ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន ខឹង​សម្បារ​នឹង​អ្នក​បន់​ឱ្យ​សម្តេចឆាប់​ស្លាប់​ពេល​សម្តេច​ទៅ​ព្យាបាល​នៅ​សិង្ហបុរី
Mon,08 July 2019 (Time 02:36 PM)
ដោយ ៖ សម្បត្តិ (ចំនួនអ្នកអាន: 1023នាក់)


ភ្នំពេញ៖ សម្តេច ហ៊ុន សែន ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ប្រតិកម្ម​ខឹង​សម្បារ ដល់​អ្នកប្រើប្រាស់​ហ្វេសប៊ុក (Facebook) ដែល​ហ៊ាន​ចូល​ទៅ​បញ្ចេញមតិ (Comment) បន់ស្រន់​ឱ្យ​លោក​ស្លាប់ ដោយសារ​ជំងឺ​។ ប្រតិកម្ម​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពេលសម្តេចកំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​សិង្ហបុរី។

 សម្តេច ហ៊ុន សែន ថាមាន​មនុស្ស​មួយ​ចំនួន ដែល​សម្តេច​ថា ជន​មួយ​ក្ដាប់​តូច លួច​ចូល​បញ្ចេញមតិ ឬ​បង្ហោះ​តាមហ្វេសប៊ុក​បន់​ឱ្យ​សម្តេចឆាប់​ស្លាប់ និង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​អំពី​ស្ថានភាព​ជំងឺ​របស់​របស់​សម្តេច។  សម្តេច ហ៊ុន សែន ព្រមាន​ឱ្យ​អ្នក​ហ៊ាន​បង្ហោះ​សារ​បន់​ឱ្យ​សម្តេចឆាប់​ស្លាប់ ឬ​ក្លែង​ស្ថានភាព​ជំងឺ​របស់​សម្តេចឱ្យ​ឈប់​ជាបន្ទាន់ ព្រោះ​សម្តេច​មិន​ងាយ​ស្លាប់​ទេ។

 

សម្តេច ហ៊ុន សែន ហៅ​ការ​ចូល​ទៅ​បញ្ចេញមតិ និង​បង្កើត​ព័ត៌មាន​ថា សម្តេចឈឺ​ធ្ងន់ ជា ការ​ធ្វើ​នយោបាយ​រង់ចាំ​ឱ្យ​សម្តេច​ស្លាប់ ដើម្បី​ដណ្ដើម​អំណាច​។ តែ​សម្តេច​ផ្ដាំ​ថា ឱ្យ​រង់​ចាំជាតិ​ក្រោយ ព្រោះ​យមរាជ​មិន​ត្រូវ​ការ​ជីវិត​សម្តេច​ទេ រយ​:​ពេល​៤០​ឆ្នាំ​ទៅមុខ​នេះ។  សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន ឆ្លៀត​ខ្ចី​ឈ្មោះ យមរាជ​មក​កេង​ចំណេញ​នយោបាយ លាប​ពណ៌​បក្ស​ប្រឆាំង​ថា យមរាជ​ត្រូវ​ការ​ឱ្យ​សម្តេច​នៅ​បម្រើ​ប្រជាជន និង​កម្ចាត់​អ្នកប្រឆាំង ដែល​សម្តេចថា ពួក​ក្បត់​ជាតិ ដើម្បី​រក្សា​សន្តិភាព និង​ការ​អភិវឌ្ឍ។

 

វា​មិនមែន​ជា​លើក​ទី​១​ទេ ដែលសម្តេច ហ៊ុន សែន ខឹង​អ្នក​បង្ហោះ​ព័ត៌មាន​ថា សម្តេច​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​ដាច់​សរសៃឈាម​ខួរក្បាល​ស្លាប់ ឬ​ស្លាប់​ដោយសារ​ជំងឺ​ផ្សេងៗ​។ កាលពី​ឆ្នាំ​២០១៦ សម្តេច ហ៊ុន សែន បាន​ខឹង​អ្នក​បង្ហោះ​ហ្វេសប៊ុក​ម្នាក់ ថា សម្តេច ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ សម្តេច ហ៊ុន សែន កាល​ណោះ បាន​យក​ឱកាស ចុះ​ទៅ​សម្ពោធ​ស្ពាន​ជ្រៃ​ធំ នៅ​ជិត​ព្រំដែន​កម្ពុជា វៀតណាម អះអាង​ថា សម្តេច​គ្មាន​ពូជ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ឆ្កួត​ឡប់​ទេ​។ តែ​សម្តេច​បែរ​ព្រមាន ថា បើ​សម្តេចឆ្កួត ឬ​ដាច់​សរសៃឈាម​ខួរក្បាល ប្រទេស​កម្ពុជា​នឹង​ចលាចល។

 

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ជា​សីលធម៌ អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក មិន​គួរ​ចូល​ទៅ​បញ្ចេញមតិ ឬ​បង្ហោះ​ព័ត៌មាន មិន​ពិត ជា​ការ​ប្រមាថ​អាយុជីវិត​គេ​ឡើយ។ ប៉ុន្តែ លោក​សង្កេត​ឃើញ​ថា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ខ្លះ​ធ្លាប់​ថ្លែង​សារ​ប្រភេទ​ហិង្សា​ប្រមាថ​ជីវិត​ពលរដ្ឋ​ដែរ ទើប​បណ្ដាល​ឱ្យ​មានការ​សាប​ព្រួស​សីលធម៌ ប្រមាថ​ជីវិត​គ្នា និង​ពិបាក​ក្នុង​ការ​ហាមឃាត់ ពលរដ្ឋ​មិន​ឱ្យ​ប្រមាថ​ជីវិត​វិញ។ «»

 

 សម្តេច ហ៊ុន សែន កាល​ពី​ពេល​កន្លង​មក ធ្លាប់​ប្រកាស​ថា នឹង​បញ្ជា​ឱ្យ​កម្ទេច​មនុស្ស ចំនួន ២​រយ ឬ ៣​រយ (៣០០) នាក់ ប្រសិនបើ មាន​សញ្ញា​ណាមួយ ដែល​សម្តេច​យល់ថា ជា​សកម្មភាព​ប្រឆាំង​របប​សម្តេច។ សម្តេច ហៅ​ការ​បញ្ជា​ឱ្យ​កម្ទេច​នេះ ជា​រក្សា​សន្តិភាព។ តែ​អ្នកវិភាគ ហៅ​អំពើ​របស់ សម្តេច ហ៊ុន សែន ជា​ការ​រក្សា​អំណាច។ សម្តេច ហ៊ុន សែន ក៏​ធ្លាប់​ប្រកាស​ឱ្យ​ប្រើ​កាំភ្លើង​យន្ត បាញ់រះ សម្លាប់ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង អ្នក​ហែហម​អម​ដំណើរ ប្រសិនបើ​ពួកគេ​ហ៊ាន​វិល​ត្រលប់​ចូល​កម្ពុជា តាម​ព្រំដែន​គោក៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2050 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4683 នាក់
ខែនេះ :
17073 នាក់
3 ខែនេះ :
56819 នាក់
សរុប :
2482528 នាក់