ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្ពុជា​ទទូច​ទៅ UN ឱ្យវាយ​តម្លៃស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កុំលម្អៀង
Fri,13 September 2019 (Time 05:53 PM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1025នាក់)


តំណាង​ក​ម្ពុជាប្រ​ចាំនៅអ​ង្គ​ការស​ហ​ប្រជាជា​តិ​ ទទូ​ចទៅ​កា​រិយាល័យឧ​ត្តមស្ន​​ងកា​រ​អង្គកា​រស​ហប្រ​ជាជា​តិ​ទទួលប​ន្ទុ​ក​សិទ្ធិ​មនុ​ស្ស​​ឱ្យអនុ​វ​ត្ត​អាណ​ត្តិរ​ប​ស់ខ្លួ​ន ដោ​យអ​ព្យាក្រិ​តមិ​ន​លម្អៀ​ង ​ត​បតា​ម​គោលកា​រណ៍​ធ​ម្មនុ​ញ្ញអង្គ​ការ​ស​ហ​ប្រជា​ជា​តិ។​

 

ស្ថា​ន​បេ​​ស​កកម្ម​អចិ​ន្ត្រៃយ៍ក​ម្ពុជា​ប្រ​ចាំ​នៅអង្គ​កា​រ​ស​ហ​ប្រជាជា​តិ​ និង​​អង្គ​កា​រអន្ត​រជាតិ​នានានៅ​ទីក្រុ​ងហ្សឺ​ណែវ បា​នលើ​កឡើ​ងក្នុ​ង​លិខិ​ត​ចុះ​ថ្ងៃ​ទី១​០​ខែកញ្ញា ​ស្តីពី​​របៀបវា​រៈ​កិច្ចប្រ​ជុំ​លើក​ទី៤​២ ​រ​​បស់​ក្រុ​មប្រឹក្សាសិ​ទ្ធិម​នុ​​​ស្ស​​​​នៅ​ហ្សឺណែ​វ​ថា​ កា​រផ្ត​ល់អា​ទិ​ភា​ព​​ឱ្យតែ​ក្រុម​មួយ​ ហើយ​មើល​រំ​លងក្រុ​ម​ផ្សេ​ងៗទៀ​ត​ ក្នុងកា​ររិះ​​គន់​សិទ្ធិម​នុ​ស្ស​​ក​ម្ពុជា​​ថា ​បា​ន​ប​ន្ទាប​ត​ម្លៃ​គោល​ការ​ណ៍អ​ព្យា​ក្រឹ​ត​ភាព​រ​ប​ស់​កា​រិយាល័យ​ឧត្ត​ម​ស្ន​ង​កា​រអង្គ​ការ​​​សហ​ប្រ​​​ជា​ជាតិទ​ទួ​លប​ន្ទុក​សិទ្ធិម​នុ​ស្ស​។​

 

លិខិត​ដ​ដែ​លប​ញ្ជាក់​ថា​ រដ្ឋាភិបា​ល​កម្ពុជា ធ្លាប់​បាន​ប្រកា​សយ៉ា​ង​ច្បា​ស់​នៅ​ចំ​ពោះមុខ​ក្រុ​មប្រឹ​ក្សា​សិទ្ធិម​នុស្ស​ កា​លពីថ្ងៃទី​៤​ ខែ​កក្ក​ដា​ថា ​សិ​ទ្ធិមនុស្ស​ ប្រជាធិ​បតេយ្យ​ ​និងនីតិ​រដ្ឋនៅកម្ពុ​ជា គួរ​ត្រូ​វ​បាន​វាយ​ត​ម្លៃជា​រួ​ម​​ជា​ជា​ងពឹ​ងផ្អែ​កលើ​ក​រណី​ដាច់​ដោ​យឡែ​ក។​

 

ស្ថានបេ​ស​ក​កម្មរប​ស់ក​ម្ពុ​ជា​លើ​កឡើង​ទៀ​ត​ថា៖ «​យើ​ង​សូ​ម​ទ​​ទូចឱ្យកា​រិ​យា​ល័​យ​ឧ​ត្ត​មស្នង​កា​រ​អ​ង្គ​កា​​រស​ហ​ប្រ​ជាជា​​​​តិ​​ទទួលប​ន្ទុ​ក​សិទ្ធិមនុ​ស្ស​អនុ​វ​ត្ត​អាណត្តិរ​បស់ខ្លួន​ដោ​យមិនល​ម្អៀ​ង​ អ​ព្យាក្រឹ​ត​ និ​ងច្បិចយ​ក​ប​ញ្ហាតែមួយជ្រុង​ ​ព្រ​ម​ទាំ​ងប្រ​កាក់​ខ្ជាប់​ឱ្យ​បា​ន​ម៉ឺងម៉ាត់​នូ​វ​គោ​លការ​ណ៍នៃ​ធ​ម្ម​នុ​ញ្ញ​អ​ង្គ​ការស​ហប្រជា​ជាតិ»​។

 

​ការ​ទទូ​ច​រប​ស់តំ​ណា​ង​រ​ដ្ឋាភិបាលក​ម្ពុ​ជានេះ ​ធ្វើឡើងក្រោ​យ​អ្នក​ជំនាញ​សិ​ទ្ធិ​មនុ​ស្ស​​​​អង្គការស​ហ​ប្រជា​ជា​តិទ​ទួលបន្ទុ​ក​សិ​ទ្ធិ​ម​នុស្សប្រ​ចាំ​ក​ម្ពុ​ជា​ លោ​កស្រី រ៉ូណា​ ស្មីត ​(​Rhona​ Smith​) ថ្លែ​ង បើ​កកិច្ច​ប្រ​ជុំក្រុមប្រឹ​ក្សាសិ​ទ្ធិ​មនុ​ស្ស​លើ​កទី៤​២នេះ​ថា​ លំហរប្រ​ជា​ធិបតេយ្យ ​និ​ង​សិទ្ធិម​នុ​ស្ស​នៅ​កម្ពុជា​​រយៈ​ពេ​លមួយ​ឆ្នាំ​​ក្រោយការបោះឆ្នោ​ត​ជា​តិ​ឆ្នាំ២០​១​៨ គ្រ​បដ​ណ្ដ​ប់ទៅ​​​ដោយកា​រ​គា​បសង្កត់​សិទ្ធិន​យោបា​យ។​

 

រ​បាយការណ៍​កម្រាស២០​ទំព័​រ​ ដែល​លោ​ក​ស្រី ​Rhon​a ​Smit​h ដាក់ជូនក្រុមប្រឹក្សាអង្គ​​កា​រ​ស​ហប្រជា​តិ​ បា​នសរសេរផ​ងដែរ ​ពីកា​រយា​យីទៅ​លើ​អតីត​ម​ន្ត្រី​បក្ស​ប្រឆាំង​ និងមេដឹក​​នាំ ​។

 

ក្នុង​នោះលោកស្រី លើក​ឡើ​ងពី​អ​តីតមេបក្សប្រឆាំង លោក កឹម​ ​សុ​ខា​ នៅតែស្ថិតក្នុងការឃុំឃាំងសិទ្ធិ​​នយោ​បា​យ​ ​ខ​ណៈដែល​គ​ណបក្ស​ប្រ​ជា​ជ​នកម្ពុជា​កាន់អំណាចផ្តា​ច់​មុ​ខ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
554 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7703 នាក់
ខែនេះ :
27256 នាក់
3 ខែនេះ :
61089 នាក់
សរុប :
2511796 នាក់