ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សុទ្ធតែអ្នកមានបុណ្យខ្ពស់ហើយ! មកស្គាល់ភរិយាអភិបាលខេត្ត ៣ រូប ស្អាតៗគ្មានទាស់ ចរិយាក៏ថ្លៃថ្នូរ
Wed,28 August 2019 (Time 08:30 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 876នាក់)


មិន​ត្រឹមតែ​មាន​វាស​នាខ្ពស់​ ​បាន​ស្វាមី​ប្រកបដោយ​ចំណេះ​ខ្ពង់ខ្ពស់​ ​មានបុណ្យ​ស័ក្ដិ​កិត្តិយស​ ​ជា​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ​ ​តែបើ​ក្រឡេកមក​មើលរូប​ឆោម​ភរិយា​អភិបាលខេត្ត​ ​៣​ ​រូប​នេះ​វិញ​គឺ​ស្អាត​ស័ក្ដិសម​គ្មាន​ទាស់​ ​ហើយ​ចរិយាមារយាទ​ថ្លៃថ្នូរ​គួរ​ឱ្យ​កោតសរសើរ​ ​។​ ​តើ​លោកជំទាវ​ភរិយា​អភិបាលខេត្ត​ទាំង​ ​៣​ ​រូប​នោះ​មាន​នរណា​ខ្លះ​ ​?​ ​សូម​បងប្អូន​ខ្មែរ​មក​ស្គាល់​ទាំងអស់គ្នា​ ​៖​ ​

 

​១​.​ ​លោកជំទាវ​ ​អ៊ូ​ ​ធីតា​ពៅ​ ​គួច​ ​ចំរើន​ ​

​ជា​ភរិយា​អភិបាលខេត្ត​ដ៏​ឆ្នើម​មួយ​រូប​ ​លោកជំទាវ​ ​អ៊ូ​ ​ធីតា​ពៅ​ ​ក៏​លេចធ្លោ​មិនចាញ់​ស្វាមី​នោះ​ដែរ​ ​។​ ​មិន​ត្រឹមតែ​មាន​រូបសម្បត្តិ​ស្រស់​សោភា​ប៉ុណ្ណោះ​ទេ​ ​តែ​លោកជំទាវ​មាន​ទាំង​ទឹកចិត្ត​ល្អ​ ​ចរិយា​សមសួន​ទន់ភ្លន់​ជានា​រី​ខ្មែរ​ ​។​ ​លោកជំទាវ​តែង​បង្ហាញមុខ​ជា​រឿយ​ៗ​ក្នុង​អំពើ​សម្បុរស​ធម៌​ផ្សេង​ៗ​មិនដែល​អាក់ខាន​ ​ជាក់ស្ដែង​កាល​ខេត្ត​ព្រះសីហនុ​ ​ជួប​គ្រោះ​ទឹកជំនន់​ ​លោកជំទាវ​បាន​ជួសមុខ​ឱ្យ​ស្វាមី​ចែក​អំណោយ​ជូន​ប្រជាជន​ ​និង​ ​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ដល់​ប្រជាជន​ដែល​កំពុង​មានទុក្ខ​ ​។​ ​

 

២​.​ ​លោកជំទាវ​ ​ទាង​ ​អេង​ ​ទៀ​ ​សីហា​ ​

​ចំណែក​ឯ​ភរិយា​ឯកឧត្ដម​ ​ទា​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​ឯណេះ​វិញ​ ​ក៏​មិនធម្មតា​ដែរ​ ​។​ ​លោកជំទាវ​កំពុងតែ​ទទួល​បាន​នូវ​ការ​គាំទ្រ​ ​ស្រឡាញ់​ពេញចិត្ត​ជា​ខ្លាំង​ ​ក្រោយ​លោកជំទាវ​មិន​តម្កើងខ្លួន​ ​ប្រើ​សម្ភារថ្លៃ​ៗ​ ​ម៉ាក​ល្បី​ ​តែ​បែរជា​ជ្រើសរើស​ប្រើ​កាបូប​កែច្នៃ​ពី​កំប្លោក​ស្នាដៃ​កូនខ្មែរ​គ្រប់​កម្មវិធី​មិនថា​តូច​ធំ​ ​។​ ​ក្រៅពី​ជួយ​គាំទ្រ​លើកស្ទួយ​ស្នាដៃ​ខ្មែរ​ឱ្យ​មាន​ភាព​ល្បីល្បាញ​ ​លោកជំទាវ​ក៏​តែង​អមដំណើរ​ជាមួយ​ស្វាមី​កម្រ​ខាន​ណាស់​ ​ដើម្បី​ផ្ដល់​នូវ​កម្លាំងចិត្ត​ដល់​ស្វាមី​ ​និង​ ​ជួយ​កិច្ចការ​ស្វាមី​ក្នុង​ការដឹកនាំ​ខេត្តសៀមរាប​ទាំងមូល​ ​។​

 

៣​.​ ​លោកជំទាវ​ ​ជា​ ​ផល្គុណ​ ​

លោកជំទាវ​ ​គឺជា​ឧត្ដម​ភរិយា​របស់​ឯកឧត្ដម​ ​ជា​ ​សុ​មេធី​ ​អភិបាលខេត្ត​ព្រៃវែង​ ​។​ ​មាន​ទាំង​រូប​សម្រស់​ ​មាន​ទាំង​ចំណេះ​ ​ព្រមទាំង​ចរិយា​សម្បត្តិ​ថ្លៃថ្នូរ​ ​បាន​ធ្វើ​ឱ្យ​លោកជំទាវ​កាន់តែ​លេចធ្លោ​ឡើង​ ​ក្នុងនាម​ជា​ជំទាវ​អភិបាលខេត្ត​ ​។​ ​ពាក្យចាស់​ថា​ ​សំណាប​យោង​ដី​ស្ត្រី​យោង​បុរស​ ​ពិតជា​មិន​ខុស​ឡើយ​ ​លោកជំទាវ​ ​តែង​ជួយ​ដល់​កិច្ចការ​ស្វាមី​ ​តាមរយៈ​ការ​ធ្វើ​នូវ​អំ​ពើ​ល្អ​ៗ​ក្នុង​សង្គមជាតិ​ ​ជួយ​លើកតម្កើង​មុខមាត់​ ​ស្វាមី​ឱ្យ​កាន់​ខ្ពង់ខ្ពស់​ឡើង​ ​។​ ​គេ​តែង​សង្កេតឃើញ​ថា​ ​លោកជំទាវ​ ​ជា​ ​ផល្គុន​ ​តែង​បង្ហាញខ្លួន​ជាមួយ​ ​សំលៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ​យ៉ាង​សមសួន​ ​ស័ក្ដិសម​ជា​ស្ត្រី​ខ្មែរ​មានមុខមាត់​ក្នុង​សង្គម​ ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
91 នាក់
ម្សិលមិញ :
143 នាក់
សប្តាហ៍នេះ :
4000 នាក់
ខែនេះ :
31362 នាក់
3 ខែនេះ :
59957 នាក់
សរុប :
2351593 នាក់