ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្ពុជាបានដាក់​របាយការណ៍​តប​ទៅ​អឺរ៉ុប ដើម្បី​ការពារ EBA
Fri,16 August 2019 (Time 11:15 AM)
ដោយ ៖ សុភី (ចំនួនអ្នកអាន: 1058នាក់)


ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស បានដាក់​របាយការណ៍​មួយ ទៅកាន់​គណៈកម្មការ​អឺរ៉ុប នៅ​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០១៩​នេះ  ដើម្បី​ឆ្លើយតប​រាល់​ចំណុច​នានា ដែល​ត្រូវបាន​ចោទសួរ​ដោយ​គណៈកម្មការ​អឺរ៉ុប​។ លោក​កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា របាយការណ៍​នោះ និយាយ​យ៉ាង​លម្អិត​ពី​ការគោរព​លិ​ទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​។ 

​លោក​កេ​ត សោ​ផាន់ ថ្លែងប្រាប់​អ្នកកាសែត ក្រោយជំនួបរវាងលោក ប្រាក់​ សុខុន រដ្ឋមន្រ្តីការបរទេស និង លោក Hidehisa Hornouchi កាលពី​ថ្ងៃទី​១៤ ខែសីហា​ថា របាយការណ៍​ដែល​កម្ពុជា​ដាក់ជូនទៅគណៈកម្មការ​អឺរ៉ុប ជាការ​ឆ្លើយ​រាល់​ចំណុច​នានា ដែល​គណៈកម្មការ​អឺរ៉ុប​បាន​ចោទសួរ​មក​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​របាយការណ៍​មួយ​ដែលមាន​ឈ្មោះថា  «Note to the file» ដែលមាន​កម្រាស់​៣០​ទំព័រ​។ លោក​បន្តថា របាយកាណ៍​ដែល​កម្ពុជា​ដាក់​ទៅនោះ​គឺ​បញ្ជាក់​ពី​លទ្ធផល​ដែល​រដ្ឋាភិបាល​បាន​អនុវត្ត​នៃ​ការបើក​លម្ហ​នៃ​លិ​ទ្ធិ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​ជាដើម​។ 

 

​លោក​បាន​និយាយថា​៖«​របាយការណ៍​ដែល​កម្ពុជា​ដាក់​ទៅនោះ គឺ​ឆ្លើយ​រាល់​ចំណុច​លម្អិត​ទាំងអស់​នៅក្នុង​ឯកសារ​ដែលមាន​ឈ្មោះថា Note to the file» ។ 

 

​ការដាក់​របាយកាណ៍​នេះ ស្រប​ពេលដែល​គណៈកម្មកា​រ​អឺរ៉ុប​បាន​បិទ​បញ្ចា​ប់​ដំណើរការ​និតិ​វិធី​ត្រួតពិនិត្យ​លើកដំបូង​របស់ខ្លួន ដែល​មា​រយៈពេល ៦​ខែ មុននឹង​ឈានទៅដល់​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ 

 

​ជា​នីតិវិធី បន្ទាប់ពី​រយៈពេល​៦​ខែ​នេះ កម្ពុជា​និង​អឺរ៉ុប មាន​ពេល​៣​ខែ​ពីរដង​ទៀត ដែល​ត្រូវ​ធ្វើការ​ជាមួយគ្នា​ក្នុងរឿង​ EBA ។ ៣​ខែ​ដំបូង គឺ​កម្ពុជា​និង​អឺរ៉ុប  នៅតែ​បន្ត​ពិ​ភក្សា​គ្នា ហើយ​៣​ខែលើក​ទី​ពីរ អឺរ៉ុប នឹងដាក់​សំណើ​មួយ​ទៅ​សមាជិក​របស់ខ្លួន ដើម្បី​សម្រេច​ថា ដក EBA ពី​កម្ពុជា ឬ​មិន​ដក​។ 

 

​លោក កេ​ត សោ​ផាន់ ប្រាប់​សារព័ត៌មាន​ខ្មែរជាយដែនបន្ថែម​តាម​ទូរ​សព្ទ​ថា ក្នុង​ឯកសារ Note to the file គណៈកម្មការ​អឺរ៉ុប ក៏បាន​បន្ត​ទាមទារ​នូវ​អ្វីដែល​ខ្លួន «​ចង់បាន​» ផងដែរ​។ ប៉ុន្តែ លោក មិន​បញ្ជាក់ថា ពាក្យ «​ចង់បាន​» របស់​គណៈកម្មការ​អឺរ៉ុប គឺជា​អ្វី​នោះទេ​។ ប៉ុន្តែ លោក បង្ហើប​ថា អ្វីដែល​គណៈកម្មការ​អឺរ៉ុប​ចង់បាន​និ​ង​ទាមទារ គឺ​ដូច​លើក​មុន​ដដែល​។ 

 

​កន្លងមក គណៈកម្មការ​អឺរ៉ុប បានទាមទារ​លក្ខខណ្ឌ​មួយចំនួន​ពី​រដ្ឋាភិបាល​កម្ពុជា ដូចជា ទម្លាក់​បទ​ចោទ​ចេញពី​លោក សម រង្ស៊ី  លោក កឹម សុខា និង អ្នកនយោបាយ​ដទៃទៀត​នៃ​គណបក្សប្រឆាំង​។ លើសពីនេះ គណៈកម្មការ​អឺរ៉ុប នៅ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​អតីត​គណបក្ស ធ្វើ​សកម្មភាព​ដូច​មុន និង​ផ្តល់​តំណែង​ដល់​មន្ត្រី​នៃ​គណបក្ស​នេះ​ឡើងវិញ​៕ 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1491 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8640 នាក់
ខែនេះ :
28193 នាក់
3 ខែនេះ :
62026 នាក់
សរុប :
2512733 នាក់