ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បក្ស​៦ ត្រូវ​ពិន័យ​៥​លាន​រៀល ព្រោះ​មិន​ធ្វើ​របាយការណ៍​ឲ្យ​មហាផ្ទៃ
Fri,23 August 2019 (Time 08:22 AM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 954នាក់)


ភ្នំពេញ៖ គណបក្សនយោបាយ​៦ ត្រូវ​រង​ពិន័យ​៥​លាន​រៀល សម្រាប់​គណបក្ស​នីមួយៗ ក្រោយ​ពួកគេ​មិន បាន​បញ្ជូន​របាយការណ៍​ ប្រចាំឆ្នាំ​ទៅកាន់​ក្រសួង ម ហាផ្ទៃ រយៈពេល​២​ឆ្នាំ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋ លេខាធិការ ក្រសួងមហាផ្ទៃ​។ 

​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​ក្រសួងមហាផ្ទៃ និង​គណបក្សនយោ បាយ​ចំនួន​៣៥ កាលពី​រសៀល​ថ្ងៃទី​២១ ខែសីហា លោក ប៊ុន ហុន រដ្ឋលេ ខាធិការ​ក្រ សួងមហាផ្ទៃ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា មាន​គណបក្សនយោ បាយ​៦ ពុំ​បានធ្វើ​របាយការណ៍​ប្រចាំឆ្នាំ (២០១៧-២០១៨) ដាក់ជូន​ក្រសួងមហាផ្ទៃ​នោះទេ ដូច្នេះ​ពួកគេ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​រៀល​។ 

 

​បក្សនយោបាយ​ទាំង​៦​នោះ រួមមាន គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ  គណ បក្ស​វ​ង្គ​ត​ខេមរៈ​មហានគរ គណបក្ស​សិទ្ធិមនុស្ស គណបក្ស​ម៉ូលីណាកា និង អ្នកតស៊ូ​ដើម្បី​សេរីភាព គណបក្ស​សង្គ ម​ប្រជា ធិបតេយ្យ និង គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ​។ 

 

​លោក បាន​ក្រើនរម្លឹក​ដល់​គណបក្សនយោបាយ​ទាំង អស់ ត្រូវ​រៀបចំ​របាយការណ៍​បក្ស​ខ្លួន​ដាក់ជូន​ក្រសួង មហាផ្ទៃ និង​ក្រសួង​ហិរញ្ញវត្ថុ ហើយ​ក្នុងករណី​មាន​គណបក្ស​ណាមួយ​មិន​អនុវត្ត នឹង​ប្រឈម​ការផាក ពិន័យ​ចំនួន​៥​លាន​រៀល​ឡើងទៅ​។ 

 

​រដ្ឋលេខាធិការ​រូបនេះ បញ្ជាក់ថា កិច្ចប្រជុំ​ពិគ្រោះ​យោ បល់​នេះ រៀបចំឡើង ដើម្បី​ផ្សព្វផ្សាយ និង​ឈ្វេង យល់​បន្ថែម​ពី​ខ្លឹមសារ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ លើសពីនេះ​គឺ​ដើម្បី​ពិនិត្យឡើងវិញ​នូវ​ស្ថានភាព​នៃ​ការអនុវត្ត​ច្បាប់ និង​បញ្ហា​ប្រឈម​នានា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​គណនេយ្យភាព តម្លា ភាព និង​អ​ព្យា​ក្រឹត្យ​ភាព​។ 

 

​លោក ប្រាក់ សំអឿន អគ្គនាយក​រដ្ឋបាលរ​បស់​ក្រ សួងមហាផ្ទៃ ដែល​បាន​ចូលរួម​ប្រជុំ​ដែរនោះ ប្រាប់​សារព័ត៌មាន ​ខ្មែរជាយដែន ​តាម​ទូរ​ស័​ទ្ទ​ថា ក្នុងចំ ណោម​៦​គណបក្ស​នោះ មាន​៣​គណបក្ស​ហើយ ដែល​បាន​យក​ថវិកា ទៅជូន​ក្រសួងមហាផ្ទៃ​។ លោក បន្តថា ចំពោះ​គណបក្ស​៣​ទៀត បើ​មិន​ព្រមយក​ថវិកា​ទៅ​បង់​នៅ​ក្រសួងមហាផ្ទៃ​ទេ នឹងរង​ចំណាត់ការ​ផ្សេងទៀត​។ 

 

​សូមបញ្ជាក់ថា មាន​គណបក្សនយោ បាយ​ចំនួន​៤៤​បក្ស បាន​ចុះបញ្ជី​ផ្លូវការ ហើយ​ក្នុងនោះ​មាន​ចំនួន​៤២ គណបក្ស​កំពុងមាន​សកម្មភាព​ន​យោ​បាយ​របស់ខ្លួន​នៅតាម​បណ្តា​មូលដ្ឋាន​នៃ​រាជធានី​-​ខេត្ត ខណៈ ២​បក្ស​ទៀត​មិនមាន​សកម្មភាព​នោះទេ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
282 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7431 នាក់
ខែនេះ :
26984 នាក់
3 ខែនេះ :
60817 នាក់
សរុប :
2511524 នាក់