ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចតេជោ ហ៊ុន សែន បញ្ជាមិនឱ្យកម្លាំងប្រដាប់អាវុធ មានងារជា «ឧកញ៉ា» ទៀតឡើយ
Fri,23 August 2019 (Time 08:12 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 972នាក់)


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាយ៉ាងដាច់ណាត់មិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់របស់កម្ពុជា មានទាហាន នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន ខ្មែរជាយដែន នៅព្រលប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ។

 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធណា ដែលមាន ងារជា «ឧកញ៉ា» ធ្វើ ការជ្រើសរើសជាបន្ទាន់ ថាតើត្រូវយកងារ «ឧកញ៉ា» ឬយកតួនាទីជាកងកម្លាំងប្រដាប់អាវុធ ដែលខ្លួនកំពុងបំពេញការងារតទៅ ទៀត។

 

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណ បក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នេះ។

 

លោក ឈឹម ផលវរុណ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ខ្មែរជាយដែន ឱ្យដឹងថា «នេះជាការបញ្ជាក់អំពីភាពម៉ឺងម៉ាត់ គឺសម្តេចបានបញ្ជាពីកន្លែងប្រជុំព្រឹក មិញនេះតែម្តង គឺលែងឱ្យមានភាព ជាន់គ្នារវាង ងារ «ឧកញ៉ា» និងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ វរសេនីយ៍ ក្នុងក្របខណ្ឌប្រដាប់អាវុធ មានដូចជាប៉ូលិស ទាហាន និងកងរាជអាវុធហត្ថទៀតទេ គឺសាម៉ីខ្លួនត្រូវសម្រេចជ្រើសរើស យកមួយ អត់មួយ»។

 

លោកបានបន្តទៀតថា នៅក្នុងកិច្ចប្រជុំនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៅលើការអនុវត្តនូវអភិក្រមទី៥ របស់សម្តេចដែលបានដាក់ ចេញនៅក្នុងអាណត្តិទី០៦នេះផងដែរ។ សម្តេចបានណែនាំចំៗ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ហើយពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសព្រៃឈើ សម្តេចចង្អុលចំទៅនាយឧត្តមសេនីយ៍ សៅ សុខា។ សម្តេចបានចង្អុលចំឱ្យ រឹបអូសទ្រព្យសម្បត្តិពីជនដែលបំផ្លាញធនធានធម្មជាតិកម្ពុជាផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
337 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7486 នាក់
ខែនេះ :
27039 នាក់
3 ខែនេះ :
60872 នាក់
សរុប :
2511579 នាក់