ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អ្នកវិភាគថា៖ ពេលលោក សម រង្ស៊ី មកដល់កម្ពុជា ប្រសិនបើមានផ្ទុះហឹង្សាកើតឡើង តើអ្នកណាអន្តរាគមន៍?
Wed,28 August 2019 (Time 08:10 AM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 984នាក់)


ភ្នំពេញ៖ ថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង អះអាងថានឹងចូលកម្ពុជាដើម្បីប្ដូរការដឹកនាំ ឯបក្សកាន់អំណាចវិញថា នឹងប្រឆាំងវត្តមានរបស់ក្រុមប្រឆាំង ដោយការចាប់ដាក់គុក ឬមានការបង្ក្រាបដោយកម្លាំង ។ ប្រសិន បើវត្តមានរបស់លោក សម រង្ស៊ី នៅកម្ពុជាតាមកាលកំណត់ មានផ្ទុះហឹង្សា ថាតើមានភាគីណាជាអ្នកអន្តរា គមន៍ ហើយបើគ្មានផ្ទុះហឹង្សាទេ តើនឹងមានលទ្ធផលបែបណា ?

លោក សម រង្ស៊ី ត្រៀមវិលចូលកម្ពុជាវិញថេរវេ លានៃការកំណត់ចូលស្រុកវិញ របស់លោក សម រង្ស៊ី និងក្រុមរបស់លោកមួយចំនួន រួមទាំងមានមន្ត្រីនៃប្រ ទេសដទៃអមដំណើរនោះ មានត្រឹមតែពីរខែទៀតតែ ប៉ុណ្ណោះ ពោលគឺមាតុភូមិនិវត្តនេះ ត្រូវបានកំណត់ថា នឹងកើតឡើងនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។ អ្វី ដែលគួរឱ្យកត់សម្គាល់ជុំវិញព្រឹត្តិការណ៍នយោ បាយនៅកម្ពុជាដែលបានវិវត្តន៍ថ្មីៗនេះ គឺថាទាំងមុនពេលដែលលោក សម រង្ស៊ី កំណត់ពេលវេលាជាក់លាក់ មន្ត្រីរាជរដ្ឋាភិបាលឯណេះវិញ បានប្ដេជ្ញាថា នឹងមាន ការបង្រ្កាប ដោយចាត់ទុកថាបង្ក្រាបអំពើបដិវត្តពណ៌ផ្ដួលរំលំរដ្ឋាភិបាល ។

ក្នុងនាមជានាយរដ្ឋមន្ត្រីកម្ពុជា កាន់អំណាចជិត ៤០ ឆ្នាំ ដែលប្រកាសថា នឹងមិនឆ្លើយតបឡើយ ជាមួយលោក សម រង្ស៊ី ដោយមន្ត្រីរាជរដ្ឋាភិបាលចាត់ទុកអ្នកនយោបាយនិរទេសខ្លួនក្រៅប្រទេស ថាជាទណ្ឌិតរត់ចោលស្រុក ។

មិនមែនមានតែមន្ត្រី ឬសមាជិករាជរដ្ឋាភិបាលតែ ប៉ុណ្ណោះនោះទេ ដែលតែងតែពិភាក្សាទៅលើប្រ ធានបទនៃការវិលចូលកម្ពុជាពីប្រធានស្ដីទីអតីតគ ណបក្សប្រឆាំង ក៏មានការលើកឡើងពីមជ្ឈដ្ឋានជាច្រើន ពាក់ព័ន្ធទៅនឹងថាតើ នឹងមានវិធានការបែបណាពីរាជ រដ្ឋាភិបាល ហើយបើមានវិធានការ តើមានវត្តមានលោក សម រង្ស៊ី នោះទេ ។

គេដឹងជាទូទៅថា ការប្រកាសថានឹងវិលចូលកម្ពុជាវិញ របស់លោក សម រង្ស៊ីជាថ្មីម្ដងទៀតនេះ មិនមែនជាលើកទីមួយនោះទេ ។ 

យ៉ាងណា មានការលើកឡើងថា ការពន្យាពេរបស់ លោក សម រង្ស៊ី អាចជាការដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកភ្លើងខៀវឱ្យ ពោលគឺកាលៈទេសៈមិនទាន់ដល់ ។ 

