រថយន្ត​ដែល​ គ្មាន​បង់ពន្ធ​ជាច្រើន​គ្រឿង​ផង​ដែរ ដែល​កំពុង​សំងំ​ជ្រក​ក្រោម​ស្លាក « ន​.​ប និង ខ​.​ម » ដែល​ម្ចាស់​រថយន្ត​ទាំងនេះ ខ្លះ​មិន​មាន​នាទី​ជា​ប៉ូលិស ឬ​ជា​មន្ត្រី​យោធា​ផង ក៏​គេ​អាច​ប្រើប្រាស់​ស្លាក​លេខ​នេះ​បាន​ដែរ ដើម្បី​ជា​ខែល​បិទបាំង​ភ្នែក​ក្រុម​គយ​ចល័ត​ក្នុងនោះ ​ក៏មាន​ម្ចាស់ អាហារដ្ឋាន ភោជនីយដ្ឋាន និង ដង្ខៅ​ផ្សារ មួយ​ចំនួន​ផង​ដែរ។​

 

ទោះបីជា​យ៉ាង​នេះ​ក្តី ក៏​គេ​សង្ឃឹមថា អង្គភាព​គយ​ចល័តក្រសួង នឹង​ធ្វើ​ការ​បំបែក​បញ្ហា​នេះ​ ឲ្យ​បាន​ផង​ដែរ ដើម្បី​រក​ប្រាក់​ចំណូល ​ជូន​រដ្ឋ​ឲ្យ​បាន​គ្រប់​ផែនការ​ព្រោះ​បើ​ មិន​ដូច្នោះ​ទេ គេ​នៅតែ​បន្ត​ការ​នាំចូល ​រថយន្ត​ប្រភេទ​នេះ​មក​ក្នុង ប្រទេស​កម្ពុជា ថែមទៀត​ជាមិនខាន និង​ជៀសវាង​ការបាត់បង់​ថវិកាជាតិ​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1134 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8283 នាក់
ខែនេះ :
27836 នាក់
3 ខែនេះ :
61669 នាក់
សរុប :
2512376 នាក់