ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយភាពមិនប្រក្រតីជុំវិញអំពើពុករលួយនៅក្នុងជួរខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យនិងពាក់ព័ន្ធដល់មន្ទីរកសិកម្មខេត្តនេះផងដែរ
Wed,18 September 2019 (Time 02:44 PM)
ដោយ ៖ ស្រីរត្ន (ចំនួនអ្នកអាន: 1121នាក់)


 ឧត្តរមានជ័យ ៖ ភាពមិនប្រក្រតីមួយចំនួន ពាក់ព័ន្ធទៅនិងការគ្រប់គ្រងដឹកនាំដោយ លោក អុឹម សៅវរិទ្ធ នាយ ខណ្ឌរដ្ឋបាលព្រៃឈើឧត្តរ មានជ័យ ឈានដល់មានការទម្លាយអំពី អំពើពុករលួយមានលក្ខណៈជាប្រព័ន្ធក្នុងជួរខណ្ឌរដ្ឋបាលព្រៃឈើនិងពាក់ព័ន្ធដល់ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទផងដែរ ដែលទង្វើនេះវាផ្ទុយពីគោលការណ៍ថ្នាក់លើដាក់ចុះឲ្យទប់ស្កាត់បទល្មើសព្រៃឈើ បែរជាទាញយកប្រយោ ជន៍ពីបទល្មើសឈើទៅវិញ ។

ក្រុមមន្ត្រីបានលួចបង្ហើបថា លោក អុឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ បានប្រឹងប្រែងធ្វើការងារ ខាងប្រមូលផលយ៉ាង ស្ងប់ស្ងាត់ពីគ្រប់ ទិសទីនិងឲ្យកូនចៅក្រោមឱវាទ ក្នុងតំណែងជា ផ្នែក និងសង្កាត់ រដ្ឋបាល ព្រៃឈើ មានដូចជានៅ  អន្លង់វែង សំ រោង និង បន្ទាយ អំពិល កំពុង កាក់កប យ៉ាងខ្លាំងដោយប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ខណៈមានគណៈកម្មការថ្នាក់ជាតិ មានវិធានការចុះបង្ក្រាប បទល្មើសធនធានធម្មជាតិទូទាំងប្រទេស ដោយរឹត បណ្តឹងការចេញច្បាប់ស្តីពីការអនុញ្ញាត បង្កេីត និងបន្តរោង សិប្បកម្មកែច្នៃ ផល អនុផលព្រៃឈេី ឆ្លៀតក្នុងឱកាសនេះ លោក អុឹម សៅវរិទ្ធ នាយ ខណ្ឌរដ្ឋបាលព្រៃឈើ ឧត្តរមានជ័យ បានបង្អាក់ ការចេញ ច្បាប់ ស្ដីពី ការ បង្កើត រោងសិប្បកម្ម កែច្នៃ ផល អនុផលព្រៃឈេី ក្នុងដែនសមត្ថកិច្ចខណ្ឌដោយតម្រូវឲ្យ មន្ត្រី ក្រោមឱវាទ សង្កាត់ និងផ្នែក រដ្ឋបាល ព្រៃ ឈើ ដែលរត់ការធ្វេីច្បាប់បង្កេីត ឬ បន្តរោងសិប្បកម្មនេះ បង់លុយបន្ថែមមួយកម្រិតទៀត គឺចំនួន ២០០$ (ពីររយដុល្លារ) សម្រាប់ខ្ទង់ ខាងមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្ត ដេីម្បី ជួយដឹងឮថែមទៀត និងចេញច្បាប់បានលឿន។
 
ប្រភពបន្ដថាថ្មីៗនេះ នៅខាង ផ្នែក រដ្ឋបាល ព្រៃឈើ អន្លង់វែង សំរោង ពិសេស ជាងគេគឺនៅខាង ផ្នែក រដ្ឋបាលព្រៃឈេីបន្ទាយ អំពិល ដែល មាន លោក ឆាយ ដួងវិបុល ឋានៈនាយរងផ្នែករដ្ឋបាលព្រៃឈេីបន្ទាយ អំពិល បានត្អួញត្អែរពីការលំបាកក្នុងការរក លុយតាមការកំណត់របស់ថ្នាក់លើ ប៉ុន្តែដោយ លោក ឆាយ ដួងវិបុល មានទេពកោសល្យ ខ្ពស់ក្នុងការ លួងលោម មេៗ និងម្ចាស់ស្នេីសុំច្បាប់សិប្បកម្ម បានតម្រូវឲ្យបង់ថ្លៃសេវា សាធា រណៈចាប់ពី ៨០០$ទៅ១៥០០$ សម្រា ប់ អាជីវកម្មមួយកន្លែងៗ ដែលតម្លៃនេះលើសពីការកំណត់តម្លៃសេវារបស់អន្តរ ក្រ សួងបានកំណត់។
 
