ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ពុករលួយខ្លាំង សូម្បីប្រាក់បេសកម្មមន្ត្រី ​និងប្រេង ស៊ីមិនលើកលែងដែរ
Sun,04 August 2019 (Time 02:07 PM)
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1170នាក់)


បន្ទាយមានជ័យ៖ មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានទម្លាយអោយដឹងថា នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃនេះដឹកនាំដោយលោក ជា យុទ្ធារុណ ជាប្រធានមន្ទីរ​ បានកើតមាននៅអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ធ្វើអោយមន្ត្រីភាគច្រើនក្នុងចំណោម៣៩ នាក់ មិនពេញចិត្តទាល់តែសោះ។ ព្រោះតែលោកប្រធានមន្ទីរ និងបក្ខពួក គិតតែប្រព្រិត្តិអំពើពុករលួយ និងកេងប្រវ័ញពីមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន។

 

តាមប្រភពបានអោយដឹងថា អំពើពុករលួយនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ គឺមានការឃុបឃិតគ្នារវាងលោកប្រធានមន្ទីរ​ ជា យុទ្ធារុណ លោកស្រី កែវ ពេជ្ជតា អនុប្រធានមន្ទីរទទួលបន្ទុកគណនេយ្យ និង លោក យ៉ាំ ម៉េងហួត ប្រធានការិយាល័យផ្លូវលំ ។ ហើយបាន

ផ្តាច់របបសាំងមន្រ្តីរាជការ យកប្រេងទៅចាក់គ្រឿងចក្រក្រុមហ៊ុនខ្លួន។ ព្រមជាមួយគ្នាប្រាក់បេសកកម្ម ក្រុមលោកប្រធានមន្ទីរ បើទោះមិនបានចុះ ក៏គេដាក់ឈ្មោះចុះបេសកកម្មដើម្បីយកលុយរដ្ឋមកចាយដែ។ ចំពោះមន្ត្រីដាក់ឈ្មោះ មន្រ្តីហើយកាត់៥០% នៃប្រាក់អ្នកជម្ងឺដាក់ឈ្មោះមន្រ្តីហើយកាត់៥០% ដែរ ប្រាក់ផ្លូវខួប ប្រាក់ផ្លូវប្រចាំ ប្រាក់ផ្លូវបន្ទាន់ ប្រាក់រេជ្ជទេយ្យបុរេប្រទានបញ្ជីប្រេងដាក់គ្រប់ការិយាល័យ ក្នុងមួយការិយាល័យ៣០០លីត្រ

៤០០លីត្រ ឬ៥០០លីត្រក្នុង ១ខែ ហើយប្រធានមន្ទីរបានបង្គាប់អោយប្រធានការិយាល័យចុះហត្ថលេខាទទួលប្រេងដោយខ្លួនមិនបាន ប្រេង១លីត្រ។

 

មន្ត្រីដដែលបានបន្តថា គម្រោងថែទាំខួប ឬ ថែទាំប្រចាំលើផ្លូវលំក្នុងខេត្ត ដាក់ដេញថ្លៃអោយក្រុមហ៊ុនជាអ្នកអនុវត្តន៍នោះ គឺបានទៅលើក្រុមហ៊ុនដែលគ្រប់គ្រងដោយប្ដីលោកស្រីអនុប្រធានមន្ទីរ កែវ ពេជ្ជតា ដែលពីមុនជាប្រធានការិយាល័យគណនេយ្យ តែប៉ុណ្ណោះ។ ព្រោះក្រុមហ៊ុននេះ គេបានសហការគ្នារវាងលោកប្រធានមន្ទីរ​ ជា យុទ្ធារុណ លោកស្រី កែវ ពេជ្ជតា អនុប្រធានមន្ទីរទទួលបន្ទុកគណនេយ្យ និង លោក យ៉ាំ ម៉េងហួត ប្រធានការិយាល័យផ្លូវលំជនបទ ដោយអ្នកក្រៅមិនអាចមានវាសនាទទួលបានគម្រោងនោះទេ។ក្រៅពីនោះឡានរបស់គម្រោងដែលអង្គការផ្ដល់ អោយ ត្រូវបានប្ដីរបស់លោកស្រីអនុប្រធានមន្ទីរ កែវ ពេជ្ជតា យកទៅជិះបម្រើប្រយោជន៍ ផ្ទាល់ខ្លួនយ៉ាងព្រងើយ។ដោយឡែកតំណែងប្រធានការិយាល័យគណនេយ្យ ត្រូវទុកចំហចោល ក្រោយលោកស្រី កែវ ពេជ្ជតា

បានឡើងជាអនុប្រធានមន្ទីរ ហើយរូបអ្នកស្រី នៅបន្តកាន់ការិយាល័យគណនេយ្យ ដដែល។

 

មន្ត្រីដដែលបានបញ្ជាក់ថា ចំពោះអនុប្រធានមន្ទីរ៣រូបទៀតរួមមាន៖ លោកយូ ហួត លោក កែវ ឆាយ និង លោក សួន សុវន្តារ ដែលជាកូនរបស់ លោក សួន បវរ អតីតអភិបាលខេត្តបន្ទាយមានជ័យ ក៏ត្រូវលោកប្រធានមន្ទីរនិងបក្ខពួកទុកចោល ប្រេង ក៏គេស៊ីដាច់ដែរ ប៉ុន្តែពួកគាត់ចេះតែទ្រាំទៅមិនដឹងធ្វើម៉ិច។

 

ទាក់ទងនិងព័ត៌មានខាងលើត្រូវបាន លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បដិសេធន៍ថា លោកមិនបានធ្វើអ្វីខុសទេ។ ចំណែកមន្ត្រីបានអះអាងថា ប្រធានមន្ទីររូបនេះពូកែដោះសារណាស់។ មន្ត្រីដដែលបាននិយាយថា មានតែអង្គភាពប្រឆាំងអំពើពុករលួយ ដែលរូបគាត់ទុកចិត្តបាន ព្រោះពួកគាត់គ្មានជំនឿលើក្រុម អធិការកិច្ច ឬសវនកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ នោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1355 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3988 នាក់
ខែនេះ :
16378 នាក់
3 ខែនេះ :
56124 នាក់
សរុប :
2481833 នាក់