អ្នកវិភាគមួយចំនួនក៏ថាដែរថា ការប្រកាសកំណត់ថេរ វេលារបស់លោក សម រង្ស៊ី ជាការស្ទង់ការគាំទ្រជា មុនសិន ។ យ៉ាងណា ប្រសិនមានការគាំទ្រច្រើននោះ លោក សម រង្ស៊ី នឹងមក តើបើមិនច្រើននោះទេលោក សម រង្ស៊ី អាចនឹងមិនទាន់មកក៏ថា ។

ក៏ប៉ុន្តែ ទាំងលោក សម រង្ស៊ី និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិដែលកំពុងតែធ្វើនយោបាយនៅបរ ទេស ថានឹងវិលចូលកម្ពុជាតាមការកំណត់ជាដាច់ខាត មិនអាចពន្យាបានឡើយ ។ លោក សម រង្ស៊ីថា ប្រជា ជនកម្ពុជាកំពុងតែរង់ចាំលោកយ៉ាងអន្ទះសារ ដើម្បីឱ្យលោកសោះស្រាយបញ្ហាដែលកម្ពុជាកំពុងតែជាប់គាំង ឬបញ្ហាដែលរាជរដ្ឋាភិបាលបង្កើតឡើង ។

លោក សម រង្ស៊ីថា លោកនឹងនាំប្រជាជនកម្ពុជាមិនតិចជាងលាននាក់នោះទេ មកកម្ពុជាជាមួយលោក រួមទាំងអន្តរជាតិមួយចំនួនទៀតផង ។

តែយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមន្ត្រីជាន់ ខ្ពស់ថា មិនស្វាគមន៍ចំពោះអន្តរជាតិណាដែលមកជា មួយលោក សម រង្ស៊ីនោះទេ ។ សម្ដេចនាយករដ្ឋមន្ត្រីប្រកាសស្វាគមន៍លោក សម រង្ស៊ី ហើយក៏រំលឹកម្ដងហើយម្ដងទៀតថា គុកនៅស្វាគមន៍ ។ កន្លងមកទៀត សោត នាយករដ្ឋមន្រ្តីកម្ពុជាថា អាជ្ញាត្រៀមកំចាត់ក្រុមលោក សម រង្ស៊ី ដែលមន្ត្រីកម្ពុជាហៅថា ជាភារវករនយោបាយរួចរាល់ហើយដែរ ។ កម្ពុជា និង ទំនាក់ ទំនងកាទូត ប្រទេសកម្ពុជាជាប្រទេសដែលផ្ដល់សច្ចាប័ន និងជាប្រទេសហត្ថលេខី នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ។

យ៉ាងណា ប្រទេសហត្ថលេខីនៃសន្ធិសញ្ញានេះ អាចនឹងចូលខ្លួន ចរចាឱ្យកម្ពុជាអនុវត្តន៍ ដើម្បីឱ្យកម្ពុជាដើរតាមស្មារតីនៃការបង្កើតសន្ធិសញ្ញានេះឡើងមក ។

កម្ពុជាក៏ផ្ដល់សច្ចាប័នដល់ច្បាប់អន្តរជាតិជាច្រើនទៀត ដើម្បីធានាថា កម្ពុជា​មិនរំលោភសិទ្ធិមនុស្ស ។ 

មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏មាននយោបាយការទូត ឬនយោបាយការបរទេស ដែលធ្វើឱ្យប្រទេសនេះមានទំនាក់ទំនងជាមួយបណ្ដាប្រទេសផ្សេងទៀត នៅក្នុងតំបន់ និងក្រៅតំបន់ ។

ក្នុងនាមជាប្រទេសមួយដែលជារដ្ឋសមាជិកនៃអង្គការ សហប្រជាជាតិ ត្រូវប្រកាន់នូវខ្ជាប់នូវលក្ខខ័ណ្ឌរបស់អង្គការអន្តរជាតិនេះ ដែលការបង្កើតអង្គការអន្តរជាតិនេះឡើង ដើម្បីឱ្យមានសន្តិភាពពិភពលោក ។ 

ក្រៅពីនយោបាយការបរទេស កម្ពុជាក៏មានទំនាក់ ទំនងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដែលមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដូចជាអាមេរិក និងសហភាពអឺរ៉ុប និងចិនជាដើម ។ 

