ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក សម រង្សុី ទៅតំបន់អាសុីដែលអាជ្ញាធរ ខ្មែរគំរាម ស្វែងរកចាប់ខ្លួន
Sat,17 August 2019 (Time 12:06 PM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 974នាក់)


អន្តរជាតិ៖ មុនពេល​ដាក់​គម្រោង ​ការ​ជាក់​លាក់​ដើម្បី​វិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​របស់​លោក​នៅ​ខែ​ខាង​មុខ​ មេដឹកនាំ​មួយ​រូប​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​រំលាយ​ ហើយ​កំពុង​និរទេស​ខ្លួន​គឺ​លោក​សម រង្ស៊ី ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អាស៊ី​មួយ​ចំនួន ដើម្បី​គៀងគរ​ការគាំទ្រ​នយោបាយ ​ជា​កន្លែង​ដែល​អាជ្ញាធរ​កម្ពុជា​ធ្លាប់​គំរាម​ចាប់​ខ្លួន​លោក​ដើម្បី​មក​ទទួល​ទោស​ក្នុង​ប្រទេស​កម្ពុជា។

ថ្លែង​ក្នុង​ពេល​ជួប​ជាមួយ​ក្រុម​យុវជន​កម្ពុជា​មួយ​ក្រុម​ ដែល​កំពុង​រស់នៅ​ធ្វើ​ការងារ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​លោក ​សម រង្ស៊ី ​បាន​បញ្ជាក់​ថា៖

«សូម​ជម្រាប​សួរបង​ប្អូន​ជនរួមជាតិ​នៅ​ប្រទេស​កម្ពុជាថ្ងៃនេះ​ត្រូវជា​ថ្ងៃទី​១៦​ ខែ​សីហា ឆ្នាំ​២០១៩។​ ពេលនេះ​ ខ្ញុំ​សម រង្ស៊ី ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ទីក្រុង ​គូឡាឡាំពួ ​ប្រទេស​ម៉ាឡេស៊ី។​ នៅ​ជុំវិញខ្ញុំ​គឺ​យុវជន​ យុវតី​រាប់​សិប​នាក់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​មក​ពី​ប្រទេស​កម្ពុជា​ (សំឡេង​ស្រែក​គាំទ្រ) ​ឃើញ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​រវើក ​មាន​យុវជន​យ៉ាង​ច្រើន​កុះករ​ គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​រង់ចាំ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់ខ្ញុំ ​សម រង្ស៊ី ​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​វិលត្រឡប់​ទៅលើ​ទឹកដី​ប្រទេស​កម្ពុជា​វិញ​ (សំឡេង​ស្រែក​គាំទ្រ) ។​ សូម​កោត​សរសើរ​ទឹកចិត្ត​ដ៏​ក្លាហាន​ទឹកចិត្ត​របស់​យុវជន​ខ្មែរ ​កម្លាំង​នាំមុខ​ដើម្បី​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​នៅ​ប្រទេស​កម្ពុជា ​ជយោ! ​យុវជន​សង្គ្រោះជាតិ​ (សំឡេង​ស្រែក​គាំទ្រ)‍»។

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ​ ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្តីក្តាំ​តុលាការ​ជាច្រើន​ ​ជាមួយ​នឹង​ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ព្រហ្មទណ្ឌ​ដែល​អាជ្ញាធរ​តាម​ចាប់​ខ្លួន ​តែ​មេដឹកនាំ​ក្រុម​ជំទាស់​បាន​ចាត់​ទុក​ថា​បទចោទ​ទាំងនោះ​ជា​រឿង​បំបិទ​សំឡេង​ក្រុម​ជំទាស់។

លោក​ សម រង្ស៊ី ​នឹងបន្ត​ដំណើរ​របស់​លោក​ ទៅកាន់​ប្រទេស​អូស្ត្រាលី ​និង​ប្រទេស​នូវែលសេឡង់​ទៀត​ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី២៦​ខែ​សីហា ​ដើម្បី​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ពិភាក្សា​បញ្ហា​ស្ថានការណ៍​នយោបាយ​កម្ពុជា​ចុង​ក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1243 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8392 នាក់
ខែនេះ :
27945 នាក់
3 ខែនេះ :
61778 នាក់
សរុប :
2512485 នាក់