ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ភ្ញៀវទេសចរនៅខេត្តសៀមរាប ធ្លាក់ចុះខ្លាំង, ខណះសណ្ឋាគារខ្លះបិទទ្វារ សណ្ឋាគារខ្លះខាតរាប់ម៉ឺនដុល្លារ
Mon,02 September 2019 (Time 02:03 PM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1066នាក់)


ភ្នំពេញ៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបង្ហាញថា ក្នុងខែកក្កដា កន្លងទៅនេះ ភ្ញៀវចូលទស្សនាប្រាសាទអង្គរមានជិត ១៥ម៉ឺននាក់ ដែលចំនួននេះធ្លាក់ចុះជិត ២០ភាគរយ បើធៀបឆ្នាំ២០១៨។ រយៈពេល៧ខែឆ្នាំ២០១៩វិញ ទទួលបានភ្ញៀវជិតជិត ១.៤លាននាក់ តែចំនួននេះធ្លាក់ចុះជាង ១០ភាគរយ បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៨។

ការធ្លាក់ចុះភ្ញៀវនេះ បានធ្វើឱ្យប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរក្នុងនោះសណ្ឋាគារខ្លះត្រូវបិទទ្វារ ហើយសណ្ឋាគារខ្លះខាតរាប់ម៉ឺនដុល្លារអាមេរិក   នា   ក្នុងរដូវខ្សត់ភ្ញៀវ (Low Season) ឆ្នាំ២០១៩   ។

 

លោក ហ្វីលីព កៅ ប្រធានក្លឹបទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរក្នុងរដូវខ្សត់ភ្ញៀវឆ្នាំ២០១៩នេះ គឺធ្លាក់ចុះខ្លាំងបើធៀបនឹងបណ្តាឆ្នាំកន្លងទៅ។ លោកបានអះអាងថា ការធ្លាក់ចុះភ្ញៀវនេះធ្វើឱ្យម្ចាស់សណ្ឋាគារ និងអ្នកប្រតិបត្តិករដទៃទៀតនៅក្នុងខេត្តសៀមរាបជួបនូវវិបត្តិយ៉ាងខ្លាំង។

 

លោក ហ្វីលីព កៅ បានអះអាងថា គ្រាន់តែសណ្ឋាគាររបស់លោកចំនួន៣កន្លែងក្នុងខេត្តសៀមរាប ខាតមួយខែខ្ទង់ ១០ម៉ឺនដុល្លារ ហើយមានសណ្ឋាគារមួយចំនួនត្រូវបិទទ្វារ។ លោក ហ្វីលីព កៅ បានអះអាងថា ក្នុងខេត្តសៀមរាបបច្ចុប្បន្នមានបន្ទប់សណ្ឋាគាររហូតដល់ទៅប្រមាណ ២ម៉ឺនបន្ទប់ តែក្នុងមួយ យប់ មានភ្ញៀវចន្លោះពី ២ ទៅ៣ពាន់នាក់ប៉ុណ្ណោះ ជាហេតុនាំឱ្យបន្ទប់សណ្ឋាគារជាច្រើននៅសល់។លោក ហ្វីលីព កៅ បានអះអាងដូច្នេះ «ការធ្លាក់ចុះហ្នឹងវាតែងតែធ្លាក់ចុះនៅក្នុងរដូវ Low Season ហ្នឹង។ ប៉ុន្តែមិនដែលធ្លាក់ខ្លាំងដូចឆ្នាំនេះទេ ឆ្នាំនេះស្ងាត់ខ្លាំងមិនធ្លាប់មាន»។

 

យោងតាមប្រភពពីអ្នករកស៊ីលើវិស័យទេសចរដទៃទៀត បានឱ្យដឹងថា បច្ចុប្បន្ននេះភ្ញៀវទេសចរអឺរ៉ុប កូរ៉េ និងជប៉ុន បានធ្លាក់ខ្លាំង ហើយបានភ្ញៀវទេសចរចិនចូលមកជំនួសភ្ញៀវទេសចរទាំងនេះ។ បើតាមប្រភពពីអ្នករកស៊ីលើវិស័យនេះ បានអះអាងថា ការធ្លាក់ភ្ញៀវនេះមានហេតុផលចម្បងមួយចំនួនដូចជា ក្នុងរដូវនេះអ្នកទេសចរអឺរ៉ុប មិនសូវជាដើរលេងឆ្ងាយ ហើយអ្នកទេសចរតំបន់អាស៊ីខ្លះទៀតបង្វែទិសដៅទៅលេងប្រទេសជិតខាងដូចជាថៃ និងវៀតណាមជាដើម។

