ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកសមរង្ស៊ីស្នើភ្នាល់ដាក់តំណែងសម្ដេចហ៊ុនសែនយកចិនជាសាក្សីករណីមាតុភូមិនិវត្តន៍របស់លោក
Fri,30 August 2019 (Time 11:52 AM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1056នាក់)


ភ្នំពេញ៖ បើតាមខ្លឹមសារបញ្ចេញមតិលើអត្ថបទរបស់កាសែតភ្នំពេញប៉ុស្ដិ៍ចុះអំពីទំនុកចម្រៀងថ្មីរបស់សម្ដេចហ៊ុនសែនផ្ញើជូនលោកសមរង្ស៊ី ។ភ្នំពេញប៉ុស្ដិ៍ចុះមួយលើកទៀតនេះ និយាយពីការភ្នាល់ដាក់ប្រាក់ទៅវិញចំពោះ ការវិលត្រឡប់​មក​វិញរបស់លោកនៅថ្ងៃទី៩វិច្ឆកា ។តែលោកសមរង្ស៊ីមិនពេញចិត្ត។ យ៉ាងណាលោកសមរង្ស៊ី ស្នើប្ដូរទៅជាការដាក់តំណែងសម្ដេចនាយករដ្ឋមន្រ្ដី ទៅវិញ។ អ្នកវិភាគថាការភ្នាល់បែបណាក៏ដោយគ្មានតម្លៃចំពោះ​ដំណោះ​ស្រាយជាតិនោះទេ។ 

បានមកដល់ប្រទេសសិង្ហបុរីក្នុងដែនដីអាស៊ីអាគ្នេយ៍ កៀកនឹងកម្ពុជា គឺលោកសមរង្ស៊ីកំពុងជំនះចិត្តអ្នកមិនជឿថាលោកមកកម្ពុជាវិញ គឺក្នុងថ្ងៃ០៩វិច្ឆិកាឆ្នាំ២០១៩ នៃទិវាឯករាជ្យជាតិ។ ការវិលមកវិញរបស់មេដឹកនាំបក្សប្រឆាំង​រូប​​នេះ បានកកើតឱ្យមានជាវេទិកាដេញដោល ហើយជាងនេះ គឺជាប្រធានបទភ្នាល់ដាក់លុយ។

 

ដោយច្រានចោលការភ្នាល់ដាក់លុយ  លោកសមរង្ស៊ីសរសេរពីរឿងនេះ ក្នុងន័យដើមទាំងស្រុងនៃទំព័រហ្វេសប៊ុករបស់លោកថា៖បើយើងគោរពប្រទេសជាតិរបស់យើងមែន យើងមិនត្រូវភ្នាល់គ្នាដោយដាក់លុយទេ ទាក់ទងអនាគតប្រទេសជាតិរបស់យើង។ យើងជាអ្នកនយោបាយ មិនមែនជាអ្នកលេងល្បែងស៊ីសងទេ។ តែខ្ញុំអាចទទួលយកនូវការភ្នាល់គ្នាបែបនេះ ៖ បើលោក ហ៊ុន សែន មិនជឿថាខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញមែន នៅ ថ្ងៃ ០៩ វិច្ឆិកា ២០១៩ នេះទេ តើលោក ហ៊ុន សែន យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចទេ នៅពេល ខ្ញុំមកជាន់ទឹកដីប្រទេសកម្ពុជាយ៉ាងជាក់ស្តែង នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ខាងមុខនេះ?  យើងអាចស្នើឲ្យប្រទេសចិនធ្វើជាសាក្សី ក្នុងការភ្នាល់គ្នានេះ»។

 

គណនីសកម្មជនហ្វេសប៊ុកមួយ ឈ្មោះថា ខាន់សុវណ្ណ អង្គព្រោកប្រាង្គ បានប្រកាសយ៉ាងក្លៀវក្លាក្នុងការភ្នាល់លើរឿងនេះ។ កាលពីថ្ងៃ១៨សីហា គេហទំព័រសារព័ត៌មានFresh news បានសរសេរថា  ក្រុមសមាជិកអង្គព្រោកប្រាជ្ញ ដែលមានលោក ខាន់ សុវណ្ណ ជាតំណាងប្រកាសជាផ្លូវការសុំបបួលលោក សម រង្ស៉ី ភ្នាល់នូវទឹកប្រាក់១លានដុល្លារ សហរដ្ឋអាមេរិក បើលោក សម រង្ស៉ី ហ៊ានវិលចូលស្រុកវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយទឹកប្រាក់១លានដុល្លារនឹងប្រគល់ជូនដោយផ្ទាល់ដៃលោក សម រង្ស៊ី នៅក្នុងពន្ធនាគារតែម្តង តែពេលនោះលោកថាពួកគេបានសម្ដែងអារម្មណ៍យល់ថា លោក សម រង្ស៉ី កុហកប្រជាជនខ្មែរមិនហ៊ានចូលស្រុកទេ។

