ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
វិធានការក្តៅ របស់លោក សៅ សុខា ចំពោះ រថយន្ត គោយន្ត ម៉ូតូ ដែលពាក់ព័ន្ធបទ ល្មើសព្រៃឈើ នឹងត្រូវបំផ្លាញចោលនៅកន្លែងតែម្តង
Tue,09 July 2019 (Time 07:20 AM)
ដោយ ៖ សុភី (ចំនួនអ្នកអាន: 1091នាក់)


(ភ្នំពេញ)៖ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចដាក់ចេញវិធានការក្តៅមួយ ដោយបញ្ជាឲ្យបំផ្លាញ រថយន្ត គោយន្ត ម៉ូតូ… និងវត្ថុដែលពាក់ព័ន្ធបទល្មើសព្រៃឈើ នឹងត្រូវបំផ្លាញចោលនៅកន្លែង តែម្តងបើចាប់បាន។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំ ពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

យោងតាមសេចក្តី ប្រកាសព័ត៌មាន បានបញ្ជាក់ថា កន្លងទៅគណៈកម្មការជាតិ បានធ្វើ ការត្រួតពិនិត្យឃើញថា ទោះបីមានការ ផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃ ឈើជាបន្តបន្ទាប់ក៏ដោយ នៅតែមានការលួចបន្លំកាប់ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមគ្រប់មធ្យោបាយគ្រប់រូបភាព។

 

ដើម្បីថែរក្សាបានព្រៃឈើគង់វង្ស គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងអនុវត្តវិធានការដូចក្រោម៖

*ទី១៖ បុគ្គល ឬក្រុមហ៊ុន ដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។

*ទី២៖ មធ្យោបាយ (រថយន្ត គោយន្ត ម៉ូតូ…) ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង។

 

គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក៏បានអំពាវនាវដល់ សមត្ថកិច្ចជំនាញ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ មេត្តារួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ផ្លាស់ប្តូរផ្នត់គំនិត ពីការប្រកបមុខរបរកាប់ឈើ ដឹកជញ្ជូនឈើខុសច្បាប់ ទៅប្រកបមុខរបរស្របច្បាប់វិញ ដើម្បីរួមគ្នាការពារបរិស្ថាន និងការបម្រែ បម្រួលអាកាសធាតុ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
731 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7880 នាក់
ខែនេះ :
27433 នាក់
3 ខែនេះ :
61266 នាក់
សរុប :
2511973 នាក់