សម្ដេចក្រឡាហោម ចេញលិខិតព្រមានស្នងការនគរបាលខេត្តកណ្ដាល ដោយសារតែ…
ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន អត្តលេខ ០៣៦៤១ ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចេញលិខិតត្រូវអនុវត្តវិន័យតាមរកតាមរូបភាពព្រមានលើកទី១ បើមិនព្រមកែប្រែនឹងនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះនឹងចាត់វិធានការ តាមវិន័យបស់កងកម្លាំងនគរបាលជាតិ ។
តាមសេចក្តីរាយការណ៏បានឲ្យដឹងថា ការព្រមានរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះបានធ្វើឡើងក្រោយពីមានមន្ត្រីថ្នាក់ក្រោមនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានធ្វើលិខិតអនាមិក ហែកកេរ្ត៏ រឿងអាស្រូវមួយចំនួនក្រោមការដឹកនាំរបស់លោកអ៊ាវ ចំរើន បក្សពួកនិយម ពុករលួយ កៀបសង្កត់កូនចៅក្រោមឱវាទ ដើរដាក់ខែ តាមទីតាំងល្បែងស៊ីសង នានា តែយ៉ាងណា លោក ក៏ធ្លាប់បានបដិសេធ រួចហើយ ដែរជុំវិញការចោទប្រកាន់នោះ ។
យោងតាមសេចក្តី សម្រេចរបស់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចក្រឡាហោមសខេង ចុះថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០១៩ បានសម្រេច ប្រការ ១ : ត្រូវបានអនុវត្តវិន័យក្រោមរូបភាព ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន អគ្គលេខ០៣៦៤១ ស្នងការ នៃស្នងការដ្ឋាននគបោលខេត្តកណ្តាល។ មូលហេតុ ដោយខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ ។