ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក សម រង្ស៊ី សប្បាយចិត្ត ដែលសម្តេច ហ៊ុន សែន ប្តឹងលោក ទៅតុលាការបារាំង
Thu,22 August 2019 (Time 10:53 AM)
ដោយ ៖ ចំរើន (ចំនួនអ្នកអាន: 917នាក់)


លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ប្រកាសថាលោក សប្បាយចិត្តណាស់ ដែលសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្តឹងលោក ទៅតុ លាការបារាំង។ លោក និយាយក្នុងកិច្ចសម្ភាសជាមួយ VOA ថា៖«ពាក្យបណ្តឹងរបស់លោក ហ៊ុន សែន ជាឱកាសដ៏កម្រ និងជាលើកទីមួយហើយ ដែលខ្ញុំនឹងតតាំងជាមួយលោក ហ៊ុន សែន ចំពោះមុខតុលាការបារាំងដែលជាតុលាការឯករាជ្យ»។

 

សម្តេច ហ៊ុន សែន ប្តឹងលោក សម រង្ស៊ី ព្រោះលោក ចោទសម្តេចថា ជាអ្នកនៅពីក្រោយនៃការដាក់គ្រាប់បែកបំផ្ទុះឧទ្ធម្ភាគចក្ររបស់លោក ហុក ឡុងឌី អតីតអគ្គស្នងការនគរបាលជាតិ និង ជាឪពុករបស់លោក ឌី វិជ្ជា កាលពីឆ្នាំ២០០៨។ លោក អះអាងថា លោក ឌី វិជ្ជា ដែលជាអគ្គស្នងការរងនគរបាលជាតិ មានគម្រោងសងសឹកឲ្យឪពុក ដោយមានការគាំទ្រពីសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ 

 

មិនមែនតែសម្តេច ហ៊ុន សែន ទេ លោក ឌី វិជ្ជា ក៏ប្តឹងលោក សម រង្ស៊ី ទៅតុលាការបារាំងដែរ។ ដោយឡែក សម្តេច ស ខេង បានប្តឹងលោក សម រង្ស៊ី នៅតុលាការស្រុកខ្មែរ។ សម្តេចទាំងពីរ និង លោក ឌី វិជ្ជា ប្តឹងលោក សម រង្ស៊ី  ក្នុងបទល្មើសដូចគ្នា គឺ «បទបរិហារកេរ្តិ៍»។

 

តាមរយៈសារលើបណ្តាញសង្គម លោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំងនោះ ស្វាគមន៍ចំពោះការប្តឹងលោក ទៅតុលាការបារាំង។ លើសពីនេះ លោក បានពន្យុះសម្តេច ហ៊ុន សែន ឲ្យប្តឹងលោកទៅតុលាការបារាំង លើបទល្មើសពីរបន្ថែមទៀត ដែលលោកបានចោទប្រកាន់សម្តេច ហ៊ុន សែន ថាជាអ្នកប្រព្រឹត្ត។ 

 

លោក ចោទសម្តេច ហ៊ុន សែន ថា បានសម្លាប់លោក ជា វិជ្ជា ប្រធានសហជីព កាលពីឆ្នាំ២០០៤ និង បានសម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ កាលពីឆ្នាំ២០១៦។ លោក ឌឺដូច្នេះថា៖«បើលោក ហ៊ុន សែន គ្រាន់បើមែន ហើយចង់ការពារកិត្តិយសគាត់មែន គាត់គួរតែប្តឹងខ្ញុំ [ពីការចោទប្រកាន់នេះ] ផងដែរ»។ 

 

មេដឹកនាំក្រុមប្រឆាំងដែលកំពុងនិរទេសរូបនេះ ថែមទាំងលើកទឹកចិត្តឲ្យសម្តេច ប៊ុន រ៉ានី ភរិយារបស់សម្តេច ហ៊ុន សែន ប្តឹងលោកផងដែរ ដោយលោក ចោទថា សម្តេច ប៊ុន រ៉ានី ជាអ្នកសម្លាប់សិល្បការិនី ពិសិដ្ឋ ពិលីកា កាលពីឆ្នាំ១៩៩៩៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
250 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7399 នាក់
ខែនេះ :
26952 នាក់
3 ខែនេះ :
60785 នាក់
សរុប :
2511492 នាក់