លោក អាង ណារិទ្ធ ប្រកាសចូល កាន់មុខ តំណែង ជាប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម ជំនួស លោក ប្រាក់ ប៉ូលី ទៅបំពេញភារកិច្ច នៅក្រសួង
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះនៅ សាលប្រជុំសាលាខេត្ត បន្ទាយ មានជ័យ បានធ្វើការប្រកាស លោក អាងណារិទ្ធប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មជំនួសលោកប្រាក់ប៉ូលីទៅបំពេញភារកិច្ចនៅក្រសួងដោយមានការចូលរួមពី មន្ត្រីជាន់ខ្ពស់ថ្នាក់ ក្រសួង ឯកឧត្តម ឆាន់សាផាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដី ឯកឧត្តម ខេងស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រីរស់សុផានីអភិបាលរង ខេត្តតំណាង ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្ត អង្គ ភាព៣.ស្ថាប័ណ្ណ អាជ្ញាធរមូលដ្ដាន ប្រធានមន្ទីរបានចូលរួម។
ជាកិច្ចបាប់ផ្តើម លោក កុសល សុពិនគ្ឃ . ប្រធាននាយកដ្ឋាន បុគ្គលឹកបានឡើងអាន ប្រកាសលេខ ១៣៩ ដនស /ប្រក/ប ប្រកាស ស្តីពីការ តែងតាំងលោក អាងណារិទ្ធ ចូលកាន់មុខតំណែង ជាប្រធាន មន្ទីររៀបចំដែនដី នគររូបនីយកម្មជំនួស លោក ប្រាក់ប៉ូលីទៅបំពេញភារកិច្ច នៅក្រសួងចាប់សេចក្តីប្រ កាសនេះតទៅ។
ក្នុងពិធីនោះ លោក អាង ណារិទ្ធ បានមានប្រសាសន៍ថាក្រោយពីលោកបានចូលកាន់មុខតំណែងជាប្រធាន មន្ទីររៀបចំដែនដីនគររូបនីយកម្មរួចមកលោកនិងខិតខំបំពេញការងារប្រកបដោយការទទួល ខុស ត្រូវនិងមានប្រសិទ្ធិភាពខ្ពស់ ក្នុងនោះលោកនិងខិតខំដឹកនាំមន្ត្រីរៀបចំដែនដីនគរូបនីយ កម្មសំណង់ និងសូរិយោដី ខេត្តទាំងអស់ជួយរកដំណោះ ស្រាយ វិវាទដីធ្លីជូនប្រជាពលរដ្ឋឲ្យបាន រលូនទៅថ្ងៃមុខ។
ឯកឧត្តម ឆាន់ សាផាន បានមានប្រសាសន៍ថា ការ ផ្ទេរភារកិច្ច លោកអាងណារិទ្ធមកជា ប្រធានដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដី ខេត្តបន្ទាយ មានជ័យ ជំនួសលោក ប្រាក់ប៉ូលី ជាប្រធានដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីចាស់ដែលត្រូវផ្លាស់ប្តូរឲ្យទៅបំការងារនៅក្រសួងមិនអាចប្រកែកបាន។
ឯកឧត្តម ឆាន់សាផានបានបានអបអរសាទរដល់លោកអាងណារិទ្ធដែលថ្នាក់លើផ្តល់សេចក្តីទុកចិត្តនិងប្រគល់ភារកិច្ច ហើយចូលកាន់តំណែងពេលនេះលោក បានណែនាំបន្ថែម ឲ្យមន្ត្រីទាំង សូរិយោដីនគរូបនី យកម្មសំណង់ទាំងអស់ត្រូវពង្រឹងការដឹកនាំ គ្រប់គ្រង ហើយធានាបានការវិវាទដីធ្លីឲ្យបានរលូនពោលគឺត្រូវធ្វើឲ្យបានជាអតិបរមា ។