ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ដោយសាតែគ្មានទីផ្សារនៅក្នុងស្រុក ពេលនេះកសិករខ្មែរដែលដាំពោតនៅខេត្តបាត់ដំបងរងផលប៉ះពាល់ ដោយសាថៃឈប់ឲ្យនាំពោតចូលទៀត
Sat,24 August 2019 (Time 10:44 AM)
ដោយ ៖ ស្រីម៉ុម (ចំនួនអ្នកអាន: 895នាក់)


ប្រជាពលរដ្ឋខ្មែរ ដែល​ជាកសិករខំដាំ​​ដំណាំ​​​​​​​​​​ពោត ធ្លាប់​​​​​​​​​​តែទទួ​​​​​​​​​​​​​​លផល និងក្តីសង្ឃឹម​​​​​​​​តាមរ​​​​​​​​​យះការពឹងផ្អែកទៅ​​​​​​​​លើទីផ្សារបរទេស ជាពិសេស​​​​​​​​​ពីប្រទេ​​​​​​​​​​សថៃ ស្រាប់តែ​​​​​​​​ពេលនេះ​​​​​​​​​កសិផ​​​​​​​​​​​​​ល​​​​​​​​​​​​​​​បានផ្លែផ្កា​​​​​​​​​​​​ហើយ បែរ​​​​​​​​​​​​ជាមន្ទីរពា​​​​​​​​​​​​​ណិជ្ជកម្មរបស់​​​​​​​​​​​​​​​​​​​​​​​​ថៃ ឈប់អោយនាំពោ​​​​​​​​​តចំណី​​​​​​​​​​សត្វរប​​​​​​​​​​​ស់ខ្មែរចូល​​​​​​​​​​​ទឹកដីខ្លួន​​​​​​​​​​ទៅ​​​​វិញ។

ថ្មីៗ​នេះ នៅ​ចំ​ណុច​ច្រក​​​​​​​​​អន្តរជា​​​​​​​​​តិ ​​​​​​​​​​​​​​​​ខៅ​ឌិន ស្ថិតក្នុ​​​​​​​​​​ង​ស្រុក​ខ្លង​​​​​​​​​​ហាត​ ​​​​​​​​​​ខេត្ត​ស្រះកែ​​​​​​​​​​វ ប្រទេ​​​​​​​​​ស​ថៃ ទល់​​​​​​​​​មុខ​នឹ​​​​​​​ង​ច្រក​អន្តរជាតិ​​គីឡូ​១៣ ក្នុងស្រុក​​​​​សំពៅ​លូ​​​​​​​​​ន​ ខេត្តបាត់​​​​​​​​ដំបង គឺ​ភាគី​ថៃ​​​​​​​​​​បាន​ជួ​​​​​​​​​​​​​​​​​បប្រជុំគ្នា ជាមួ​​​​​​​​​​យនឹង​ក្រុមកា​​​​​​​​រងារ​ជំ​​​​​​នាញ ដែល​ពាក់ព័ន្ធ ដើម្បី​ផ្សព្វផ្សាយ​នូ​វ​សារាច​​​រ​ណែ​​​​​​​​​នាំ​របស់​​​​​​​​​​នៅក្នុង​នោះ​​​​​​​​ដែរ​ គេ​ស​​​​​​​​​​​​​​​​​​​ង្កេត​ឃើញ​វត្តមាន​​​​​​​​​​​​​​​របស់​ លោ​​​​​​​​​​ក ​​​​​សុផាន់ អង់​សែង​គុណ​ តំណា​ង​ដ៏​ខ្ពង់ខ្ពស់​រប​​​​​​​​​ស់​រដ្ឋមន្ត្រី​ក្រសួងពា​​​​​​​​​​​​​ណិជ្ជកម្ម នៃ​​​​​​​​​​​​​ប្រទេ​​​​​​​​​​​​​​​​​ស​ថៃ អ្នកស្រី ​​​​​​​​​​​​​​​​​ច័​ន្ទ្រ​ភិន​​​​​​​​​សន​​​​​​សុំ​សុខ ប្រធាន​មន្ទីរ​ពា​​​​​​​​​​​​​​​​ណិជ្ជកម្ម ខេត្ត​ស្រះ​​​​​​​​​​​​​​​កែវ និង​កម្លាំង​​​​​​​​​​​​​​​អន្តោប្រវេសន៍​ក្រុម​ប​​​​​​​​​​​​សុពេទ្យ តម្រួត​យោ​​​​​​​​​​​ធា តាម​​​​​​​​​​​​​​​​​​​​​​​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា ថៃ និង​​​​​​​​​​​ អាជ្ញាធ​​​​​​​​រ​នៅ​​​​​​​​​ក្នុង​តំ​​​​បន់។​

 

