ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្រ្ដីណាដែលពូកែយកដីប្រជាពលរដ្ឋ និងពុករលួយ ត្រៀមខ្លួន សម្តេចតេជោ ហ៊ុន សែន ព្រមានដកហូតបុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិគ្រប់មន្ត្រី និងកម្លាំងប្រដាប់អាវុធ ដែលប្រព្រឹត្តអំពើពុករលួយ
Sun,04 August 2019 (Time 02:20 PM)
ដោយ ៖ ភក្តី (ចំនួនអ្នកអាន: 1121នាក់)


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការអនុវត្តន៍អភិក្រមទី៥ គឺអភិក្រម «វះកាត់» ដោយព្រមានដកហូត បុណ្យស័ក្តិ និងបង្កទ្រព្យសម្បត្តិ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងឡាយណាយកតួនាទីប្រព្រឹត្តអំពើពុករលួយ កឹបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញព្រៃឈើ រំលោភយកដីរដ្ឋធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

 

ការប្រកាសដាក់ចេញជំហរម៉ឹងម៉ាត់ក្នុងការកម្ចាត់អំពើពុករលួយចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រាប់អាវុធរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ។

 

បើយោងតាមសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក៏បានបង្ហាញផងដែរថា ក្រៅតែពីដកហូតបុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិហើយនោះ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលប្រព្រឹត្តអំពើពុករលួយ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែលមានជាធរមានថែមទៀតផង។ អំពើពុករលួយត្រូវបានគេមើលឃើញថា ជាឧបសគ្គដ៏ធំសម្រាប់នយោបាយកំណែទម្រង់ និងការអភិវឌ្ឍប្រទេសឱ្យកាន់តែមានការរីកចម្រើន។

 

ការអនុវត្តន៍អភិក្រមទី៥នេះ ដែលជាអភិក្រមកម្ចាត់ និងបោសសំអាតអំពើពុករលួយត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសជារឿយៗក្រោយ រាជរដ្ឋាភិបាលនីតិកាលទី៦ ត្រូវបានបង្កើតឡើង។ ក្នុងពេលចុះពិនិត្យការដ្ឋានសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា សម្តេចនឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយឱ្យចុះធ្វើសកម្មភាពដោយផ្ទាល់តែម្តងចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ ដោយគ្មានការយោគយល់ អនុគ្រោះ ឬទទួលការអន្តរាគមន៍នោះឡើយ។

 

នៅក្នុងអាណត្តិនេះមានមន្ត្រីជាច្រើនរូបហើយត្រូវបានដកហូតតំណែង និងចាប់ខ្លួនជាដើម ព្រោះតែការប្រព្រឹត្តអំពើពុករលួយ។ នៅពេលថ្មីៗនេះ ប្រធាន អនុប្រធាន និងមន្ត្រីនៅមន្ទីរសុរិយោដីខេត្តពោធិ៍សាត់សរុប ៣រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន បន្ទាប់ពីពួកគេបានឃុបឃិតគ្នាជម្រិតទារលុយពីអ្នកវិនិយោគប្រមាណ ១០ម៉ឺនដុល្លារ ជាថ្នូរអនុញ្ញាតឱ្យសាងសង់រោងចក្រ។ មកដល់ពេលនេះមន្ត្រីប្រព្រឹត្តអំពើពុករលួយទាំង៣រូបនេះ ត្រូវបានតុលាការចោទប្រកាន់ និងចេញដីកាឃុំខ្លួនពួកគេនៅពន្ធនាគារផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
547 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7696 នាក់
ខែនេះ :
27249 នាក់
3 ខែនេះ :
61082 នាក់
សរុប :
2511789 នាក់