ប្រជាពលរដ្ឋជាច្រេីននាក់ដែលជា ម្ចាស់រោងសិប្បកម្មកែច្នៃផល អនុ ផល ព្រៃឈើ បានឲ្យភ្នាក់ងារសារព័ត៌ មាន ដឹងនៅព្រឹកថ្ងៃទី១៥ ខែ កញ្ញាឆ្នាំ ២០១៩នេះ ថា កន្លងមក ដេីម្បី ធ្វេីច្បាប់ កែច្នៃ ផល អនុផលព្រៃឈេី ហ្នឹង បាន ខាងមេព្រៃសង្កាត់ ផ្នែក ខណ្ឌ តម្រូវ ឲ្យពួកគាត់បង់លុយចាប់ពី ៨០០$ ទៅ ១៥០០$ សម្រាប់ ធ្វើច្បាប់ ដោយកំណត់ចំពោះអ្នកសុំបន្ត ច្បាប់ រោង សិប្បកម្ម ចាប់ពី ៨០០$ទៅ៩០០$ សម្រាប់អ្នកសុំបង្កេីតរោងសិប្បកម្ម ថ្មី ឬដេប៉ូ ឈេី លក់ ចែក ចាយចាប់ពី ៩០០$ ទៅ១៥០០$ ។
 
 
    ប្រភពបន្ដថា  លោក ឆាយ ដួងវិបុល ឋានៈនាយរងផ្នែករដ្ឋបាលព្រៃឈេីបន្ទាយអំពិល និងនៅខាងសំរោង គឺមាន លោក ខន ខែម នាយផ្នែករដ្ឋបាល ព្រៃឈើ សំរោង បានទទួល រត់ការទៅតាម ខ្ទង់ចំណាយនីមួយៗ ចាប់ពី ខ្ទង់ របស់លោកនាយខណ្ឌ រដ្ឋបាលព្រៃឈើ ឧត្ដរ មាន ជ័យរហូតដល់ លោកប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រហូត ធ្លាប់ឮថាមានខ្ទង់របស់លោក អភិបាល ខេត្ត ទៀតផង ដោយប្រមូលលុយទាំងអស់ទុកជូន ត្រឹម លោក អុឹម សៅវរិទ្ធ នាយខណ្ឌ តាមរយៈ មន្ត្រី រដ្ឋបាល ម្នាក់ឈ្មោះ លោក ស៊ុ ស៊ី ថា ឮថាធ្វេីការល្អខាងទទួលយកលុយទុកឲ្យមេៗ ទេីប ទទួលបានការតែងតាំងថ្មី ជា នាយរងផ្នែករដ្ឋបាលព្រៃឈេីសំរោង អតីត មន្ត្រី ខណ្ឌ រដ្ឋ បាល ព្រៃឈើ ឧត្តរមានជ័យ ។
 
 ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ចំពោះការធ្វើ ច្បាប់សិប្បកម្មកែច្នៃ ផល អនុផលព្រៃឈើ រដ្ឋបានកំណត់ តម្លៃច្បាប់ជាសេវាសាធារណៈ្រតឹមតែ ១ ០០០ ០០០៛ (មួយលានរៀល) ស្មើនឹង២៥០$ តែប៉ុណ្ណោះ ។     
 
 
មហាជន សង្ស័យថា លោក ឆាយ ដួងវិបុល និង លោក ខន ខែម ហ៊ានទារថ្លៃសេវាលើសការកំណត់ របស់តម្លៃអន្តរក្រសួងបែបនេះ គឺអាចមានការឃុបឃិតគ្នាជាប្រព័ន្ធដោយមានការចាត់តាំងច្បាស់លាស់ជាមួយ លោក អុឹម សៅវរិទ្ធ នាយខណ្ឌ រដ្ឋបាលព្រៃឈើ ឧត្តរមានជ័យ និង លោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តឧត្តរមានជ័យ ហេីយមេីលទៅ បើមិនដូចនេះទេ គេមិនអាចធ្វេីការស្នេីសុំ បង្កើត ឬ បន្ត ច្បាប់ រោង សិប្បកម្ម កែច្នៃ ឬដេប៉ូ លក់ ចែកចាយផល អនុផលព្រៃឈេី ប្រព្រឹត្តទៅបាន ដោយរលូន និងលឿនបានឡើយ។
 
គួរ បញ្ជាក់ បន្ថែមផងដែរថា កន្លង មកការចេញច្បាប់បង្កេីត ឬ បន្ត រោងសិប្បកម្ម កែច្នៃ ផល អនុផលព្រៃឈេី ឬរោង សន្និធិ (ដេប៉ូ) លក់ ចែកចាយ ផល អនុផលព្រៃឈេី គឺធ្វើ ពីលេីមកក្រោម ពោលគឺគេធ្វើពីលើចុះក្រោម តែពេលនេះគេធ្វើពីក្រោមឡើងលើវិញ។    ពាក់ព័ន្ធនឹងករណីខាងលើ នេះ លោក ឆាយ ដួងវិបុល ឋានៈនាយរងផ្នែករដ្ឋបាលព្រៃឈេី លោក ខន ខែម ឋានៈនាយផ្នែករដ្ឋបាលព្រៃឈេីសំរោង ភ្នាកងារ អង្គភាពគេហទណព័រយើង មិនអាចទាក់ទងសុំការបំភ្លឺបាន នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។ជុំវិញ ករណី នេះ លោក អុឹម សៅវរិទ្ធ នាយ ខណ្ឌ រដ្ឋបាលព្រៃឈើ ឧត្តរមានជ័យ ក៏មិនអាចទាក់ទងបានដែរ ភាគច្រើនបើខលចូលគ្មានអ្នកទទួល។ ចំណែក លោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេត្តឧត្តរមានជ័យ គ្មានលេខទូរស័ព្ទទំនាក់ទំនងសុំការបំភ្លឺបានទេ  ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1358 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8507 នាក់
ខែនេះ :
28060 នាក់
3 ខែនេះ :
61893 នាក់
សរុប :
2512600 នាក់