ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកឡៅ ម៉ុងហៃអង្វរសម្តេច ហ៊ុន សែន និងលោកសម រង្ស៊ីកុំយករឿងជាតិភ្នាល់គ្នា
Sun,01 September 2019 (Time 10:09 AM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 960នាក់)


លោក ឡៅ ម៉ុងហៃ អ្នកវិភាគបញ្ហាសង្គម និងជាអតីតមេដឹកនាំអង្គការសង្គមស៊ីវិល ផ្ញើសារអង្វរករដល់អ្នកនយោបាយ២រូបគឺសម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី កុំឱ្យយកជម្លោះដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិធ្វើជាល្បែងភ្នាល់គ្នា។​

 

ក្រោយពេលដែលលោក សម រង្ស៊ី កំណត់ថ្ងៃវិលចូលប្រទេសវិញនៅថ្ងៃទី៩ខែវិច្ឆិកានោះ ជម្លោះពាក្យសម្តីរវាងលោក សម រង្ស៊ី និង សម្តេច ហ៊ុន សែន​ហាក់កាន់តែកើនឡើងបន្តបន្ទាប់។​ ជម្លោះឈានដល់សម្តេច ហ៊ុន សែន​ ភ្នាល់ថា បើមិនអាចចាប់ខ្លួនលោកសម រង្ស៊ីបានគឺលោក សុខចិត្តចុះចេញពីតំណែង ចំណែកលោក សម រង្ស៊ី ភ្នាល់ថា បើអ្នកទៅទទួលលោកតិចជាង១លាននាក់លោកសុខចិត្តឱ្យសម្តេច ហ៊ុន សែន ចាប់ខ្លួន។​

 

លោក ឡៅ ម៉ុងហៃ សរសេរសារលើហ្វេសប៊ុកលោកម្សិលមិញ ដោយអង្វរករឱ្យអ្នកនយោបាយទាំងពីរពិចារណាឡើងវិញ។​

 

លោក ឡៅ ម៉ុងហៃ៖«ខ្ញុំសូមលុតជង្គង់ ឱនកាយ ដាក់ក្បាលដល់ដី ក្រោមព្រះបាទាព្រះបាទជ័យវរ្ម័នទី៧ សូមអង្វរករសម្តេចតេជា ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី មេត្តារំសាយកំហឹងបន្តិចសិន ហើយ គិតពិចារណាថា ការចូលរួមយកជម្លោះនយោបាយជាមួយគ្នា ទៅភ្នាល់ដាក់លុយកាក់ យកឈ្នះចាញ់ជាល្បែងស៊ីសង វាមិនជាការត្រឹមត្រូវទេ និងមិនអាចដោះស្រាយជម្លោះទាល់តែសោះ ទោះជាភាគីណាឈ្នះក៏ដោយ ។»

 

លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា ការភ្នាល់គ្នានេះ មិនអាចដោះស្រាយបញ្ហាបាន ហើយកាន់តែធ្វើឱ្យជម្លោះកាន់តែធំ បង្កឱ្យប៉ះពាល់ដល់សីលធម៌សង្គម។

 

លោក ឡៅ ម៉ុងហៃ៖«វាមានតែធ្វើឲ្យជម្លោះនោះកាន់តែធំទៅ និងឲ្យគាគីកាន់តែទុកគ្នាជាសត្រូវផ្ទាល់ខ្លួនកាន់តែខ្លាំងទៅ ។ វាកាន់តែបន្ទាបសីលធម៌ខ្មែរ ឲ្យកាន់តែទាបទៅទៀត ព្រោះខ្មែរចាត់ទុកល្បែងជាជម្ងឺឆ្កួតជាអបាយមុខ។»

 

សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី ក៏ធ្លាប់យក ករណីឃុំខ្លួនលោក កឹម សុខា ទៅភ្នាល់គ្នាដែរ។ ពេលនោះមានប្រតិបត្តិពីសាច់ញាតិ មេធាវី និង បញ្ញាវន្តមួយចំនួនថា ជាការភ្នាល់ដែល មិនមានក្រមសីលធម៌។​

 

អ្នកវិភាគថា​ អ្នកនយោបាយជើងចាស់ទាំងពីរនេះ គួរបញ្ឈប់ល្បែងភ្នាល់ទាំងនេះទៅ ដោយចាប់ផ្ដើមរកវិធីដើម្បីដោះស្រាយវិបត្តិនយោបាយដើម្បីជាប្រយោជន៍ជាតិទៅល្អជាង ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1435 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8584 នាក់
ខែនេះ :
28137 នាក់
3 ខែនេះ :
61970 នាក់
សរុប :
2512677 នាក់