ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក សម រង្ស៊ី៖បើពលរដ្ឋមក ទទួលខ្ញុំក្រោមមួយលាននាក់ ចាប់ខ្លួនខ្ញុំចុះ
Sat,31 August 2019 (Time 08:15 AM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1007នាក់)


ភ្នំពេញ៖ លោក សម រង្ស៊ី​ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានបបួលនាយករដ្ឋមន្ត្រីកម្ពុជាដោយបន្ថែមលក្ខខ័ណ្ឌភ្នាល់មួយទៀត ពាក់ព័ន្ធទៅនឹងដំណើរមាតុភូមិនិវត្តរបស់លោកមកកម្ពុជា ។

លោក សរសេរលើទំព័រហ្វេសបុកនៅរសៀលថ្ងៃទី ៣០ សីហានេះថានាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេច ហ៊ុន សែន បានមានការផ្លាស់ប្ដូរ ល្បែងភ្នាល់មួយនេះ ។

 

លោកសរសេរក្នុងន័យដើមថា «លោក ហ៊ុន សែន បង្ហាញចរិតក្រឡេចក្រឡុច ក្នុងការចូលរួមភ្នាល់គ្នា ទាក់ទងសកម្មភាពរបស់ខ្ញុំ សម រង្ស៊ី ទៅថ្ងៃមុខ ។ កាលពីថ្ងៃ ២៣ សីហា កន្លងទៅនេះ គាត់បានយល់ព្រមធ្វើជាសាក្សី ក្នុងការភ្នាល់គ្នាមួយ ស្នើដោយកូនចៅគាត់ម្នាក់ ដែលបបួលដាក់លុយមួយលានដុល្លារអាមេរិក។ ស្រាប់តែ ថ្ងៃ ៣០ សីហានេះ គាត់បបួលខ្ញុំ ឲ្យភ្នាល់គ្នាជាមួយគាត់ ដោយប្តូរលក្ខខណ្ឌទាំងស្រុង ក្នុងការភ្នាល់គ្នាថ្មីនេះ» ។

 

តែយ៉ាងណា ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះបន្ថែមថា  តែក្នុងចន្លោះពេល ពីថ្ងៃ ២៣ ដល់ថ្ងៃ ៣០ សីហានេះ លោកបានដាក់សំណើរបន្ថែមមួយទៀតឱ្យសម្ដេច ហ៊ុន សែន ដែលលោកថា សម្ដេចមិនទាន់បានឆ្លើយតបនៅឡើយ ។

 

លោកសម រង្ស៊ីថា លោកសួរសម្ដេច ហ៊ុន សែន ថាតើនឹងចុះចេញពីដំណែងភ្លាមៗទេ បើលោកមកដល់កម្ពុជាក្នុងថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ។

 

លោកបានដាក់សំណើរនៃការភ្នាល់មួយទៀត ដែលលោកសរសេរថា «នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ខាងមុខនេះ បើចំនួនប្រជាពលរដ្ឋ ដែលនឹងមកស្វាគមន៍ខ្ញុំ នៅលើទឹកដីប្រទេសកម្ពុជា — ដោយមិនមានការរារាំង ឬបំភិតបំភ័យអ្វីឡើយ — មានតិចជាងមួយលាននាក់ ខ្ញុំនឹងយល់ព្រមឲ្យកម្លាំងលោក ហ៊ុន សែន ចាប់រូបខ្ញុំ ហើយខ្ញុំក៏យល់ព្រមបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំ នៅពេលជាមួយគ្នានោះដែរ» ។

 

តែលោកបានសួរបន្តទៅសម្ដេច ហ៊ុន សែនថា បើចំនួនប្រជាពលរដ្ឋដែលគាំទ្រលោក កើនដល់ទៅមួយលាននាក់ ឬលើសចំនួននេះទៅទៀត ដែលលើស៣ ដង កាលពីលោកមកកម្ពុជាថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០១៣ តើពេលនោះសម្ដេច ហ៊ុន សែន យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចឬទេ ។

 

លោកបន្ថែមថាការណ៍នេះ  ជាការគោរពឆន្ទៈប្រជារាស្ត្រ ដែលទាមទារឲ្យនាយករដ្ឋមន្ត្រីកម្ពុជារូបនេះចុះចេញពីដំណែង ។

 

លោកថា នឹងស្នើសុំឲ្យអង្គការសហប្រជាជាតិ និង/ឬ សារព័ត៌មានអន្តរជាតិ ធ្វើជាសាក្សី នៃការភ្នាល់គ្នា ប្រកបដោយភាពថ្លៃថ្នូរនេះ ។

 

អ្នកវិភាគថា​ អ្នកនយោបាយជើងចាស់ទាំងពីរនេះ គួរបញ្ឈប់ល្បែងភ្នាល់ទាំងនេះទៅ ដោយចាប់ផ្ដើមរកវិធីដើម្បីដោះស្រាយវិបត្តិនយោបាយដើម្បីជាប្រយោជន៍ជាតិទៅល្អជាង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
904 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8053 នាក់
ខែនេះ :
27606 នាក់
3 ខែនេះ :
61439 នាក់
សរុប :
2512146 នាក់