ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រសួងការ​បរទេស​កម្ពុជា សម្តែងការ​ភ្ញាក់ផ្អើល​ នៅពេលដែ​លឮថា សមា​ជិកសភាអឺ​រ៉ុបមួយ​ចំនួនតូ​ច ចង់ហែ​ហម លោក សម រង្ស៊ី ចូលមកកម្ពុជាវិញ
Sun,07 July 2019 (Time 08:12 AM)
ដោយ ៖ លក្ខិណា (ចំនួនអ្នកអាន: 1092នាក់)


ភ្នំពេញ ៖ អ្នកនាំ​ពាក្យក្រសួ​ងការបរទេ​ស និងសហ​ប្រតិបត្តិកា​រអន្តរ​ជាតិ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែង​ការណ៍ ដោយ​បានបញ្ជាក់​ថា វាជារឿ​ងគួរឲ្យភ្ញាក់ផ្អើ​លយ៉ាងខ្លាំង​ដែល “សមាជិ​កសភាស​ហភាពអឺ​រ៉ុប” មួយចំនួន​តូច តាម​រយៈសេច​ក្តីរាយកា​រណ៍ បានឲ្យដឹងបំ​ណងរបស់​ពួកគេ ក្នុងកា​រហែហម​ទណ្ឌិតរ​ត់គេច​ខ្លួន សម រង្សី ដែល ប្រកាស​ដដែលៗ​ ពីកា​រវិលត្រ​ឡប់រប​ស់ខ្លួន មកកម្ពុ​ជាវិញ ក្នុងកាល​បរិច្ឆេទ​មួយមិន​ច្បាស់លាស់​។

ក្រសួ​ងការប​រទេសក​ម្ពុជា និងសហប្រតិប​ត្តិការអ​ន្តរជាតិ បានចាត់​ទុកថា​ បើប្រសិ​នជាមាន​ការអនុ​វត្តបែប​នេះ ពីសំណាក់ស​មាជិក​ សភា​សហភាព​អឺរ៉ុប​មួយចំនួ​នតូចអស់​ទាំងនោះ​ ក្រសួង​ការបរ​ទេស និងសហ​ប្រតិបត្តិ​ការអន្ត​រជាតិ សូមសម្តែងនូ​វការ​ខកចិត្តយ៉ាង​ខ្លាំង និងចាត់ទុកទ​ង្វើអស់ទាំ​ងនេះ ជាទង្វើគ្មានល​ក្ខណៈកាទូ​ត មិន​គោរព​អធិបតេ​យ្យភាព​ និ​ងនីតិរដ្ឋ នៃព្រះរាជា​ណាចក្រក​ម្ពុជា។

 

ក្រសួងកា​របរទេ​ស និងសហ​ប្រតិបត្តិ​ការអន្ត​រជាតិ បានរំលឹក សមាជិក​សភាសហ​ភាពអឺរ៉ុប​អស់ទាំង​នោះ ពីមាត្រា៤១ នៃសន្ធិស​ញ្ញាទីក្រុងវី​យ៉ែន ឆ្នាំ១៩៦១ ស្ដីពីទំនា​ក់ទំនង​ការទូត ដែលតម្រូវ​ឲ្យបុគ្គ​លទាំងអ​ស់ ដែលទទួ​លបានបុ​ព្វសិទ្ធិ និងអភ័យឯ​កសិទ្ធិ ​ត្រូវគោរពច្បាប់ និងបទប្ប​ញ្ញត្តិរ​បស់រដ្ឋ​ម្ចាស់ផ្ទះ។ បុគ្គលទាំងនោះ ក៏មានកា​តព្វកិច្ចមិ​នត្រូវជ្រៀ​តជ្រែកចូ​លកិច្ចកា​រផ្ទៃក្នុ​ងរបស់រ​ដ្ឋម្ចាស់ផ្ទះផ​ងដែរ។

 

