ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ទីបំផុតឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងដែនដី បានសម្រេចដកដំណែង លោកប្រាក់ ប៉ូលី ពីប្រធានមន្ទីរសុរិយោដីខេត្ត បន្ទាយមានជ័យ
Sun,15 September 2019 (Time 10:24 AM)
ដោយ ៖ វណ្ណៈ (ចំនួនអ្នកអាន: 1094នាក់)


បន្ទាយមានជ័យ៖ប្រភពព័ត៌មានពីខេត្តបន្ទាយមានជ័យបានអោយដឹងថា ក្រុមអធិការកិច្ច របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានរកឃេីញសំណង់ខុសច្បាប់ចំនួនជាង ៧០០ ទីតាំង ក្នុងទូទាំងខេត្តបន្ទាយមានជ័យ បន្ទាប់ពីលោក ប្រាក់ ប៉ូលី ឡេីងកាន់តំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនី យ កម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ នៅឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ន ។ ក្រៅពីនោះក្រុមអធិការកិច្ចបានរកឃេីញរកឃេីញសំណង់ខុសច្បាប់ និងចំណុចមិនប្រក្រតីជាច្រេីននៅក្រោមការដឹកនាំរបស់ លោក ប្រាក់ ប៉ូលី ក្នុងនាមជាប្រធានមន្ទីរផងដែរ។

 

ប្រភពព័ត៌មានបានអោយដឹងទៀតថា ថ្នាក់ដឹកនាំជាន់ ខ្ពស់របស់ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចាត់ទុកទង្វេីរបស់លោក ប្រាក់ ប៉ូលី ធ្វេីអោយខូចគោលនយោបាយរបស់រាជរដ្ឋាភិបាល បាត់ បង់ចំណូលពន្ធចូលរដ្ឋ និង ធ្វើអោយប្រជាពលរដ្ឋមាន ការថ្នាំងថ្នាក់មកលេីរាជរដ្ឋាភិបាល មកដល់ពេលនេះ  ចំណែកថ្នាក់លេីខ្លះដែលធ្លាប់គាំ ទ្រ ប្រាក់ ប៉ូលី ក៏ដកខ្លួនចេញដែរ ។

 

ចំណែកឯក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំ ណង់​ បានចេញលិខិតមួយច្បាប់ចុះថ្ងៃទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ ផ្ញេីជូនទៅ​ ឯកឧត្ដម​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ស្នេីអោយមានរៀបចំចាត់ចែងពិធីប្រកាសចូល កាន់មុខដំណែង​ប្រធានមន្ទីរ​ រៀបចំដែនដី​ នគរូប នីយកម្ម​ សំណង់​និង​ សុរិយោដី​ខេត្តបន្ទាយមានជ័យ​ ដែលនឹង​ ប្រព្រឹត្ត​ទៅនៅថ្ងៃទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ ។ ពិធី​នេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឯកឧត្ដម​ ឆាន់​ សាផាន​ រដ្ឋលេខាធិការ​ ក្រសួង​រៀប​ចំ​ដែនដី​ នគរ​រូបនីយកម្ម​ និង​ សំណង់​ ។ការសម្រេចផ្លាស់ប្ដូតំណែងប្រធានមន្ទីររៀបចំដែនដី​ នគរូបនីយ កម្ម​ សំណង់​និង​ សុរិយោដី​ខេត្តបន្ទាយមានជ័យ​ នេះបានកើតឡើងបន្ទាប់មានការបែកធ្លាយរឿងអាស្រូវពុករលួយយ៉ាងច្រើនរបស់លោក​ ប្រាក់​ ប៉ូលី​ ដែលជាប្រធានមន្ទីរត្រូវបានដកហូតមុខដំណែងចាប់ពីថ្ងៃទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ តទៅ​ ។

 

តាមប្រភពពីក្រសួងរៀបចំដែនដីបានអោយដឹងថា មន្ត្រី​ដែលមកជំនួសលោក​ ប្រាក់​ ប៉ូលី​ ត្រូវបានគេដឹងថា​ ឈ្មោះលោក​ អាង​ ណារឹទ្ធ​ អនុប្រធាន​នាយកដ្ឋាន​សិក្សា​គម្រោង​ប្លង់​ នៅក្រសួងរៀបចំ​ដែនដី​ នគរ​រូបនីយកម្ម​ និង​ សំណង់​ មកជា​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ សូរិយោដី​ខេត្តបន្ទាយ មានជ័យ​ ។

 

ចំពោះការដកហូតមុខដំណែង​ របស់​ លោក​ ប្រាក់​ ប៉ូលី​ បានធ្វេីឡេីងបន្ទាប់ពីក្រុមអធិការកិច្ចរបស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ចុះទៅធ្វេីការស្រាវជ្រាវភាពមិនប្រក្រតី​ នៅ​ មន្ទីរ​រៀបចំដែន ដី​ នគរូបនីយកម្ម​ សំណង់​ និង​ សូរិយោដី​ខេត្តបន្ទាយ មានជ័យ​ អស់រយៈពេល​ ២​ សប្ដាហ៍​។

 

ចំពោះការដកតំណែងរបស់លោក​ ប្រាក់​ ប៉ូលី ​ពីប្រធានមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ បានធ្វើអោយប្រជា ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ សប្បាយចិត្តយ៉ាងខ្លាំង ប៉ុន្តែជាមួយគ្នានោះប្រជាពលរដ្ឋនៅខេត្តបន្ទាយ មានជ័យ ចង់ឃើញអង្គភាពប្រឆាំងអំពុករលួយនាំខ្លួនលោក ប្រាក់ បូលី ទៅកាន់តុលាការដូចនៅករណីប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ រួមនិងការដកតំណែងរបស់លោក ប្រាក់ ប៉ូលីន អនុប្រធានការិយា ល័យភូមិបាលក្រុងបោយប៉ែត ដែលជាបងប្រុសបង្កើតរបស់លោក ប្រាក់ ប៉ូលី បន្ថែមទៀត។ ព្រោះបុគ្គលពីររូបដែលជាបងប្អូនបង្កើតនេះបានប្រព្រិត្តិអំពើ ពុករលួយខ្លាំងដៃណាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1868 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4501 នាក់
ខែនេះ :
16891 នាក់
3 ខែនេះ :
56637 នាក់
សរុប :
2482346 នាក់