ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា បើសិន សម រង្ស៊ី ចូលមកម្ពុជាហើយចាប់មិនបានក្នុងរយៈពេល២៤ម៉ោង សម្តេចសុខចិត្តចុះចេញពីតំណែង
Fri,30 August 2019 (Time 11:53 AM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 918នាក់)


ភ្នំពេញ ៖ ឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៉ី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដែលបានបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់ថា បើសិន សម រង្ស៉ី ហ៊ានចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនោះសម្តេចតេជោ យល់ព្រមចុះចេញពីតំណែងទេ ?

 

នៅព្រឹកថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន ​សែន បានធ្វើកិច្ចសម្ភាសន៍ពិសេសជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដើម្បីឆ្លើយតបនឹងការបបួលរបស់លោក សម រង្ស៉ី។​ សម្តេចតេជោ បានមានប្រសាសន៍ យ៉ាងដូច្នេះថា៖

 

«ខ្ញុំយល់ព្រមទទួលការភ្នាល់ជាមួយអាម្សៀ រង្ស៉ី ប្រសិនបើអ្នកឯងជាន់ទឹកដីខ្មែរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ហើយ ខ្ញុំចាប់អ្នកឯងមិនបានក្នុងរយៈពេល ២៤ម៉ោង ខ្ញុំនឹងសុខចិត្តចុះចេញពីតំណែង។ ប៉ុន្តែបើខ្ញុំចាប់ខ្លួនអ្នកឯងបានវិញ អ្នកឯងនឹងត្រូវបញ្ចប់ ជីវិតនយោបាយ ព្រមទាំងរំលាយអង្គការ ចាត់តាំងទាំងឡាយណា ដែលអ្នកឯងបានបង្កើតឡើង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកឯងមិនក្លាហានហ៊ានចូលមកកម្ពុជាវិញទេ នោះអ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ និងរំលាយអង្គការចាត់តាំងដែលអ្នកឯងបង្កើត។ តើអ្នកឯងហ៊ាន ឬមិនហ៊ានចំពោះការភ្នាល់នេះ?

 

ចំណុចមួយទៀតលើការស្បថ ប្រសិនបើអ្នកណាម្នាក់មិនគោរពលការសន្យា នៃការភ្នាល់នេះ ខ្ញុំសូមឲ្យវត្ថុស័ក្តិសិទ្ធិលើលោកផ្តាច់ជីវិតអ្នកដែលមិនគោរពការសន្យា និងក្រុមគ្រួសារទាំងពូជតែម្តង ។ តើអ្នកឯងហ៊ាន ឬមិនហ៊ាន ? ចំពោះការភ្នាល់នេះខ្ញុំសូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសធ្វើជាសាក្សីចំពោះការភ្នាល់ និងសូមឲ្យ Fresh News ធ្វើជាអ្នកផ្សព្វផ្សាយលើការភ្នាល់នេះ» ។

ការយល់ព្រមទទួលភ្នាល់ជាមួយលោក សម រង្ស៉ី នៅពេលនេះធ្វើឡើងបន្ទាប់ពីលោក បានសរសេរបង្ហោះតាម Facebook និងគេហទំព័ររបស់ខ្លួន ជាមួយខ្លឹមសារថា៖ «បើលោក ហ៊ុន សែន មិនជឿថាខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញមែន នៅថ្ងៃ០៩ វិច្ឆិកា ២០១៩ នេះទេ តើលោក ហ៊ុន សែន យល់ព្រម ចុះចេញពីតំណែង ភ្លាមមួយរំពេចទេ នៅពេលដែលខ្ញុំមកជាន់ទឹកដីប្រទេសកម្ពុជាយ៉ាងជាក់ស្តែង នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ខាងមុខនេះ?»៕

 

ទាក់ទិនទៅលើការភ្នាល់គ្នាបែបនេះ អ្នកវិភាគបញ្ហាសង្គមជើងចាស់ លោកបណ្ឌិតមាស នី ហាក់មិនចង់អធិប្បាយអ្វីទេ ដែលលោកយល់ថា ការភ្នាល់ដដែលៗបែបនេះ គឺហាក់គ្មានតម្លៃសម្រាប់ជាតិនោះទេ ។

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1201 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8350 នាក់
ខែនេះ :
27903 នាក់
3 ខែនេះ :
61736 នាក់
សរុប :
2512443 នាក់