ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ប្រាយុទ្ធ ចូលកាន់តំណែងធំៗចំនួនបីក្នុងពេលតែមួយជាផ្លូវការហើយ
Fri,02 August 2019 (Time 06:40 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 968នាក់)


អន្តរៈជាតិ៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ បានបែងចែកភារកិច្ចទៅឲ្យឧបនាយករដ្ឋមន្ត្រីទាំងប្រាំរបស់លោក។ អ្វីគួរឲ្យចាប់អារម្មណ៍ លោក ប្រាយុទ្ធ ក៏បានទាញយកស្ថាប័នប៉ូលិសមកដាក់ក្រោមការគ្រប់គ្រងផ្ទាល់របស់លោកវិញ ខណៈកាលពីក្នុងរដ្ឋាភិបាលយោធា ស្ថាប័នមួយនេះ ស្ថិតក្រោមការមើលការខុសត្រូវដោយឧបនាយករដ្ឋមន្ត្រី ប្រាវីត វង្សសុវណ្ណ។

លោក ប្រាយុទ្ធ ប្រកាសដូចនេះ អំឡុងពេលចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិថៃនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។ តំណែងរដ្ឋមន្ត្រីការពារជាតិនេះ ពីមុនក៏ជាកាន់កាប់ដោយលោក ប្រាវីត ដែរ។

 

លោក ប្រាវីត ដែលមានវ័យជាង៧០ឆ្នាំទៅហើយនោះ ក៏មានបញ្ហាសុខភាពផងដែរ។ ប៉ុន្តែលោក ប្រាយុទ្ធ អះអាងថា អតីតមេទ័ពជើងគោករូបនេះ នៅតែមានការប្ដេជ្ញាចិត្តក្នុងការលីអម្រែកជាច្រើនទៀតដដែល។ សម្រាប់ភារកិច្ចក្នុងរដ្ឋាភិបាលថ្មី លោក ប្រាយុទ្ធ បានឲ្យលោក ប្រាវីត មើលការខុសត្រូវក្រសួងចំនួនបួន ដឹកនាំនាំការងារចារកម្មជាតិ និងគ្រប់គ្រងក្រុមប្រឹក្សាសន្តិសុខជាតិ។

 

ជាមួយនឹងតំណែងរដ្ឋមន្ត្រីការពារជាតិ និងការគ្រប់គ្រងអង្គភាពប៉ូលិសដោយផ្ទាល់បែបនេះ កិច្ចការសន្តិសុខទាំងមូល គឺស្ថិតក្នុងកណ្ដាប់ដៃលោក ប្រាយុទ្ធ តែម្នាក់ឯង។ នាយករដ្ឋមន្ត្រីរូបនេះក៏បានអះអាងថា លោកនឹងត្រួតពិនិត្យដោយផ្ទាល់រាល់សំណើដំឡើងឋានៈទាំងអស់ទាំងក្នុងជួរកងទ័ព និងជួរប៉ូលិសជាតិ សំដៅការពារស្ថិរភាពក្នុងប្រទេស។

 

ឧត្តមសេនីយ៍ ប្រាវីត រួមនិងរដ្ឋមន្ត្រីមហាផ្ទៃបច្ចុប្បន្ន ឧត្តមសេនីយ៍ អនុពង្ស ផៅចិន្តា ត្រូវបានចាត់ទុកជាបងប្អូនរួមអាវុធរបស់លោក ប្រាយុទ្ធ អំឡុងពេលកាន់កាប់អំណាចក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលនៃបក្សភឿថៃនៅឆ្នាំ២០១៤ មក។ លោក ប្រាវីត លោក អនុពង្ស និងលោក ប្រាយុទ្ធ សុទ្ធតែជាអតីតមេបញ្ជាការកងទ័ពជើងគោកដ៏មានឥទ្ធិពលដូចគ្នា និងមានប្រភពពីសម្ព័ន្ធភាពតែមួយក្នុងជួរកងទ័ពថៃផងដែរ។

 

ទោះទាញយកប៉ូលិសមកគ្រប់គ្រងមែន លោក ប្រាយុទ្ធ មិនទាន់សម្រេចចិត្តយកនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ក៏មានឥទ្ធិពល មកដាក់ក្រោមការត្រួតពិនិត្យនៅឡើយទេ ប៉ុន្តែចង់ឃើញអង្គភាពមួយនេះមានកំណែទម្រង់។ ឯរឿងការចំណាយកងទ័ពវិញ នាយករដ្ឋមន្ត្រីរូបនេះ លើកឡើងថា យោធានឹងមិនអាចស្នើសុំការចំណាយបានច្រើនទៀតឡើយ ព្រោះរដ្ឋាភិបាលមិនសូវមានលុយច្រើន តែការទិញសព្វាវុធដែលចាំបាច់អាចស្នើបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
955 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8104 នាក់
ខែនេះ :
27657 នាក់
3 ខែនេះ :
61490 នាក់
សរុប :
2512197 នាក់