ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចៅហ្វាយខេត្តសៀមរាប បញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យឃ្លាំងស្តុកឈើ ក្នុងសណ្ឋាគារ អង្គរអេរ៉ា នៅកណ្តាលក្រុងសៀម រកឃើញ និងរឹបអូសឈើខុស ច្បាប់ជាង៥០០ម៉ែត្រគូប
Sat,06 July 2019 (Time 08:30 AM)
ដោយ ៖ ស្រីរត្ន (ចំនួនអ្នកអាន: 984នាក់)


(សៀមរាប)៖ សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ វាស់វែង និងគណនាឈើ នៅក្នុងបរិវេណ សណ្ឋាគារអង្គរអេរ៉ា ក្នុងក្រុងសៀម រាប ក្រោមការបញ្ជាផ្ទាល់ពីលោក ទៀ សីហា អភិ បាលខេត្តសៀមរាប ដែលជាគណៈបញ្ជាការឯកភាពខេត្ត និងមានការសម្របសម្រួល ដោយព្រះរាជអាជ្ញារងខេត្តមួយរូប។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរក ឃើញឈើគ្មានច្បាប់/គ្មានលិខិត ស្នាមចំនួន២៥១ ម៉ែត្រ ក្នុងចំណោមឈើដែលនៅមានសរុប៥២៦ ម៉ែត្រគូប។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់បណ្ដាញព័ត៌មាន ខ្មែរជាយដែន ប្រចាំខេត្តសៀមរាបថា ក្រុម ការងារបានវាស់វែង ពិនិត្យ និងគណនាឈើអារ មានឈើសរុបចំនួន ៥២៦ម៉ែត្រគូប ហើយចំពោះឈើ លើសគ្មានច្បាប់/គ្មានលិខិតស្នាម ជាឈើលើស (PC) មានចំនួន៣,៥៩៣ដុំ ស្មើនឹងចំនួន២៥១ ម៉ែត្រ គូប។ ឈើមានលិខិ ត៣០ច្បាប់ ស្មើនឹង២៧៤ម៉ែត្រ គូប ដែលម្ចាស់ឈើឈ្មោះ គី ស៊ុនឡេង។

 

សមត្ថកិច្ចបានបញ្ជាក់ថា ឈើដែលមាន ក្នុងលិខិត អនុញ្ញាត (PC) គឺឈើអារមានចំនួន១២លិខិត ដែលស្មើនឹង២២៨ម៉ែត្រគូប និងឈើមូល មានចំនួន១៨លិខិត ដែលមាន១៥៤ដើម គឺស្មើនឹង៤៥ ម៉ែត្រគូប បើសរុបឈើមានលិខិតស្នាម គឺមានចំនួន ២៧៤ម៉ែត្រគូប។ ក្នុងនោះឈើចំនួន ២៥១ម៉ែត្រគូប ដែលគ្មានច្បាស់ ត្រូវសមត្ថកិច្ចចម្រុះសម្រេចដឹកមករក្សាទុកនៅ ឃ្លាំងមណ្ឌលរដ្ឋបាលមន្ទីរកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ ខេត្តសៀមរាប។

 

ក្រោយមានការ ចុះបង្ក្រាបទីតាំងស្តុកឈើ នៅកណ្តាល ក្រុងសៀមរាបនេះ ប្រជាពលរដ្ឋបានលួចបង្ហើបឲ្យដឹងថា បរិមាណឈើដែល សមត្ថកិច្ចចុះពិនិត្យទាំងនេះ គឺអាចជាចំនួនឈើដែលដឹកជញ្ជូនចូលថ្មីៗខ្លះ ឬឈើសល់ចាស់ខ្លះ ព្រោះក្នុងកំឡុងពេលប៉ុន្មានឆ្នាំនេះ ព្រោះម្ចាស់សណ្ឋាគារដ៏ធំ ដែលមាន ឈ្មោះថា សណ្ឋគារអង្គរអេរ៉ា បានសាងសង់សណ្ឋា គារដ៏ធំមួយទៀត ដែលមានឈ្មោះថា សណ្ឋាគារ បាយ័នអេរ៉ា ដែលក្នុងការកសាងសណ្ឋាគារថ្មីនេះ គឺបានប្រើប្រាស់ឈើក្នុងបរិមាណជាច្រើនពាន់ម៉ែត្រ គូប ហើយបានសាងសង់រួចរាល់ និងដំណើរការជា ស្ថាពរទៅហើយនាពេលនេះ។

 

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរមាន សមត្ថកិច្ច ពិសេស លោកអភិបាលខេត្ត សូមបន្តស្រាវជ្រាវ សិក្សាស្វែងយល់បន្ថែមថា ហេតុអ្វីបានជាឈើដ៏ច្រើនសន្ធឹកសន្ធាប់គ្មានលិខិតស្នាមទាំងនេះមកដល់ទីនេះដោយសុវត្ថិភាព ទន្ទឹងនឹងសមត្ថកិច្ចជំនាញមានជាច្រើន និងហូរហែរតាមដងផ្លូវ តែបទល្មើសនៅតែមានយ៉ាងនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1742 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4375 នាក់
ខែនេះ :
16765 នាក់
3 ខែនេះ :
56511 នាក់
សរុប :
2482220 នាក់