ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
​ទទា​រយំ​ឆ្លង ពន្យុះ​លោក សម រង្ស៊ី ចូល​ស្រុក​
Mon,26 August 2019 (Time 11:55 AM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 937នាក់)


ភ្នំពេញ​៖ «​ទទា​រយំ​ឆ្លង​ត្រ​យ៉ង​បង​អឺយ​ច្បាស់​ហើយ សង្សា​បង​អឺយ​៩​វិច្ចិកា​»​។ នេះ​ជាបទ​ចម្រៀង​ថ្មី និង​ជា​ស្នាដៃ​ថ្មី​ស្របតាម​ស្ថានការណ៍​នយោបាយ​កម្ពុជា ដែល​តាក់តែងឡើង​ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតប​ទៅ​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ការប្រកាស​វិល​ចូល​ស្រុក​នៅ​ថ្ងៃទី​៩ វិច្ចិកា​ខាងមុខ របស់លោក សម រង្ស៊ី នេះ បាន​បង្កើតជា​គំនិត​មួយ ដែល​អាចឱ្យ​សម្ដេច ហ៊ុន សែន មាន​ពេលវេលា​និពន្ធ​បាន​បទ​ចម្រៀង​ថ្មី លើ​ទំនុកភ្លេង​ចាស់ តាមន័យ​នយោបាយ សម្រាប់​ចំអក​គ្នា​ទៅវិញទៅមក​។​

 

​ក្នុងន័យ​បទ «​ទទា​រយំ​ឆ្លង​២០១៩» នេះ គឺ​ប្រមុខ​រដ្ឋាភិបាល តាក់តែងឡើង​ដើម្បី​ពន្យុះ​ឱ្យ​លោក សម រង្ស៊ី ចូល​ស្រុក​តាម​ការសន្យា ខណៈដែល​ពន្ធនាគារ​កំ​ពុង​បើកទ្វារ​ចំហរ​រង់ចាំ មេដឹកនាំ​អតីត​បក្សប្រឆាំង​រូបនេះ​។​

«​អូន​សូម​អង្វរ​បង​កុំ​ប្តូរ​ចិត្ត គួរតែ​អាណិត​អ្នក​ដែល​រង់ចាំ សូម្បីតែ​គុក​ក៍​ចេះ​ផ្តែផ្តាំ សូម​បង​ស៊ូទ្រាំ​ធ្វើតាម​សន្យា​»​។ នេះ​ជាឃ្លា​ចុងក្រោយ​នៃ​បទ​ចម្រៀង «​ទទា​រយំ​ឆ្លង​២០១៩» ដែល​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ខំ​ចំណាយ​ពេលគិតគូតែងនិពន្ធ ដើម្បីឱ្យ​ក្រុម​ចម្រៀង​គ្រួសារ យកទៅ​រៀបចំ​ជាមួយ​ភ្លេង ហើយ​ច្រៀង​កម្សាន្ត​។​

 

​លោក សម រង្ស៊ី និង ថ្នាក់ដឹកនាំ​ប្រឆាំង ប្រកាសថា នឹង​វិល​មក​កម្ពុជា «​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩» ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៦​។​ការកំណត់​កាលបរិច្ឆេទ​នៃ​ការ​មាតុភូមិ​និវត្ត​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្សប្រឆាំង បើក​កិច្ចប្រជុំ កាលពី​ថ្ងៃទី​១៦ ខែសីហា​នេះ​។ 

អត្ថបទទាក់ទង   រដ្ឋាភិបាល រក្សា​ជំហរ​ចាប់​លោក សម រង្ស៊ី ពេល​ចូល​ស្រុក​   លោក សម រង្សុី ប្រកាសផ្លូវការ មកកម្ពុជា «នៅថ្ងៃ៩វិច្ឆិកា» 

​ក្រោយ​ការប្រកាស​របស់លោក សម រង្ស៊ី នេះ សម្ដេច ហ៊ុន សែន ក៏បាន​ប្រកាស​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដោយ​បញ្ជា​ឱ្យ​សមត្ថកិច្ច​ ត្រៀម​អនុវត្ត​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី  រួមទាំង​មេដឹកនាំ​អតីត​បក្សប្រឆាំង​ផ្សេងទៀត ដែល​មានឈ្មោះ​ក្នុង​ដីកា​តុលាការ ។ ចំពោះ​អ្នក​ដែល​គ្មាន​ទោស សមត្ថកិច្ច នឹងមិន​ចាប់​ឡើយ​។ នេះ​បើតាម​លោក សុខ ឦសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1800 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4433 នាក់
ខែនេះ :
16823 នាក់
3 ខែនេះ :
56569 នាក់
សរុប :
2482278 នាក់