ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំអ្នកបន្ដវេន កុំឲ្យប្ដូរក្បាលម៉ាស៊ីនក្រសួងមហាផ្ទៃ និងរក្សាទុកនគរបាល ឲ្យស្ថិតក្រោមក្រសួងមហាផ្ទៃដដែល
Tue,06 August 2019 (Time 01:32 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 979នាក់)


(កណ្ដាល)៖ ថ្លែងចេញពីបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានផ្ដាំដល់អ្នកបន្ដវេនជំនាន់ក្រោយ កុំឲ្យផ្លាស់ ប្ដូរក្បាលម៉ាស៊ីនដឹកនាំក្រសួងមហាផ្ទៃ និងរក្សាទុកឲ្យអង្គភាពនគរបាល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃដដែល។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញា បនបត្រ ជូនដល់និស្សិតនាយនគរបាលជាង១ពាន់នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ប្រសិនបើអ្នកដឹកនាំជំនាន់ក្រោយ ហ៊ានតែផ្ដាច់អង្គភាពនគរបាល មិនឲ្យចំណុះក្រោមក្រសួងមហាផ្ទៃនោះ សម្ដេចជឿជាក់ថា ភាពរញ៉ែរញៃនឹងកើតមានឡើងជាក់ជាមិនខានឡើយ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា មូលហេតុដែលសម្ដេចក្រើនរំលឹកទុកអង្គភាពនគរ បាល នៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ ដោយសារតែសម្ដេចផ្អែកលើជោគជ័យ និងបទពិ សោធន៍ដែលមានស្រាប់ ដែលបានអនុវត្តតាំងពីអតី តកាល រហូតមកដល់បច្ចុប្បន្ន។ សម្ដេចបានចាត់ទុកថា ក្រសួងមហាផ្ទៃ និងនគរបាល គឺជាប្រតិបត្តិករដ៏សំ ខាន់ក្នុងរក្សានូវសន្តិភាព ស្ថេរភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា«រឿងមួយដែលខ្ញុំគួរតែផ្ដាំ មិនថាថ្ងៃ នេះ ថ្ងៃស្អែក ឆ្នាំនេះ ឬឆ្នាំក្រោយ អ្នកដែលបន្ដវេន នៅពេលក្រោយ គួររក្សាទុកនៅក្បាល ម៉ា ស៊ីនក្រសួងមហាផ្ទៃ ឲ្យនគរបាលនៅក្នុងក្រប ខ័ណ្ឌក្រសួងមហាផ្ទៃ។ បទពិសោធន៍ជោគជ័យរបស់យើង បើសិនជាហ៊ានផ្ដាច់ខ្ញុំគិតថា រញ៉ែរញ៉ៃ គឺទុកកុំរៀបចំមហាផ្ទៃមួយ និងកុំរៀបចំនគរបាលមួយដោយឡែក សូមរក្សាទុកបែបនេះ និងជាវិធីដែលល្អបំផុត។ យោងទៅលើបទពិ សោធន៍ដែលយើងធ្លាប់មានក្នុងការគ្រប់គ្រងរដ្ឋ ក្នុងរយៈពេលកន្លងទៅ បើមិនដូច្នេះទេវាក្លាយ ទៅជាបញ្ហា»

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ក្រសួងមហាផ្ទៃ បានដើរតួនាទី២សំខាន់ គឺកំណែ ទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ហើយទាក់ទិនជាមួយកម្លាំង ប្រដាប់អា វុធ ស្ថិតនៅមួយផ្នែក នៃកម្លាំងប្រដាប់អាវុធរបស់ជាតិយើង នៅក្នុងការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមនេះ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា បន្ទាប់ពីការ បោះឆ្នោតគណបក្សប្រជាជនឈ្នះ នៅឆ្នាំ១៩៩៨ មានមនុស្សមួយចំនួនក៏បានទៅស្នើឲ្យសម្ដេច ដើម្បីរៀប ចំក្រសួងសន្ដិសុខជាតិ ឬក្រសួងនគរបាលជាតិ បំ បែកចេញពីក្រសួងមហាផ្ទៃ ដោយមើលឃើញថា មានការលំបាក ប៉ុន្ដែសម្ដេចមិនព្រមចំពោះការលើក ឡើងគំនិតទាក់ទិនជាមួយបញ្ហា ការបំបែកក្រសួង មហាផ្ទៃទៅផ្សេង និងយកនគរបាលទៅបង្កើតជាក្រ សួងមួយផ្សេងនោះឡើយ។

ប្រមុខនៃរាជរដ្ឋាភិបាល បានយល់ថា ការសម្រេចមិនបំបែកតាមការស្នើសុំនេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ព្រោះបើធ្វើក្រសួងមហាផ្ទៃត្រឹមតែ និយាយជាមួយខេត្ត និយាយជាមួយស្ថានភាពធម្មតា គ្មានឧប ករណ៍នៅក្នុងដៃ មិនអាចការពារសន្ដិសុខផ្ទៃកើតនោះ ទេ ហើយបើប្រគល់ឲ្យមានក្រសួងសន្ដិសុខមួយទៀត អាចនឹងមានបញ្ហាច្របូកច្របល់កើតឡើង។

យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងដែរថា នៅប្រទេសមួយចំនួន អង្គភាពនគរ បាល មិនស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងមហា ផ្ទៃនោះទេ ពោលនៅប្រទេសវៀតណាម គឺក្រសួងនគរបាល ជាអ្នកគ្រប់គ្រងលើនគរបាលតែម្ដង ហើយនៅប្រទេសថៃវិញ ក្រសួងមហាផ្ទៃអត់គ្រប់គ្រងលើនគរបាលទេ គឺនគរបាលក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្ដ្រីតែម្ដង៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
695 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7844 នាក់
ខែនេះ :
27397 នាក់
3 ខែនេះ :
61230 នាក់
សរុប :
2511937 នាក់