អាជ្ញាធរស្រុកព្រៃនប់បានចល័តកម្លាំង ចុះសង្គ្រោះពលរដ្ឋមួយចំនួនដែលជាប់ក្នុងផ្ទះ ដោយសារជំនន់ទឹកភ្លៀង
ព្រះសីហនុ៖ នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមប្រភពព័ត៌មានពីលោក Huy Bunleng បានប្រាប់ឲ្យដឹងថា នៅពេលនេះ អាជ្ញាធរស្រុកព្រៃនប់បានចល័តកម្លាំងចុះសង្គ្រោះពលរដ្ឋមួយចំនួនដែលជាប់ក្នុងផ្ទះដោយសារជំនន់ទឹកភ្លៀង នៅក្បែរកន្លែងទឹកលិចផ្លូវជាតិក្នុង ឃុំជើងគោ ក្រោយពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់នោះ។ លោកបានបញ្ជាក់បន្ថែមទៀតថា៖
“ស្រុកព្រៃនប់-អាជ្ញាធរស្រុកព្រៃនប់បានចល័តកម្លាំងចុះសង្គ្រោះពលរដ្ឋមួយចំនួនដែលជាប់ក្នុងផ្ទះដោយសារជំនន់ទឹកភ្លៀង នៅក្បែរកន្លែងទឹកលិចផ្លូវជាតិក្នុងឃុំជើងគោ ក្រោយពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់នោះ ចាប់តាំងពីយប់ថ្ងៃទី៨សីហារហូតមកដល់រសៀលថ្ងៃទី៩សីហា២០១៩នេះ។
លោកសរ កក្កដាអភិបាលស្រុកព្រៃនប់ថ្លែងថា មានពលរដ្ឋមួយចំនួនត្រូវបានក្រុមសង្គ្រោះនាំយកមកកាន់ទីទួលសុវត្ថិភាពហើយក្រោយជាប់ក្នុងផ្ទះដោយសារជំនន់ទឹកភ្លៀងចេញមិនរួច ហើយការស្វែងរកពលរដ្ឋដូចករណីនេះកំពុងធ្វើបន្តដោយកម្លាំងចម្រុះគណបញ្ជាការរដ្ឋបាលស្រុក។”៕