ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឧកញ៉ា ស៊ឹង សំអុល ដែលតែងតែល្បីក្នងការប្រព្រឹត្តបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី ពេលនេះត្រូវកម្លាំងសមត្ថកិច្ចចាត់វិធានការ
Tue,09 July 2019 (Time 06:33 PM)
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 983នាក់)


មណ្ឌលគិរី៖ តាមសារព័ត៌មានក្នុងស្រុក ខ្មែរជាយដែន បានចុះផ្សាយមុននេះបន្តិចថា ប្រតិបត្តិការបង្ក្រាបបទ ល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចាប់ខ្លួនមនុស្ស ៤នាក់ និងរឹបអូសរថយន្ត ៤០គ្រឿង ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។

ប្រតិបត្តិការ​ទ្រង់​ទ្រាយ​ធំ​នេះ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ បាន​បង្ក្រាប​ក្នុង​រូបភាព​ទ្រ​ង់​ទ្រាយ​ធំ ដោយ​ចាប់ខ្លួន​មនុស្ស​៤​នាក់ ក្នុង​នោះ​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន មេការ​២​នាក់ និង​អ្នកបើករ​ថយ​ន្ត​ម្នាក់ ព្រម​ទាំង​ដកហូតរ​ថយ​ន្ដ​ជាង​៤០​គ្រឿង​ផងដែរ​ ដែល​សុទ្ធតែ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ។ ​
 
​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទ​ប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ លោក​ឧត្តមសេនីយ៍​ត្រី អេង ហ៊ី បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ខ្មែរជាយដែន នៅ​រសៀល​ថ្ងៃ​នេះថា ជាល​ទ្ធ​ផល​ក្នុងប្រតិបត្តិការ​ទ្រ​ង់​ទ្រាយ​ធំ​នេះ កម្លាំង​អាវុធហត្ថ​បាន​ចាប់ខ្លួន​មនុស្ស​៤​នាក់ ដែល​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន មេការ និង​អ្នកបើករ​ថយ​ន្ត ព្រម​ទាំង​រ​ថយ​ន្ដ​ជាង​៤០​គ្រឿង​។​
 
​លោក​ឧត្តមសេនីយ៍​ បានបញ្ជាក់​ទៀ​ត​ថា រ​ថយ​ន្ដ​ល្មើស​ផ្សេងទៀ​ត ត្រូវបាន​ឈ្មូញ​យក​ទៅលាក់ទុក​នៅ​ក្នុងព្រៃ ហើយ​នៅពេល​នេះ​កម្លាំង​ជំ​នា​ញ កំពុង​រុករក​យ៉ាង​ក្ដៅគគុក​។ លោក​ឧត្តមសេនី​យ៍ អេង ហ៊ី បាន​បញ្ជាក់​ទៀតថា រ​ថយ​ន្ដ​ដែល​សមត្ថកិច្ច​រកឃើញ​នៅ​នៅ​ក្នុងព្រៃ នឹង​បំផ្លាញចោល​នៅ​ទី​នោះ​តែម្ដង​។​ ​អ្នកនាំពាក្យ​រូប​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុម​ឈ្មួញ​ដែល​ពាក់​ព័​ន្ធ​បទល្មើស​ព្រៃឈើ​នេះ ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​ប្រឈមមុ​ខនឹង​ផ្លូវច្បាប់​ជាក់​ជា​មិនខានឡើយ​។​
 
​សូមបញ្ជាក់ថា ប្រតិបត្តិការ​ដ៏​ក្តៅគគុក​នេះ បាន​កើង​មាន​ឡើង​បន្ទាប់ពី​គណៈកម្មការ​ជាតិ ដើម្បី​ទ​ប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ បាន​សម្រេច​ដាក់ចេញ​នូ​វ​វិធានការ​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​រឹតបន្តឹង​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង និង​សម្រេច​ឲ្យ​មាន​ការបំផ្លាញ​ចោល​មធ្យោបាយ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ នៅនឹងកន្លែង​តែម្តង​។​
 
លោក​ឧត្តមសេនី​យ៍ អេង ហ៊ី បាន​បញ្ជាក់ថា កន្លង​ទៅ​គណៈកម្មការ​ជាតិ បាន​ធ្វើ​ការត្រួត​ពិ​និត្យ​ឃើញថា ទោះបី​មាន​ការផ្សព្វផ្សាយ​អប់​រំ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​ក៏ដោយ នៅតែ​មាន​ការ​លួច​ប​ន្លំ​កាប់ឈើ ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់ តាម​គ្រប់​មធ្យោបាយ​គ្រប់​រូបភាព​។ លោក​បន្តថា ដើម្បី​ថែរក្សា​បាន​ព្រៃឈើ​គង់​វ​ង្ស គណៈកម្មការ​ជាតិ​ដើម្បី​ទ​ប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ នឹង​អនុវត្ត​វិធានការ​ដូច​ក្រោម​៖​
 
ទី​១៖ បុគ្គ​ល ឬ​ក្រុមហ៊ុន ដែល​ពាក់​ព័ន្ធការ​ប្រព្រឹត្តល្មើស​ច្បាប់​នេះ នឹង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង​។​ ​ទី​២៖ មធ្យោបាយ (​រ​ថយ​ន្ត គោ​យ​ន្ត ម៉ូតូ​...) ដែល​ពាក់​ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះ ត្រូវបាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​បំផ្លាញចោល​នៅនឹងកន្លែង​។​
 
លោក​ឧត្តមសេនីយ៍​ក៏បាន​អំ​ពា​វ​នាវ​ដល់​សមត្ថកិច្ច​ជំ​នា​ញ អាជ្ញាធ​រ​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ មេត្តា​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ និង​សូម​អំពាវនាវ​ដល់ ប្រជា​ពល​រដ្ឋ​ទាំងអស់ ផ្លាស់ប្តូរ​ផ្នត់​គំនិត ពី​ការ​ប្រកបមុខរបរ​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទៅ​ប្រកបមុខរបរ​ស្របច្បាប់​វិញ ដើម្បី​រួមគ្នា​ការពារ​បរិស្ថាន និង​ការ​បម្រែបម្រួល​អាកាសធាតុ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1187 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8336 នាក់
ខែនេះ :
27889 នាក់
3 ខែនេះ :
61722 នាក់
សរុប :
2512429 នាក់