ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពិធីបុណ្យខួបគម្រប់ ៣ ឆ្នាំ លោកបណ្ឌិត កែម ឡី នៅខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរមិនអនុញ្ញាត
Tue,09 July 2019 (Time 06:55 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1345នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៩ លោក សួន សៀប ជាម្ចាស់កម្មវិធី រៀបចំប្រារព្ធកម្ម បុណ្យខួប ៣ ឆ្នាំ ដល់លោក បណ្ឌិត កែម ឡី ត្រូវបានឃាតករ បាញ់សម្លាប់នៅស្តាម៉ាតស្តុបបូកគោ រាជធានីភ្នំពេញ ហើយមិ ទាន់ចាប់ ឃាតករដៃដល់ពិតប្រាកដមក ផ្តន្ទាទោសនោះនៅឡើយទេ ។ នៅថ្ងៃទី ១០ ខែ

 កក្កដា ឆ្នាំ ២០១៩ ខាងមុខ មានរៀបចំប្រារព្ធពិធីបុណ្យខួប ៣ ឆ្នាំ រំលឹកដល់វិញ្ញាណក្ខន្ធលោក បណ្ធិត នៅភូមិ ព្រហូត សង្កាត់អូរអំបិល ក្រុង សិរីសិសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានអ្នកស្រី ធូ ណាគ្រី ចៅសង្កាត់អូរបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ បានអញ្ជើញម្ចាស់កម្មវិធី ទៅសាលាសង្កាត់ កាលពីថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ២០១៩ ដោយមិនអនុញ្ញាត ឲ្យលោក សួន សៀប រៀបចំកម្មវិធីបុណ្យ នៅលើទឹកដែលខ្លួនកំពុងគ្រប់ គ្រងនោះទេ ។

ចំពោះការរឹតត្បិតការធ្វើបុណ្យទានខួបរំលឹក ៣ ឆ្នាំ របស់លោក បណ្ឌិត កែម ឡីនេះ អតីតៈគណបក្សសង្គ្រោះ ជាតិ និងប្រជាពលរដ្ឋ មានការមិនពេញចិត្តយ៉ាងខ្លាំង ដែលបានចាត់ទុកថា ទង្វើអាជ្ញាធរដែនដី បានបំបិទសិទ្ធិ សេរីភាព យ៉ាងខ្លាំង មកលើអតីតៈសមាជិកគណបក្សប្រឆាំង មិនថានៅខេត្តបន្ទាយមានជ័យទេ ស្ទើរគ្រប់ ខេត្ត ការហាមឃាត់មិនឲ្យធ្វើបុណ្យទាននេះ ជាទង្វើផ្ទុយនិងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើក កំពស់ឲ្យប្រជាពលរដ្ឋ មិនប្រកាន់និន្នាការគណបក្សនយោបាយ សាសនា ជំនឿ ពណ៌សម្បុរ ។ អតីតៈគណបក្ស សង្គ្រោះជាតិរូបនេះ បានបន្ថែមទៀតថា មិនគួរអាជ្ញាធរ និង មន្ត្រីគណបក្សប្រជាជនកម្ពុជា មកធ្វើការរារាំង ហាម ឃាត់ការធ្វើបុណ្យទានទេ ខ្លួនអួតពីសន្តិសុខ សន្តិភាពពេញលេញ តែតាមពិតមានការខ្លាចភ័យព្រួយ ខ្លាចលោក សម រង្ស៊ីវិញត្រឡប់មកវិញ ហើយខ្លាចបាត់បង់អំណាច ។

លោក ស៊ុំ ចន្ទគា មន្ត្រីសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានលើកឡើងថាៈ លទ្ធិប្រជាធិបតេយ្យ ត្រូវបានចាប់ផ្តើមចេញតាំងពីក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ដែលបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា ជាសមិទ្ធផលនៃសោកនាដកម្មដ៍ព្រៃផ្សៃនៃអ្នកនយោបាយ ដណ្តើមអំណាចគ្នា នាំឲ្យប្រទេស ជាតិខ្ចេចខ្ចី ហើយប្រជាពលរដ្ឋស្លូតត្រង់ស្លាប់ជាច្រើនលាននាក់ បន្សល់ទុកកូនកំព្រា ស្ត្រីមេម៉ាយ និងជនពិការ  ការមានកិច្ចព្រមព្រៀងនេះ កើតចេញពីការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ មិនមែនជាស្នាដៃរបស់អ្នកនយោបាយ ណាមួយឡើយ ហើយទប់ស្កាត់របបអតីតៈកាលមិនឲ្យត្រឡប់មកវិញ រួមទាំងរបបកុម្មុយនីស្តផ្តាច់ការផងដែរ។ ក្រោយពីកិច្ចព្រមព្រៀងនេះ កម្ពុជាទទួលបានរបបមួយហៅថា” របបប្រជាធិបតេយ្យសេរីពហុបក្ស” ហើយបានយកសិទ្ធិជាមូលដ្ឋាន ជាលិខិតុបករណ៍អន្តរជាតិ ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់កំពូលរប​ស់ជាតិ ក្នុងនោះ ក៏មានចែងអំពីការជួបជុំ ការប្រមូលផ្តុំ ការធ្វើបុណ្យទាន សាសនា ជំនឿ ផ្សេងៗ ហើយបានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋទៀតផង ។ ការរឹតត្បិតរឿងបុណ្យទាននេះ មិនគួរណានាំគ្នាប្រព្រឹត្តប្រឆាំងនិង ច្បាប់ជាតិ និង ច្បាប់អន្តរជាតិនោះទេ អញ្ចឹងរដ្ឋធម្មនុញ្ញដែលបានចែងមកនោះ មិនមានអានុ ភាពគយុត្តិ ស្មើនិងបទបញ្ជាឡើយ ៕

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1216 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8365 នាក់
ខែនេះ :
27918 នាក់
3 ខែនេះ :
61751 នាក់
សរុប :
2512458 នាក់