 

លោក ហ្វីលីព កៅ ចង់ឃើញរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ក៏ដូចជាក្រសួងពាក់ព័ន្ធប្រញាប់រិះរកយន្តការប្រសើរណាមួយ ដើម្បីឆ្លើយតបការធ្លាក់ភ្ញៀវនេះ។ ដើម្បីដោះស្រាយបញ្ហានេះ លោក ហ្វីលីព កៅ ចង់ឱ្យរាជរដ្ឋាភិបាលលើកលែងថ្លៃទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ ដែលវិធីនេះមានប្រទេសសមាជិកអាស៊ាន និងប្រទេសដទៃកំពុងអនុវត្តន៍ ដើម្បីទាក់ទាញភ្ញៀវ។ លោក ហ្វីលីព កៅ ក៏ចង់ឱ្យមានការសម្របសម្រួលបើកឱ្យភ្ញៀវនៅប្រទេសជិតខាងដូចជាថៃ និងឡាវផងដែរ អាចបើករថយន្តចូលមកលេងដល់ខេត្តសៀមរាបជាដើម។

 

ក្រុមអ្នករកស៊ីលើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក៏បានធ្វើការស្តីបន្ទោសទៅដល់ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធផងដែរពាក់ព័ន្ធបញ្ហាធ្លាក់ភ្ញៀវនេះ។ ពួកគេបានលើកឡើងថា ការធ្លាក់ភ្ញៀវនៅសៀមរាបក្នុងរដូវ Low Season មានច្រើនឆ្នាំមកហើយ តែហាក់គ្មានយុទ្ធសាស្ត្រណាមួយ ដើម្បីលើកទឹកចិត្តភ្ញៀវឱ្យមកលេងនៅកម្ពុជានោះឡើយ។

 

ពួកគេបានលើកឡើងថា ដើម្បីទប់ការបាត់បង់ភ្ញៀវនៅរដូវ Low Season នេះ ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធគួរណាស់បង្កើតកម្មវិធីលើកលែងការយកថ្លៃទិដ្ឋាការដូចបណ្តាប្រទេសដទៃ បង្កើនការផ្សព្វផ្សាយទាក់ទាញភ្ញៀវ ឬបង្កើតព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវជាដើម៕

 

ពាក់ព័ន្ធនិងការលើកឡើងខាងលើនេះលោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី៣១ខែសីហានេះថា ចរន្ដនៃភ្ញៀវទេសចរណ៍តែងតែមានឡើងមានចុះជាធម្មតាទេ ប៉ុន្ដែការធ្លាក់ចុះភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាបនៅរដូវខ្សត់ភ្ញៀវនេះមិនមែនមានន័យថាកម្ពុជាធ្លាក់ចុះភ្ញៀវទេសចរទាំងស្រុងនោះទេ ទោះធ្លាក់ចុះនៅខេត្តសៀមរាបបន្ដិចមែនតែនៅខាងភូមិភាគឦសានប្រទេសនិងខាងខេត្តកំពុងសោមមានការកើតឡើងទៅវិញដូច្នេះចរន្ដបែបនេះវាមិនស្ថិតស្ថេរនៅតំបន់ណាមួយនោះឡើយ ។

ចំពោះវធានការនិងវិធីសាស្ដ្រមួយចំនួនសម្រាប់បង្កើនភ្ញៀវទេសចរណ៍ឲ្យមានការកើនឡើងនោះក្រសួងតែងតែគិតគូនិងប្រជុំរកដំណោះស្រាយជាបន្ដបន្ទាប់ដើម្បីឲ្យភ្ញៀវទេសចរណ៍មានការកាកើតឡើងចំនួន២ខ្ទង់មានន័យថាពី១០ទៅ១៥ភាគរយក្នុង១ឆ្នាំ ។ចពោះការលើកឡើងថាឲ្យក្រសួងជួយបញ្ចុះតំលៃទិដ្ឋាការនោះ វាមិនមែនជាសមត្ថកិច្ចរបស់ក្រសួងនោះឡើយ តែទោះជាយ៉ាងណាក្រសួងមិនដែលថាមិនអើពើក្នុងកិច្ចការនេះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1081 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8230 នាក់
ខែនេះ :
27783 នាក់
3 ខែនេះ :
61616 នាក់
សរុប :
2512323 នាក់