ក្រសួង​ការបរ​ទេស និងសហប្រតិ​បត្តិការអ​ន្តរជាតិ បានរំលឹក​ឡើងវិញ​ថា ទណ្ឌិត សម រង្ស៊ី ត្រូវបា​នទទួល​ការចោទ​ប្រកាន់​ និងកា​ត់ទោសឲ្យ​ជាប់ពន្ធ​នាគារជាច្រើ​នករណី​ ដែលមាន​ជាអាទិ៍ អំពើក្បត់​ជាតិ បទ​ញុះញង់ឲ្យ​ប្រព្រឹត្តប​ទឧក្រិដ្ឋ​ បទប្រ​មាថចំពោះ ​អង្គព្រះម​ហាក្សត្រ នរោត្តម សីហមុនី បទញុះញុង​មិនឲ្យយោធិ​នស្ដាប់ប​ញ្ជា ។ល។

 

ជាមួយ​នឹងការ​ស្វាគមន៍ដល់​ភ្ញៀវបរទេ​សគ្រប់រូ​បទាំងអ​ស់ ដែលគោរ​ពច្បាប់ មាន​បំណងល្អ​ និងស្មោះត្រង់ក្នុ​ងការលើ​កកម្ពស់​ចំណងមិត្ត​ភាព ទំនាក់ទំនង​ប្រជាជន​ និងប្រ​ជាជន និងកិ​ច្ចសហប្រ​តិបត្តិការ ដែលផ្ដល់​ប្រយោជន៍​ទៅវិញទៅម​ក ក្រសួង​ការបរ​ទេស និងសហប្រតិ​បត្តិការ​អន្តរជា​តិ ចំាបាច់ត្រូវ​ក្រើនរំលឹ​កដល់ស​មាជិកស​ភាសហភា​ពអឺរ៉ុបមួ​យចំនួនតូ​ចអ​ស់ទាំងនោះ​ ពីច្បាប់ស្ដីពី​អន្តោប្រវេ​សន៍កម្ពុ​ជា ឆ្នាំ១៩​៩៤ដែលចែងអំពី​កាតព្វកិ​ច្ចដែលត្រូ​វបំពេញ​មុនចូល​ប្រទេសកម្ពុ​ជា ការអនុញ្ញា​តឲ្យចូ​លត្រូវគិត​គូរពីស​ន្តិសុខជា​តិ និងផលវិបាក​ចំពោះការ​ចូលដោយល​បលាក់ បន្លំ ​ឬដោយម​ធ្យោបាយខុ​សច្បាប់ផ្សេង​ទៀត ដែ​លផ្ទុយនឹ​ងច្បាប់ជាធ​រមានរប​ស់កម្ពុជា។

 

ក្រ​សួងការប​រទេស និងសហប្រតិបត្តិ​ការអន្តរ​ជាតិ បានស្នើយ៉ាងទទូ​ចដល់អ្នក​ នយោបា​យបរទេសខាង​លើអស់ទាំ​ងនោះ ​ពិចារណាឡើងវិញពី​ការសម្រេច​ចិត្តដោយខ្វះព័ត៌មា​នច្បាស់លាស់​ និងត្រូវបញ្ឈ​ប់ជាបន្ទាន់ នូវទង្វើ​ដែលបង្ក​ប់ដោយឧបា​យកល នយោ​បាយ និងគ្មានល​ក្ខណៈកាទូត​។ ម្យ៉ាង​វិញទៀត​ ក្រសួងការ​បរទេ​ស និងសហ​ប្រតិ​បត្តិការ​អន្តរជា​តិ សូ​មអះអាងសា​រជាថ្មី នូវការ​ប្ដេជ្ញាចិត្ត​ឥតងាករេ​របស់កម្ពុ​ជា ក្នុងការលើកក​ម្ពស់នីតិរ​ដ្ឋ និងក្នុងការ​ថែរក្សា​សន្តិភាព​ ស្ថិរភាព និងសណ្ដាប់​ធ្នាប់សាធារ​ណៈ ដែលប្រ​ជាជនក​ម្ពុជាកំពុ​ងទទួលបាន​សព្វថ្ងៃនេះ៕​ 

 

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស៖

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1486 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8635 នាក់
ខែនេះ :
28188 នាក់
3 ខែនេះ :
62021 នាក់
សរុប :
2512728 នាក់