ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ត្រូវព្រះរាជអាជ្ញាខេត្តមណ្ឌលគិរីកោះហៅឲ្យចូលបំភ្លឺរឿងផ្តល់ដីជិត១ម៉ឺនហិកតាឲ្យក្រុមហ៊ុនឯកជន
Wed,21 August 2019 (Time 12:30 PM)
ដោយ ៖ វណ្ណៈ (ចំនួនអ្នកអាន: 942នាក់)


(មណ្ឌលគិរី)៖ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានលោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចេញដីកាកោះហៅឲ្យចូលខ្លួនបំភ្លឺ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីឆ្លើយបំភ្លឺចំពោះករណី ផ្តល់ដី ទំហំ ៩,៧៤១ ហិកតាឲ្យទៅក្រុមហ៊ុន ផេស៊ីហ្វិកហ្គេនយ៉ញ-ស្តុកខមភេនីលីមីធីត នៅក្នុងខេត្តមណ្ឌលគិរី។

 

យោងតាមដីកាកោះហៅចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា ឯកឧត្តម ឡោ រស្មី ត្រូវចូលខ្លួនឆ្លើយបំភ្លឺលើសំណុំរឿង ព្រហ្មទណ្ឌលេខ ២១៤ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ចំពោះការផ្តល់ការអនុញ្ញាតជំហានទី១ ចំនួន ១,០០០ ហិកតា ក្នុងអនុតំបន់ I , អនុតំបន់ II ចំនួន ២,០០០ ហិកតា , អនុតំបន់ III ចំនួន ២;០០០ ហិកតា , អនុតំបន់ IV ចំនួន ២,០០០ ហិកតា និងអនុតំបន់ V ចំនួន ២,៧៤១ ហិកតា ឲ្យទៅក្រុមហ៊ុន ផេស៊ីហ្វិកហ្គេនយ៉ញ-ស្តុកខមភេនីលីមីធីត នៅក្នុងខេត្តមណ្ឌលគិរី។

 

យោងតាមសេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការកោះហៅ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចូលខ្លួនឆ្លើយបំភ្លឺចំពោះមុខតំណាងអយ្យការនេះ អាចផ្តើមចេញពីយុទ្ធនាការចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងទឹកដីភូមិភាគ ឦសាន ដែលមានការដឹកនាំ និងបញ្ជាផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

 

បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនេះ ក្រៅពី ឯកឧត្តម ឡោម រស្មី ក៏មានមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ, ថៅកែក្រុមហ៊ុនទទួលដីសម្បទានសេដ្ឋកិច្ចជាជនជាតិចិន, មន្ត្រីក្រសួងមរិស្ថាន និងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើជាង ២០នាក់ទៀត ក៏ត្រូវតំណាងអយ្យការកោះហៅឲ្យចូលខ្លួនបំភ្លឺផងដែរ ខណៈដែល ឧកញ៉ា ស៊ឹង សំអុល ថៅកែឈើប្រចាំខេត្តមណ្ឌលគិរី និងកូនចៅ ៣នាក់ទៀត រួមជាមួយមន្ត្រីជំនាញព្រៃឈើ ២នាក់ និងជនជាតិវៀតណាម ២នាក់ផង ត្រូវបានតុលាការខេត្តមណ្ឌលគិរីឃុំខ្លួនជាបណ្តោះអាសន្ន ពាក់ព័ន្ធរឿងបទល្មើសព្រៃឈើ។

 

ពាក់ព័ន្ធ បទល្មើសដីធ្លីនៅក្នុងមណ្ឌលគិរី កាលពីពេលថ្មីៗនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏ទើបតែចេញលិខិតដកហូតដីជិត ១,០០០ហិកតា ពីឯកឧត្តម សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ក្រោយពីសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដក ឯកឧត្តម សេង សុវណ្ណារ៉ា ចេញពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តមណ្ឌលគិរី ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
316 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7465 នាក់
ខែនេះ :
27018 នាក់
3 ខែនេះ :
60851 នាក់
សរុប :
2511558 នាក់