ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចិន​យកពន្ធ​លើ​ទំនិញ​អាមេរិក​៧៥​ពាន់​លាន​ដុល្លារ ឯ​អាមេរិក​ដំឡើង​ពន្ធ​មាន​ស្រាប់
Sun,25 August 2019 (Time 09:40 AM)
ដោយ ៖ យូណា (ចំនួនអ្នកអាន: 878នាក់)


អន្តរជាតិ៖ ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ហាក់​មិនបាន​ធូរស្រាល​ឡើយ តែ​រឹតតែ​តានតឹង​ទៅៗ​។ នៅ​ថ្ងៃទី​២៣ ខែសីហា ទាំង​អាមេរិក ទាំង​ចិន សុទ្ធតែ​បានប្រកាស​ដាក់​ពន្ធ​លើ​ទំនិញ​គូប្រជែង​របស់ខ្លួន​។ ចិន​ប្រកាស​ដាក់​ពន្ធ​លើ​ទំនិញ​អាមេរិក ជាការ​ឆ្លើយតប​នឹង​គម្រោង​យកពន្ធ​របស់​អាមេរិក​ដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​កាលពីដើម​ខែសីហា​នេះ​។ លោក ត្រាំ ក៏​ច្រឡោ​តតូង ហើយក៏​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​ដែល​ខ្ពស់​ស្រាប់​ហើយ​នោះ ឲ្យ​កាន់តែ​ខ្ពស់​មួយកម្រិត​ទៀត​។ 

 

​សហរដ្ឋអាមេរិក និង​ចិន បន្ត​ប្រឈមមុខ​សមរភូមិ​សង្គ្រាម​ពាណិជ្ជកម្ម​ដែលមាន​អាយុ​លើស​មួយឆ្នាំ​ទៅហើយនោះ ដោយបាន​ប្រកាស​ដាក់​ព​ន្ធ​លើ​ទំនិញ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​លើ​ទំនិញ​គ្នា​ទៅវិញទៅមក​នៅ​ថ្ងៃទី​២៣ ខែសីហា​។ អាច​ថា ជា​រឿង​គួរ​ភ្ញាក់ផ្អើល​បន្តិច​ដែរ ដែល​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំង​ពីរ វាយ​គ្នា​មួយ​ធ្ងន់​ម្នាក់​ម្ដង​បែបនេះ ខណៈ​មេដឹកនាំ​កំពូល​បាន​ជួបគ្នា​ដើម្បី​បន្ថយ​ស្ថានការណ៍ ឯ​មន្ត្រី​ចរចា​ក៏​ត្រៀម​ជួបគ្នា​ដែរនោះ​។ 

 

​ចិន​ដែល​ប្រកាន់​ជំហរ​ចរចា​ជាជាង​ការប្រើ​ធម៌​ក្ដៅ បានប្រកាស​ដាក់​ពន្ធ​ចំនួន​៧៥​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​អាមេរិក​។ ការយកពន្ធ​នេះ ជាការ​ឆ្លើយតប​នឹង​ផែនការ​យកពន្ធ​របស់​ក្រុង​វ៉ាស៊ីនតោន​ដែល​នឹង​អនុវត្ត​នឹង​ខែកញ្ញា​ខាងមុខ​។ បើតាម​ការិយាល័យ​ពន្ធ​ក្រុមប្រឹក្សារដ្ឋ​ចិន ទំនិញ​អាមេរិក​ចំនួន​ជាង​ប្រាំ​ពាន់​មុខ នឹង​ស្ថិតក្រោម​គម្រោង​យកពន្ធ​នេះ ដែល​ត្រូវអនុវត្ត​ជា​ពីរ​ដំណាក់កាល គឺ​នៅ​ថ្ងៃទី​១ ខែកញ្ញា និង​ទី​១៥ ខែធ្នូ​ខាងមុខ​។ 

 

​ភ្លាមៗ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏​ប្រកាស​បង្កើន​ការយកពន្ធ​លើ​ទំនិញ​ចិន​ដែលមាន​តម្លៃ​ដល់​ទៅ​៥៥០​ពាន់​លាន​ដុល្លារ គឺ​ទាំង​ទំនិញ​ដែល​ត្រូវបាន​ដំឡើង​ពន្ធ​នាំចូល​កន្លងមក និង​ទំនិញ​ដែល​ស្ថិតក្នុង​បញ្ជី​ត្រូវ​ដំឡើង​នៅ​ខែកញ្ញា​ខាងមុខ​។ ដោយ​ខឹង​ចិន​ជាខ្លាំង​នោះ លោក ត្រាំ ប្រកាសថា ទំនិញ​ចិន​តម្លៃ​២៥០​ពាន់​លាន​ដុល្លារ​ដែល​រង​ពន្ធ​២៥​ភាគរយ​ស្រេច​ហើយ​នោះ នឹងត្រូវ​ដំឡើង​ទៅដល់​៣០​ភាគរយ​ហើយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១ ខែតុលា​តទៅ​។ 

 

​ចំណែកឯ​ទំនិញ​តម្លៃ​៣០០​ពាន់​លាន​ដុល្លារ​ដែល​នឹងត្រូវ​យកពន្ធ​១០​ភាគរយ​នៅ​ថ្ងៃទី​១ ខែកញ្ញា​តទៅ​នោះ នឹងត្រូវ​ដំឡើង​៥​ភាគរយ​ទៀត ទៅជា​១៥​ភាគរយ​វិញ​។ តាមរយៈ Twitter របស់ខ្លួន លោក​ត្រាំ និយាយថា ចិន​មិនគួរ​ដាក់​ពន្ធ​លើ​ទំនិញ​ចិន​តម្លៃ​៧៥​ពាន់​លាន​ដុល្លារ​ឡើយ​។​

 

​ជាមួយគ្នានេះ លោក ត្រាំ ក៏​ប្រាប់​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ដែល​រកស៊ី​នៅ​ចិន រើចេញ​ភ្លាម​ទៅកាន់​ទីតាំង​ថ្មី ដោយ​ការបង្កើត​ការងារ​ក្នុង​ទឹកដី​អាមេរិក​វិញ ក៏​ជា​ជម្រើស​មួយ​ដែរ​។ ប្រធានាធិបតី​អាមេរិក​ដែល​អនុវត្ត​នយោបាយ America First នេះ បញ្ជាក់ថា អាមេរិក មិនត្រូវ​ការ​ចិន​ឡើយ ហើយក៏​នឹង​កាន់តែ​ប្រសើរឡើង បើ​គ្មាន​ចិន​នោះ​។ គេ​មិន​ច្បាស់​ថា លោក ត្រាំ ពឹង​លើ​អ្វីដែល​ផ្ដល់​សិទ្ធិ​ឲ្យ​លោក​បញ្ជា​ក្រុមហ៊ុន​ឯកជន​អាមេរិក​នោះ​។​

 

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
325 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7474 នាក់
ខែនេះ :
27027 នាក់
3 ខែនេះ :
60860 នាក់
សរុប :
2511567 នាក់