ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រដ្ឋមន្ត្រី​អប់រំ​៖ មុន​រិះគន់​លើ​វិញ្ញាសា​ប្រឡង គួរ​ថ្លឹងថ្លែង​ពី​ប្រវត្តិសាស្ត្រ និង​នយោបាយ
Thu,22 August 2019 (Time 11:16 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1058នាក់)


ភ្នំពេញ​៖ វិញ្ញាសា​ប្រឡង​លើ​មុខវិជ្ជា​មួយចំនួន នៅ​ឆ្នាំ​២០១៩​នេះ ត្រូវបាន​សាធារណជន​រិះគន់ថា ក្រសួង​ចេញ​សំនួរ​បែប​នយោបាយ​ច្រើនជាង​មេរៀន​ប្រវត្តិសាស្ត្រ​។ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បដិសេធ​ការរិះគន់​នេះ​។ សម្រាប់​លោក ហង់ ជួន ណា​រ៉ុ​ន សំនួរ​ដែល​ចេញ​ប្រឡង​នេះ គឺ​ផ្ដោតលើ​ប្រវត្តិសាស្ត្រ ហើយ​គ្មាន​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​លោក ហង់ ជួន ណា​រ៉ុ​ន បាន​និយាយថា ក្រសួង​តែងតែ​គោរព​តាម​គោលការណ៍​អប់រំ ដោយ​មិន​បញ្ជ្រៀប​រឿង​នយោបាយ​ដល់​សិស្ស​នោះទេ​។ ត្រង់ចំណុច​នេះ​ លោក ហង់ ជួន ណា​រ៉ុ​ន បាន​លើក​ជា​ឧទាហរណ៍​ថា តើ​សំណួរ​ទាក់ទង​នឹង​ថ្ងៃ​រំដោះប្រទេស ៧ មករា ឆ្នាំ​១៩៧៩ គឺជា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ ឬ​ជា​រឿង​នយោបាយ​? សម្រាប់​លោក ហង់ ជួន ណា​រ៉ុ​ន សំណួរបែបនេះ គឺជា​រឿង​ប្រវត្តិសាស្ត្រ ដោយ​មិន​ពាក់ព័ន្ធ​នយោបាយ​ទេ ព្រោះ​ព្រឹត្តិការណ៍​ទាំងនោះ បាន​កើតឡើង​កាលពី​អតីតកាល ៤០​ឆ្នាំមុន ដែល​ត្រូវឱ្យ​សិស្ស​ចងចាំ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ដូច្នេះ​ លោក​រដ្ឋមន្ត្រី​អប់រំ ស្នើឱ្យ​សាធារណជន ថ្លឹងថ្លែង​ពី​ប្រវត្តិសាស្ត្រ និង​នយោបាយ មុននឹង​រិះគន់​លើ​វិញ្ញាសា​ប្រឡង ឬ​បញ្ហា​អ្វីមួយ​។​

 

​បើតាម​លោក ហង់ ជួន ណា​រ៉ុ​ន រាល់​ការចេញ​វិញ្ញាសា​ប្រឡង​ម្ដងៗ គឺ​ក្រសួង រៀបចំ​សំណួរ​ដោយ​ផ្អែកទៅលើ​ការចងចាំ​, សំនួរ​បែប​វិភាគ និង​ការវិវត្ត​នៅក្នុង​សង្គម និង​សកលលោក ។  ក្នុង​ន័យនេះ​លោក ហង់ ជួន ណា​រ៉ុ​ន បាន​ពន្យល់ថា សំណួរ​បែប​ចង់ចាំ គឺ​ផ្ដោតទៅលើ​សកម្មភាព និង​ពេលវេលា ដែល​បាន​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​មេរៀន​។ រីឯ​សំណួរ​បែប​ពិចារណា​វិញ គឺ​ឱ្យ​បេក្ខជន​ចេះ​រក​មូលហេតុ ដែលនាំឱ្យ​មាន​ព្រឹត្តិការណ៍​អ្វីមួយ​កើតឡើង នៅក្នុង​សង្គម​ជាដើម​៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
366 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7515 នាក់
ខែនេះ :
27068 នាក់
3 ខែនេះ :
60901 នាក់
សរុប :
2511608 នាក់