គេសង្កេតឃើញថា សហភាពអឺរ៉ុប និងសហរដ្ឋ អា មេរិក ដែលជាទីផ្សារដ៏ធំសម្រាប់កម្ពុជានាំចូលទំនិញ និងផ្ដល់ការអនុគ្រោះពន្ធជាច្រើនដល់កម្ពុជានោះ បានបង្ហាញការខ្វាយខ្វល់ចំពោះស្ថានភាពនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

ទំនងដោយសារតែមើលឃើញថា ស្ថានភាពនៃការ អនុវត្តន៍ប្រជាធិបតេយ្យនៅកម្ពុជា មានការធ្លាក់ចុះក្រោយការបោះឆ្នោតសភានីតិកាលទី ៦ សហ រដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានទទួចឱ្យកម្ពុជាស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិ មនុស្ស និងនីតិរដ្ឋ ។

យ៉ាងណា ការទទួចនេះ បានធ្វើឡើងម្ដងហើយម្ដងទៀត តែហាក់ដូចជាមិនបានដូចចិត្ត ។ ចំពោះកម្ពុជាជាប្រទេសសាម៉ីវិញ ដែលត្រូវបានអន្តរជាតិថា មិនមានប្រជាធិបតេយ្យ នៅតែប្រកាន់ជំហរដដែល ថាកម្ពុជាមិនមែនដូចអន្តរជាតិទាំងនេះវាយតម្លៃនោះទេ ។

សមាជិករាជរដ្ឋាភិបាលកម្ពុជា ថាកម្ពុជាជារដ្ឋឯករាជ្យ មានរាជរដ្ឋាភិបាលស្របច្បាប់បានមកពីការបោះឆ្នោតស្របទៅតាមច្បាប់ មានពលរដ្ឋបោះឆ្នោតរហូតដល់ទៅជាង ៨០ % ។

ដោយការសន្មតថាកម្ពុជា គឺរាជរដ្ឋាភិបាលបានអនុវត្តន៍ប្រជាធិបតេយ្យបានល្អប្រសើរហើយនោះ ទើបមន្ត្រីស្ទើរគ្រប់ជាន់ថ្នាក់ ជាពិសេសគឺនាយករដ្ឋមន្ត្រីផ្ទាល់ថា កម្ពុជាមិនអាចធ្វើតាមការទទួចរបស់អន្តរជាតិនោះទេ ។

យ៉ាងណា ការទទួចរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនោះ ធ្វើឡើងជាថ្នូរទៅនឹងការទទួលបានការអនុគ្រោះពន្ធ និងទណ្ឌកម្មផ្សេងទៀត ។ តែកម្ពុជាថា របស់ទាំងនេះ មិនដូរជាមួយអធិបតេយ្យកម្ពុជានោះទេ ។

ខណៈពេលនេះមានការព្រួយបារម្ភថា ទំនាក់ទំនងការទូតកម្ពុជាអាចនឹងមានការធ្លាក់ចុះជាមួយសហរដ្ឋ អាមេរិក និងសហភាពអឺរ៉ុប ។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាបណ្ដាប្រទេសដែលគេទទួលស្គាល់ថា ជាប្រទេសមានប្រជាធិបតេយ្យពេញលេញ ។

ជាងនេះទៅទៀត គេក៏ទទួលស្គាល់ថា ប្រទេសទាំង នេះនឹងធ្វើអន្តរាគមន៍ ដើម្បីឱ្យមានប្រជាធិបតេយ្យនៅប្រទេសដទៃ ក្នុងនោះក៏អាចនឹងមានកម្ពុជាផងដែរ ។

ជាក់ស្ដែង បណ្ដាសមាជិកសភា របស់សហភាពអឺរ៉ុមួយចំនួន បានបង្ហាញជំហ ថានឹងអមដំណើរជាមួយលោក សម រង្ស៊ី មកកម្ពុជា ដើម្បីឱ្យមានប្រជា ធិបតេយ្យ ។ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
680 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7829 នាក់
ខែនេះ :
27382 នាក់
3 ខែនេះ :
61215 នាក់
សរុប :
2511922 នាក់