ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេច ស ខេង ៖ ការប្រមូលផ្តុំគ្នាដើម្បីទទួលលោក សម រង្ស៊ី ជាអំពើខុសច្បាប់ ហើយអាជ្ញាធរនឹងចាត់វិធានការ
Thu,29 August 2019 (Time 03:40 PM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1025នាក់)


ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ ថា អាជ្ញាធរនឹងចាត់ធានការចំពោះការប្រមូលផ្តុំកម្លាំងសកម្មជនរបស់អតីតបក្សប្រឆំាំង ដើម្បីរង់ចាំទទួលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ព្រោះជាអំពើខុសច្បាប់ ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ កាលណាសកម្មភាពនយោ បាយធ្វើឡើងក្រោមស្លាក់គណបក្សនយោបាយដែលស្របច្បាប់ គឺជាការត្រឹមត្រូវ និងលើកទឹកចិត្ត ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។

 

សម្តេចក្រឡាហោម បានបញ្ជាក់ថា «ការប្រជុំទាំងឡាយណាដែលគណបក្សនយោ បាយ ដែលត្រូវបានរំលាយដោយតុលាការកំពូលរំលាយគឺជាការប្រជុំមិនត្រឹមត្រូវតាមច្បាប់ មិនស្របតាមគោលការណ៍ប្រជាធិបតេយ្យឡើយ ។ បន្ថែមលើនេះការប្រជុំគ្នាដើម្បីគាំទ្រ ចលនាខុសច្បាប់គឺជាការខុសច្បាប់»។ សម្តេចបន្តថា «ការប្រមូលផ្តុំមហាជន ប្រជាជន ដើម្បី ទៅប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ក៏ខុសច្បាប់ដែរ។ រាជរដ្ឋាភិបាលបានកំណត់ហើយ គឺត្រូវធានាសុខសន្តិភាព ស្ថិរភាព ហើយធានាលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាវារស់បន្តទៅទៀត»។ ជាមួយគ្នានោះដែរសម្តេច ស ខេង ក៏បានអំពាវនាវប្រជាជនសូមកុំធ្វើសកម្មភាពក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាល និងកម្លាំងអាជ្ញាធរ នោះគឺមិនត្រឹមត្រូវទេ ព្រោះវាមិនមែនជាសិទ្ធិស្របតាមច្បាប់ជាធរមានទេ។

 

សម្តេចបានគូសបញ្ជាក់ថា «គាត់មានបំណង តែបើយើងមិនដោះស្រាយទុកឱ្យប្រទេសក្រឡាប់ចាក់ សួរថា តើយើងនិងប្រជាជននឹងមានបញ្ហា គឺអន្តរាយធំ។ អីចឹងហើយអ្នកដែល លើកឡើងថា រាជរដ្ឋាភិបាលធ្វើឱ្យមានបញ្ហានេះ បញ្ហានោះ តែបើយើងទុកឱ្យធ្វើ នោះវានឹងក្រឡាប់ចាក់។ យើងកំណត់សន្តិភាពស្ថិរភា អ្នកដែលធ្វើខុសច្បាប់ គឺយើងនឹងអនុវត្តន៍ហើយ»។ ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង បន្ទាប់ពីអាជ្ញាធរបានបិទរូបថតសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ដើម្បីតាមចាប់ខ្លួនផងដែរ។

 

ការបញ្ជាក់របស់សម្តេច ស ខេង បែបនេះបន្ទាប់ពីសកម្មជនគាំទ្រលោក សម រង្ស៊ី បានត្រៀមប្រមូលផ្តុំគ្នាតាមការអំពាវនាវរបស់លោក សម រង្ស៊ី កាលពេលកន្លងមកនេះថា លោកនឹងវិញចូលស្រុកវិញនៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ សូមជម្រាបថា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន ធ្លាប់បញ្ជាក់ថា អាជ្ញាធរបានត្រៀមរួចហើយក្នុងការចាប់លោក សម រង្ស៊ី ទោះបីជាលោកមកតាមច្រកណាក៏ដោយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1070 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8219 នាក់
ខែនេះ :
27772 នាក់
3 ខែនេះ :
61605 នាក់
សរុប :
2512312 នាក់