 

រហូតមកដល់ថ្ងៃទី២៥ សីហា ដោយទន្ទឹងមិនឃើញការឆ្លើយតបរបស់អ្នកនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិ លោកខាន់សុវណ្ណបានប្រកាសបើថាលោកសម រង្ស៊ីហ៊ានចូលស្រុកវិញមែនលោកអោយ ១លានដុល្លា តែបើលោកសម រង្ស៊ីមិនហ៊ានចូលស្រុកវិញទេ លោកយកតែ50ម៉ឺនទេ។

 

ជាងនេះទៅទៀត ការភ្នាល់នេះបានជះឥទ្ធិពលដឹងលឺដល់ សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុនសែន គឺនៅថ្ងៃទី២៥សីហាដដែល លោកខាន់សុវណ្ណបានកាត់តវីឌីអូមួយភ្ជាប់នឹងការហៅទូរស័ព្ទចូលពីសម្ដេចផ្ទាល់ចូលមករូបលោកពេលកំពុងឡាយវីឌីអូ គឺសម្ដេចព្រមចូលរួមធ្វើជាសាក្សីលើការភ្នាល់ទម្រង់ ចាក់មួយសងកន្លះ ព្រោះថាថវិការបស់លោកសមរង្ស៊ីកំពុងដុនដាប ហើយប្រឈមនឹងការចូលពន្ធនាគារទៀតផង។

 

សម្ដេចក្រោយពេល ដែលលោកសមរង្ស៊ីផ្ដល់សម្ភាសន៍ដល់វិទ្យុខ្មែរអន្ដរជាតិជាច្រើនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកហើយ ក្រុមអ្នកភ្នាល់ដែលដំបូងឡើយមិនជឿថាលោកមក គឺស្រូតប្រែការគិតថាបើលោកមក គឺចាំជូនដំណើរ លោកនឹងលុយចូលទៅ កាន់ពន្ធនាគារ និង ធនាគារ។ យ៉ាងណាលោកសមរង្ស៊ីបានច្រានចោលការភ្នាល់ ជាលុយថាអ្នកនយោបាយមិនមែនអ្នកល្បែងស៊ីសងលុយកាក់ បែបនោះល្បែង នយោបាយមែនទែនគឺតំណែងនាយករដ្ឋមន្រ្ដីដោយបូកឱ្យចិនធ្វើជាសាក្សីលើរឿងនេះ។

 

ពីលើការភ្នាល់គ្នាបែបនេះ អ្នកវិភាគបញ្ហាសង្គមជើងចាស់ លោកបណ្ឌិតមាសនី ហាក់មិនចង់អធិប្បាយដែលលោក ថាការភ្នាល់នេះដដែលៗ ហើយគ្មានតម្លៃសម្រាប់ជាតិទេ និង មិនគួរមានអ្វីពាក់ព័ន្ធនឹងចិនឡើយ។

 

សម្ដេចហ៊ុនសែនជាប់ជានាយករដ្ឋមន្រ្ដីកម្ពុជា ៥អាណត្តិមកហើយ គឺមានរយៈពេល ជាង៣០ ឆ្នាំ ប៉ុន្ដែល្បែងភ្នាល់នេះដែលអ្នកវិភាគមិនឱ្យតម្លៃ គឺទំនងជាទឹកចុងក្រោយ រវាងសម្ដេចហ៊ុនសែននិងលោកសមរង្ស៊ីអ្នកនយោបាយល្បីល្បាញជាងគេនៅកម្ពុជាដែលប្រកាសវិលចូលកម្ពុជាវិញថ្ងៃ៩វិច្ឆិកាគឺមានតម្លៃជាងអាយុជីវិតលោកទៅទៀត៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1265 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8414 នាក់
ខែនេះ :
27967 នាក់
3 ខែនេះ :
61800 នាក់
សរុប :
2512507 នាក់