នៅក្នុង​កិច្ចពិភា​ក្សា ដើម្បី​ផ្សព្វផ្សាយ​​​​​សារាចរ​នេះ​​​​​​​​ គឺ​គេ​បាន​​​​​​​​លើក​​​​​​​​​​​​​​​​ឡើង​ថា​ បច្ចុប្បន្ន​ដោយ​​​​​​​​សារតែ​ផ​​​​​​​​​លិតផល​​​​​​កសិកម្ម មាន​មេរោគ​ច្រើន​ដូ​​​ចជា « អា​ហ៊ិ​វ៉ា​​​​​​​​​​​​​អាហ្វ្រិកា និង ​​​​​​​​​រោគ បៃ​​​​​​​​​​​​​​​​​​​​​​ដាង » ម្យ៉ាងទៀត​ដោ​​​​​​​​យសារតែ​កំ​​​​​​​​​ណើន​​​​​​​ទិន្នផល កសិផល​​របស់​ប្រជា​​​​​​​​​​ពលរដ្ឋ​ថៃ មានការ​កើ​​​​​​​​​​​​នឡើង ដែល​​​​​​​​​​​​​​​​​​​​​​​​អាច​ប្រើ​ប្រា​​ស់​គ្រប់គ្រាន់​នៅ​​​​​​​​​​​​​​​​​​ក្នុង​ស្រុក ​​​​​​​​​​ទើប​ក្រសួងពាណិជ្ជកម្ម​ថៃ ​សម្រេច​មិន​​​​​​​អនុញ្ញាត​ឲ្យ​នាំ​ពោ​​​​​​​​​​ត​ចំណី​​​​​​​​​​​​​​​​​​​​សត្វ ចេញ​​​​​​​ពី​ប្រទេ​​​​​​​​ស​កម្ពុ​ជា ​ឬ ឆ្លង​​​​​​​​​កាត់​ព្រំដែន​ចូ​​​​​​​​លទៅ​​​​​​​​​​​​​​​​​​​​​​​​កាន់​ប្រទេស​​​​​​​​​​​​ថៃ​ឡើយ​ ពិ​​​​​​​​​សេស​គឺ​តា​​​​​​​​​ម​ច្រក ខៅ​​​​​​​​​​​ឌិន ( គីឡូ​​​​​​​​​​​​​​​​១៣ ) ចាប់ពី​ថ្ងៃទី​​​​​​​​​​​​​​​​​​​​​​​​​៣១ ខែ​សីហា​​​​​​​​​ ឆ្នាំ​២០១​​​​​​​​​៩នេះ​ត​​​​ទៅ។​

 

កម្លាំង​ជំនាញ​ទាំ​ងអស់ ត្រូវដា​​​​​​​​​ក់​កម្លាំង​ត្រួតពិ​​​​​​​​​​​​​​​​​និត្យ​ឲ្យ​បាន​ហ្មត់ច​​​​​​​​​​​​​​​​​​ត់ នៅត្រង់​ចំណុ​​​​​​​​​​​​​​​​​ច​ច្រក​អន្តរជា​​​​​​​​តិ ​​​​​​ខៅ​ឌិន បន្ទាប់ពី​ច្រក​នេះ​​បាន​បើកសម្ពោធ​​​​​​ជា​ច្រក​​​​​​​​​​អន្តរជាតិ​ ​​​​​​​​​​​​​​​​ចាប់ពី​ថ្ងៃទី​៣១​​​​​​​​​​​​​​​​​ ខែ​មីនា ឆ្នាំ​២០​​​​​​​​​​​​​​​​​១៨ កន្លងម​​​​​​​​​​​ក ដែល​​​​​ជា​ច្រក​មួយ​ផ្សារភ្ជាប់ រវាង​ខេ​ត្ត​ស្រះកែវ និ​​​ង ខេត្តបាត់​​​​​​​​​​ដំបង​​​​​​​​​ ពិសេ​​​​​​​​​​​ស​ត្រូវ​យក​​​​​​​​​​ចិត្តទុកដាក់​​​​​​​​​ការពា​​​​​​​​​​​​រ​សុវត្ថិភា​​​​​​​​​​ព​ដ​​​​​​​ល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេស​ចរណ៍ ដែល​​​​​​​បច្ចុប្បន្ន​ច្រក​​​​​​​​​​​​នេះ អា​​​​​​​​​​​ច​រកប្រាក់​ចំ​​​​​​​​​​ណូល ទាំ​​​​​​​​​​​​​​​​​​ង​ការ​នាំ​ទំ​​​​​​​​​និញ​ចេ​​​​​​​​​ញ និង​កា​​​​​​​​​​​រ​នាំ​​​​​ចូល សរុប​៣.​០០០​លា​​ន​បា​​​​ត៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
301 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7450 នាក់
ខែនេះ :
27003 នាក់
3 ខែនេះ :
60836 នាក់
សរុប :
2511543 នាក់