ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
វៀតណាម រួចពន្ធ​ស្ទើរតែ ១០០% ក្នុងការ​នាំទំនិញ​ទៅអឺរ៉ុប ក្រោយ​ចុះ​កិច្ចព្រមព្រៀង​ជាផ្លូវការ
Sun,07 July 2019 (Time 11:19 AM)
ដោយ ៖ នារីរ័ត្ន (ចំនួនអ្នកអាន: 1057នាក់)


អន្តរជាតិ៖ ប្រទេសវៀតណាម និង​សហភាព​អឺរ៉ុប បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (EVFTA) និង​កិច្ចព្រមព្រៀង​ការ​ការពារ​វិនិយោគ អឺរ៉ុប-វៀតណាម (EVIPA) កាលពីថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៩ នៅក្រុង​ហាណូយ ក្រោម​អធិបតីភាព​លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី​វៀតណាម។

យោងតាមការចុះ​ផ្សាយ​របស់ Vietnam News ឱ្យដឹងថា កិច្ចព្រមព្រៀង EVFTA នឹង​ធានា​ដល់​តុល្យភាព​នៃ​ផលប្រយោជន៍​រវាង​វៀតណាម និង​អឺរ៉ុប។ កិច្ច​ព្រមព្រៀង​នេះ នឹង​ជំរុញដល់​ការ នាំចេញ​របស់​វៀតណាម ជាពិសេស ​ផលិត​ផល​កសិកម្ម គ្រឿងសមុទ្រ និង​ផលិតផល​ដទៃទៀត ដែល​វៀតណាម ​មាន​ឧត្តមភាព។ ពន្ធ​នាំចូល​លើ​ការ​ដោះដូរ​ទំនិញ​រវាងភាគី​ទាំង២ នឹង​ត្រូវកាត់​បន្ថយ ៩៩%។

 

ក្រោម​ EVFTA ការ​នាំចេញ​របស់​វៀតណាម ទៅកាន់​ទីផ្សារអឺរ៉ុប ដែលមាន​ប្រជាជន ៥០៨លាននាក់ ត្រូវបាន​ព្យាករថា នឹង​កើនឡើង​ពី ៤ ទៅ ៦​ភាគរយ ស្មើនឹង​ប្រមាណ ១៩ពាន់​លាន​ដុល្លារ ហើយ​អាច​ឈាន​ដល់ ៧៥ពាន់​លាន​ដុល្លារ នៅ​ក្នុងឆ្នាំ​២០២៨។

 

ចំពោះ​កិច្ចព្រមព្រៀង EVIPA វិញ នឹង​ធានាដល់​អ្នក វិនិយោគ និង​ការធ្វើពាណិជ្ជកម្មរបស់ ​ភាគី​ទាំង២។ កិច្ច​ព្រមព្រៀង​នេះ នឹង​ជួយ​វៀតណាម ក្នុងការ​អភិវឌ្ឍ​ទំនិញ ការ​វិនិយោគ​ប្រកបដោយ​តម្លាភាព និង​គ្រោងការណ៍​ស្របច្បាប់ ដើម្បី​ទាញ​មូលធន​បរទេស​កាន់តែច្រើនបន្ថែមទៀតពី​អឺរ៉ុបដែលមាន ២៨ប្រទេស។

 

លោក ង្វៀន សួនហ៊្វុក បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​នេះ បាន​បង្ហាញនូវ​ចក្ខុវិស័យ​វែងឆ្ងាយ ​របស់​ភាគី​ទាំង២ ដើម្បី​បង្កើត​នូវ​ទំនាក់ ទំនង​ឈ្នះឈ្នះ ខណៈ​ដែល​ភាគី​ទាំង២ ចង់​ឱ្យមានការអភិវឌ្ឍ​នាពេល​អនាគត​កាន់តែ​ភ្លឺ​ចិញ្ចាច​ប្រកប​ដោយ​ចីរភាព សន្តិភាព និង​ស្ថិរភាព។ រដ្ឋាភិបាល​វៀតណាម នឹង​បញ្ចេញ​ផែនការ​សកម្មភាព​ជាតិ និង​ណែនាំ​ឱ្យ​ភ្នាក់ងារ និង​ស្ថាប័ន​រដ្ឋាភិបាល ក្រុម​ហ៊ុន​អាជីវកម្ម និង​ប្រជាជន ប្តេជ្ញាអនុវត្ត​កិច្ច​ព្រមព្រៀង​ខាងលើនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1198 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8347 នាក់
ខែនេះ :
27900 នាក់
3 ខែនេះ :
61733 នាក់
សរុប :
2512440 នាក់