ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើខ្លាដ៏មានអំណាចហ៊ានស៊ីកូនភ្លោះទេ ?
Wed,10 July 2019 (Time 06:40 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1202នាក់)


ភ្នំពេញៈ កាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩ អ្នកស្រឡាញ់រាប់អានលោក បណ្ឌិត កែម ឡី និងអ្នក កែម ឡី និយម បាននាំគ្នាជួបជុំនៅការាស់សាំងកាលតិចស្តុបបូកគោ ដើម្បី ប្រារព្ធពិធីបុណ្យខួប ៣ ឆ្នាំ ឧទ្ទិសកុសល ដល់បណ្ឌិត កែម ឡី ដែលត្រូវបានឃាតករ បាញ់សម្លាប់ ហើយនិងធ្វើការតស៊ូមតិឲ្យរាជរដ្ឋាភិបាលខ្មែរ ស្វែងរកឃាត់កពិត មកផ្តន្ទាទោស ។ ក្នុងនោះដែរ ក៏មានលោក ជុំហួត និងជុំហួរ ដែលគេស្គាល់ថា “ កូនភ្លោះ ជាសិស្សជំនិត របស់លោក បណ្ឌិត កែម ឡី “ ក្នុងការជួបជុំនេះ ត្រូវបានសមត្ថកិច្ចរាប់រយនាក់ បំពាក់ដោយអាវុធគ្រប់ដៃ បានចូលមកបំបែក ហើយបានចាប់ខ្លួនមនុស្ស ៣ នាក់ មានកូនភ្លោះពីរនាក់ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដែរ ។ អ្នកទាំង ៣ នាក់ ដែលសមត្ថកិច្ច មានឈ្មោះ ជុំ ហួត  ជុំហួរ និងឈ្មោះ សួង នាគព័ន្ធ ត្រូវបាននាំយកទៅអធិការ ដ្ឋានខ័ណ្ឌចំការមន ។

លោក ជុំ ហួត និង ជុំ ហួរ ត្រូវបានគេហៅថា” កូនភ្លោះ”  ជាសកម្មជនឆ្នើម ចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ផ្នែកខាងតស៊ូមតិ ទាំងបរិស្ថាន  ព្រៃឈើ និងធនធានធម្មជាតិ ។ កូនភ្លោះទាំងពីរនេះ ជាសិស្សជំនិតរបស់លោក បណ្ឌិត កែម ឡី ដែលបានសរសើរ និងបណ្តុះបណ្តាលឲ្យក្មេងជំនាន់ក្រោយ ចេញមុខការងារនូវអំពើអយុត្តិធម៌ សង្គម នៅក្នុងកម្ពុជា ។ កាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៦ លោក បណ្ឌិត កែម ឡី បានណាត់កូនភ្លោះទាំង ពីរជួបគ្នានៅហាងស្តារម៉ាតកាល់តិច តែអ្នកទាំងពីរមិនទាន់បានទៅដល់ផង ត្រូវបានឃាត់ករ បានបាញ់សម្លាប់ លោក បណ្ឌិត ទៅហើយ ។ ដោយសារតែការផ្តល់បទសំភាសន៍ជាមួយ សារព័ត៌មានជាច្រើន កូនភ្លោះទាំងពីរ បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បានភៀសខ្លួនសុំសិទ្ធិជ្រកកោណ នៅទឹកដីថៃអស់មួយរយៈ ហើយត្រឡប់មកវិញ ហើយបំពេញការងារសង្គម ក្នុងនាមជាប្រជាពលរដ្ឋ ចូលរួម ។

កាលពីព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៩ កូនភ្លោះទាំងពីរ បានយកកំរ៉ងផ្ការយកទៅដាក់ កន្លែងដែលលោក បណ្ឌិត កែម ឡី ត្រូវបានគេ បាញ់សម្លាប់ ជាខួបគម្រប់ ៣ ឆ្នាំ តែត្រូវបានសមត្ថកិច្ច ខ័ណ្ឌចំការមន រាជធានីភ្នំ ពេញ ចាប់ឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាល ខ័ណ្ឌចំការមន ជាមួយនិងលោក សួន នាគព័ន្ធ ដែលបាន អានសារមួយ ឲ្យបញ្ឈប់ការស​ម្លាប់មនុស្សតទៅទៀត ។ អ្នកទាំងបីនាក់ ត្រូវបានសមត្ថកិច្ចចោទប្រកាន់ ពីបទញុះញង់ ។

ក្រុមអ្នកច្បាប់បាននិយាយថាៈ ប្រទេសកម្ពុជាជាប្រទេសមានច្បាប់ ត្រូវគោរពទាំងអស់គ្នា បែរមន្ត្រីអនុវត្តច្បាប់ បានប្រព្រឹត្តបំពានច្បាប់ សូម្បីសិទ្ធិធ្វើបុណ្យទាន បែរទៅចោទប្រកាន់ពីបទញុះញង់ទៅវិញ ។ ចំណែកអ្នកលេង បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក សរសេរថា” មន្ត្រីធំៗខ្លាចខ្មោចលោក បណ្ឌិត កែម ឡី” ។

ចំណែកអ្នកវិភាគសង្គម និងតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បាននិយាយថាៈ លោកមិនជឿថាខ្លា ដ៏មានអំណាចហ៊ាន ស៊ីសាច់កូនភ្លោះឡើយ ព្រោះវាមិនចំណេញអីទេ ! ការប្រព្រឹត្តទង្វើរនៅលើគោក សូម្បីតែ អ្នកមិនចេះដឹងក៏យល់ដែរ តែរដ្ឋាភិបាលកម្ពុជា ត្រឡប់ក្រោយគិតឡើងវិញ បើអ្នកគិតគូរផលប្រយោជន៍ជាតិ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1253 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8402 នាក់
ខែនេះ :
27955 នាក់
3 ខែនេះ :
61788 នាក់
សរុប :
2512495 នាក់