ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រសួងយុត្តិធម៌ ព្រមានមន្ត្រីរាជការ​ថានឹងជាប់គុកអស់មួយជីវិតបើគាំទ្រ​ចលនាលោក សម រង្ស៊ី
Sat,21 September 2019 (Time 08:21 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1003នាក់)


ភ្នំពេញ៖  ក្រសួងយុត្តិធម៌ព្រមានថាមន្ត្រីរាជការណាដែលចូលរួមគាំទ្រចលនាអតី តគណបក្សប្រឆាំងដែលដឹកនាំដោយលោកសម រង្ស៊ី នឹងជាប់គុកអស់ មួយជីវិត ដោយចាត់ទុកសកម្មភាពនេះថាជាការធ្វើរដ្ឋប្រ ហារមាន ទោស ឧក្រិដ្ឋធ្ងន់ធ្ងរ។

ការប្រកាសបែបនេះរបស់ក្រសួងយុត្តិធម៌ធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន អំពាវនាវទៅកងកម្លាំង និងពលរដ្ឋឲ្យចូល រួម គាំទ្រដំណើរវិលត្រឡប់ចូលកម្ពុជាវិញនៅថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩នេះ នូវអ្វីដែលលោកហៅថាដើម្បីប្តូរមេដឹកនាំសង្គ្រោះប្រជាធិបតេយ្យ។
 
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២០កញ្ញា ក្រសួងយុត្តិធម៌លើកឡើងថា ការប្រកាសរបស់លោក សម រង្ស៊ីនេះជាការប៉ុនប៉ងធ្វើរដ្ឋប្រហារតាម រយៈការប្រើប្រាស់វិធីញុះញង់ ដើម្បីអូសទាញកម្លាំងប្រដាប់អាវុធរបស់ជាតិ ឲ្យបះបោរតាមរូបភាពជាបដិវត្តដោយហិង្សា ក្នុងគោលដៅផ្តួលរំលំរដ្ឋាភិបាល។
 
ក្រសួងយុត្តិធម៌ចាត់ទុកថាសកម្មភាពនេះ ជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខរដ្ឋ។បើតាមក្រសួងបទឧក្រិដ្ឋនេះត្រូវដាក់ពន្ធនាគារពី១៥ទៅ៣០ឆ្នាំ ហើយថា«ប្រសិនបើជនល្មើសជារាជការសាធារណៈ ទោសសម្រាប់ បទល្មើសឧបឃាត នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធគារអស់មួយជីវិត»។
 
គិតត្រឹមថ្ងៃសុក្រនេះ មន្ត្រី​ និង​សក ម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ២៦រូបហើយ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​រង​ការ​ចោទ​ពី​បទ​ញុះញង់​កៀរគរ​មហាជន​ឱ្យ​ទទួល​លោក​សម​ រង្ស៊ី​ ដែល​គ្រោង​វិលត្រឡប់​វិញ​នៅ​ថ្ងៃទី៩ ខែ វិច្ឆិកា​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1119 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8268 នាក់
ខែនេះ :
27821 នាក់
3 ខែនេះ :
61654 នាក់
សរុប :
2512361 នាក់