កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធ និងបទល្មើសព្រៃឈើចំនួន២នាក់
ក្រចេះ៖ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅល្ងាចថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០១៩ បាន សម្រេចឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង និងកូនប្រសារបស់គាត់ពាក់ព័ន្ធនឹងបទល្មើសព្រៃ នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា៖
«ខណៈពេលនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ ក្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត»។
យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស
ទីបំផុតលោកឧកញ៉ា គង់ ក្រឹង និងកូនប្រសា ត្រូវចាប់ខ្លួនហើយ ពាក់ព័ន្ធបទល្មើសព្រៃឈើនៅខេត្តក្រចេះ នេះបើតាមបញ្ជាក់របស់លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានបន្ថែមទៀតថាឧកញ៉ា គង់ គ្រឹង មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់រោងសិប្បកម្ម ម៉ាត់ ណាស៊ាតដែលជាមេរងវរៈយោធាការពារព្រុំដែលលេខ២០៤និងជាឈ្មួញឈើល្បីឈ្មោះម្នាក់ដែរគឺជាឧកញ៉ាទី២ដែលត្រូវឃាត់ខ្លួនបន្ទាប់ពីឧកញ៉ាសឹង សំអុលដែលជាមន្ត្រីប៉េអឹមខេត្តមណ្ឌលគីរីនិងជាឈ្មួញឈើដ៏ល្បីផងដែរ។