ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រសួងការងារ ហាមឃាត់ជនបរទេសមិនអោយប្រកបរបរចំនួន​១០ប្រភេទ
Thu,29 August 2019 (Time 11:20 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 963នាក់)


ភ្នំពេញ៖ ក្រសួងការងារនៅថ្ងៃនេះ បានចេញ​ប្រកាសមួយដោយហាមមុខជនបរទេសប្រកបការ​ងារចំនួន​១០ ប្រភេទ ដែល​ជាមុខរបរ​រកចំណូល​ផ្ទាល់ខ្លួន។

 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹង​ក្នុង​ប្រកាសរបស់ខ្លួន ដែលចុះផ្សាយនៅថ្ងៃ២៨ ខែ សីហានេះថា​ការងារ​ទាំង១០ប្រភេទនោះរួមមាន ​បើកយានជំនិះគ្រប់ប្រ​ភេទជាលក្ខណៈអាជីវកម្ម លក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទនៅទីសាធារណៈ ម៉ាស្សានិងចាប់សសៃរតាមសាធា រណៈ កាត់សក់ អ៊ុតសក់ និង​ថែរក្សាសម្ពស្ស  ប៉ះកង់និងជួសជុលយាន្តយន្ត​។ ក្រៅពីនេះ ក៏មាន​មួយមុខរបរមួយចំនួនទៀតដូ​ចជាកាត់ដេរ សេវាកម្មដេរ និងសំ អាតស្បែកជើង ផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ ផលិតឧប ករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប​ និងជាងទង ជាងច្នៃត្បូងពេជ្រជាដើម។

 

ប្រកាសដដែល ក៏បញ្ជាក់ថាក្រសួងនឹងមិនផ្តល់ ឬមិនបន្តសុពលភាពបណ្ណ/សៀវ​ភៅការងារដល់ជនបរ ទេសដែលកំពុងប្រកបមុខរបរ និងការងារខាងលើនេះនោះទេ។ ក្រសួងការងារ បានព្រមានផងដែរថានឹង​ចាត់វិធានការច្បាប់ តាមរយៈការផាកពិន័យជាប្រាក់ និងផ្តន្ទាទោសតាមច្បាប់ការងារ ទៅលើ​ជន បរទេសទាំងឡាយណា ដែលមិនអនុវត្តន៍តាមប្រ កា ស​នេះ។

 

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា ចំ ណាត់ការរបស់​រដ្ឋាភិបាលនៅពេលនេះហាក់យឺតពេលបន្តិចក្នុងការហាមឃាត់ជនបរទេសមិនឲ្យធ្វើស្វ័យនិយោជន៍នៅកម្ពុជា ខណៈ​បច្ចុប្បន្ននេះលោកថា ជនបរទេសមួយចំនួន កំពុងដណ្តើមមុខរបរពីប្រជា ពលរដ្ឋកម្ពុជា​។

 

លោក មានប្រសាសន៍ថា៖ «ខ្ញុំយល់ឃើញថា វាហាក់ ដូចជាយឺតពេលបន្តិច ប៉ុន្តែវាមិនទាន់ហួសពេលទេ។ យើងមើលទៅដូចថាកន្លងមក ជាង១០ឆ្នាំ ២០ឆ្នាំហើយ ដែលជនបរទេសជាច្រើនបានដណ្តើមមុខរបរខ្មែរ ដូចជា វៀតណាមដណ្តើមមុខរបរខ្មែរ ហើយខាងចិនមួយមុខទៀត រឹតតែខ្មែរបាត់មុខរបរ ច្រើនឡើងៗ ធ្វើឲ្យការព្រួយបារម្ភរបស់យើងក៏ដូចជាពេលបច្ចុប្បន្ននិងអនាគត់»។

 

លោក វន់ ពៅ ជំរុញទៅរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរឹង ទើបទទួលបានផលវិជ្ជមាន។

 

 

របាយការណ៍បូកសរុបការងាររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចេញកាលពីខែមីនា ឆ្នាំ ២០១៨ ឱ្យដឹងថា កាលពីឆ្នាំ២០១៧ ក្រសួងការងារ ​បានផ្តល់បណ្ណ និងសៀវភៅការងារដល់កម្មករបរ ទេស ចំនួនជាង៥ម៉ឺននាក់(៥៦ ៩៧៥)៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1088 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8237 នាក់
ខែនេះ :
27790 នាក់
3 ខែនេះ :
61623 នាក់
សរុប :
2512330 នាក់